ព័ត៌មានជាតិ
គ.ជ.ប បោះពុម្ពសន្លឹកឆ្នោតជាង ១៣លានសន្លឹក សម្រាប់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃទី ១៥ ខែមិថុនានេះ បានបង្ហាញដំណើរការបោះពុម្ពសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ ឆ្នាំ ២០២៣។ ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាពលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប និងថ្នាក់ដឹកនាំ គ.ជ.ប ជាច្រើនរូបទៀត នៅទីតាំងរោងពុម្ព ណាវីន ព្រីនធីង ស្ថិតនៅសង្កាត់បឹងកក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បានឲ្យដឹងថា គ.ជ.ប បាននិងកំពុងបោះពុម្ពសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ ជាង ១៣លានសន្លឹក ដោយជាង ១១លានសន្លឹក នឹងត្រូវប្រើប្រាស់ផ្ទាល់នៅក្នុងការិយាល័យបោះឆ្នោត និងជាង ១លានសន្លឹកត្រូវតម្កល់ទុកនៅតាមបណ្ដារាជធានី-ខេត្ត។

អ្នកនាំពាក្យ គ.ជ.ប បានឲ្យដឹងបែបនេះថា «ខ្ញុំអាចជម្រាបជូនថា តួលេខនៃការបោះពុម្ពសន្លឹកឆ្នោតសរុប គឺមានប្រមាណជាជាង ១៣លានសន្លឹក អញ្ចឹងជាង ១១លានសន្លឹក គឺប្រើប្រាស់ផ្ទាល់នៅតាមការិយាល័យ ឯចំណែកជាង ១លានសន្លឹក តម្កល់ទុកនៅតាមខេត្ត តាមខេត្តនីមួយៗ ដើម្បីមានភាពចាំបាច់ណា ខេត្តហ្នឹងត្រូវជូនទៅការិយាល័យបោះឆ្នោតនោះភ្លាម»។

បើតាមលោក ហង្ស ពុទ្ធា មកទល់នឹងពេលនេះ ការបោះពុម្ពសន្លឹកឆ្នោតបានចំនួន ១១ខេត្តហើយ។ ក្នុងនោះ នឹងត្រូវបញ្ចប់ការបោះពុម្ពនៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២៣ ហើយនឹងដឹកជញ្ជូនទៅតាមបណ្ដារាជធានី-ខេត្ត នៅថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២៣។ សម្រាប់ការបោះពុម្ពសន្លឹកឆ្នោតទាំងជាង ១៣លានសន្លឹកនេះ ត្រូវចំណាថវិកាអស់ជាង ២លានដុល្លារ ហើយបើការរៀបចំការបោះឆ្នោតទាំងមូល ត្រូវចំណាយថវិកាអស់ជាង ៥០លានដុល្លារ។

ការពិនិត្យមើលដំណើរការបោះពុម្ពសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ នាព្រឹកថ្ងៃព្រហស្បត្តិ៍នេះ មានការចូលរួមពីតំណាងគណបក្សនយោបាយ តំណាងអង្គការ-សមាគម និងអ្នកសារព័ត៌មានជាច្រើនរូបផងដែរ។ ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ដោយមានគណបក្សនយោបាយចំនួន ១៨គណបក្ស ត្រៀមចូលរួមប្រកួតប្រជែង៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ