Connect with us

ព័ត៌មានជាតិ

អ្នកប្រាជ្ញខ្មែរល្បី ២រូប ជាអ្នកខេត្តកំពង់ស្ពឺ

បានផុស

នៅ

កម្ពុជា មានអ្នកប្រាជ្ញច្រើន ដែលសុទ្ធជាអ្នកពូកែខាងអក្សរសាស្ត្រ អក្សរសិល្បិ៍ ភាសាបាលី និងស្នាដៃនិពន្ធជាច្រើន ហើយ​​កិតនាម​​នៅតែ​រក្សាបាន​ដល់​បច្ចុប្បន្ន។ នៅថ្ងៃនេះ កម្ពុជាថ្មីសូមលើកយកបុគ្គលសំខាន់ ២រូប ដែលជាអ្នកកើតនៅ លើទឹកដីនៃ ខេត្តកំពង់ស្ពឺ ។

១. សម្តេចព្រះសង្ឈរាជ ជួន ណាត
សម្តេចព្រះ​មហាសុមេធាធិបតី​ ជួន ណាត ប្រសូត​នៅ​ថ្ងៃ​អង្គារ ១១​រោច ខែ​ផល្គុន ពុទ្ធសករាជ ២៤២៧ ត្រូវនឹង​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​១៨៨៣ នៅ​ភូមិ​កំ​រៀង សង្កាត់​រកា​កោះ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ដែលព្រះ​បិតា​នាម ​ជួន និងព្រះ​មាតា​នាម យក់ ហើយគ្រួសារ​នេះ​មាន​បុត្រ​តែ​ពីរ​គត់​គឺ​ សម្តេចព្រះសង្ឃរាជ ជួន​ ណាត និង​ឧក​ញ៉ាសោ​ភ​ណ​មន្ត្រី​ ជួន នុ​ត ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេច​ព្រះសង្ឃ​រាជ ត្រូវបានគ្រួសារបញ្ជូនឱ្យសិក្សារៀន​សូត្រ​អក្សរ​សាស្ត្រ​ជាតិ​ តាំងពីអាយុ ១២ឆ្នាំមកម្ល៉េះ គឺរៀនសូត្រក្នុង​សំណាក់​លោក​គ្រូ​សូត្រ​ស្ដាំ​នាម កែ​វ ម៉ន វត្ត​ពោធិ​ព្រឹក្ស ហៅ​វត្ត​ពោល្យំ សង្កាត់​រលាំងកែន ស្រុក​កណ្ដាល​ស្ទឹង ខេត្ត​កណ្ដាល។ ដោយ​សេចក្ដី​ព្យាយាម​​ក្នុង​ការ​សិក្សា ទាំង​ផ្នែក​ភាសាបាលី ​ភាសា​ឯ​ទៀត​ៗ រួមទាំង​ភាសាបារាំង​ជាដើម ធ្វើ​ឱ្យ​ការ​សិក្សា​របស់​សម្ដេច​ព្រះសង្ឃរាជ មាន​ភាពជោគ​ជ័យ​ប្រសើរ​ណាស់។

សម្តេចព្រះសង្ឈរាជ ជួន ណាត មានស្នាព្រះហស្តខាងអក្សរសាស្ត្រជាតិជាច្រើន ដែលរួមមាន វចនានុក្រមខ្មែរ វេយ្យាករណ៍បាលី និងមានស្នាព្រះហស្តសៀវភៅ ក៏ដូចជាអត្ថបទផ្សេងៗជាច្រើន ក្នុងទស្សនាវដ្ដីកម្ពុជសុរិយា របស់ពុទ្ធសាសនបណ្ឌិត្យ តាំងពីឆ្នាំ១៩២៦ និងឆ្នាំតៗមក។

ក្រៅពីនេះ ទ្រង់ក៏បានពិនិត្យកែសម្រួលពាក្យពេចន៍របស់គណៈកម្មការខេមរយានកម្ម ជួយឱ្យគណៈកម្មការនេះ ជារបស់ ក្រសួងអប់រំជាតិ និងបានរួបរួមបោះពុម្ពជាសៀវភៅទស្សនាវដ្ដីសម្រាប់បង្រៀនសិស្សផ្នែកមធ្យមសិក្សា ចេញរៀងរាល់ខែ ផងដែរ។ ទ្រង់ក៏នៅមានព្រះកេរមួយទៀត គឺព្រះរាជនិពន្ធទំនុកច្រៀង «បទនគររាជ» សម្រាប់ភ្លេងជាតិខ្មែរ ដែលនិពន្ធ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៤១ និងទំនុក ព្រមទាំងបទសរភញ្ញ ដែលទ្រង់បាននិពន្ធ កាលពីឱកាសបុណ្យ ពុទ្ធសករាជ ២៥០០។ គួរឱ្យដឹងដែរថា ទ្រង់សុគតនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ១៩៦៩។

២. ឧកញ៉ាសន្ធរវោហារ ម៉ុក
ឧកញ៉ាសន្ធរវោហារ ម៉ុក ត្រូវបានគេស្គាល់ថា ជាកវី និងជាអ្នកនិពន្ធដ៏ឆ្នើម ខាងកាព្យឃ្លោង។ លោកកើតនៅក្រុងឧដុង្គ ឆ្នាំ១៨៤៦ ឪពុកលោកជានាម៉ឺនក្នុងព្រះបរមរាជវាំង (ឧដុង្គ) តែកុមារភាពរបស់លោក កម្សត់ក្រៃលែង ព្រោះត្រូវ​វៀតណាម​​​កែន​​ចេញ​​ពី​​ទឹកដីខ្មែរ អស់ពេលជាយូរឆ្នាំ។ ឯលោក ក៏ត្រូវបានលោកគ្រូព្រះមហារាជធម្ម ព្រះនាម អន មានព្រះទ័យករុណា យកកុមារកំព្រារូបនេះ ដែលទើបតែមានអាយុ ១១ឆ្នាំ ទៅនៅវត្តនិងបង្ហាត់បង្រៀនអក្សរខ្មែរ។

កុមារ ម៉ុក មានចិត្តព្យាយាមរៀនសូត្រណាស់ ជាអ្នកពូកែកាព្យឃ្លោងយ៉ាងស្ទាត់ជំនាញ និងតែងត្រូវបានព្រះបាទសម្តេចព្រះនរោត្តម បង្គាប់ឱ្យចូលគាល់ជាញឹកញាប់ ដើម្បីអានសាស្ត្រាឱ្យទ្រង់ព្រះសណ្តាប់។ ដោយសារតែសមត្ថភាព និងមានកិត្តិសព្ទល្បីល្បាញខាងកាព្យឃ្លោង ច្បាប់ទម្លាប់ផ្សេងៗ ព្រះបាទសម្តេចព្រះនរោត្តម ប្រោសព្រះរាជទានយសសក្តិ និងគោរម្យងារជា ឧកញ៉ាសន្ធរវោហាចាងហ្វាងរោងពុម្ព ហើយក្រោយមកទៀត ក៏បានឡើងជាមេឃ្លាំងច្បាប់។ ទ្រង់សព្វព្រះទ័យ នឹងភាពប៉ិនប្រសប់របស់ ឧកញ៉ាសន្ធរវោហា ម៉ុក ខ្លាំងណាស់ ក្នុងការតែងកាព្យឃ្លោង បានយ៉ាងល្អវិសេសគ្រប់យ៉ាងតាមព្រះរាជបំណងរបស់ទ្រង់បាន ព្រោះថា លោកមានវោហារ ជាពាក្យកាព្យ បានយ៉ាងងាយដូចពាក្យធម្មតា និងអាចតែងកាព្យសរសើរ កំប្លែង ឬពីអ្វីមួយបានភ្លាមៗ។ លើសពីនេះ លោកបានតែងសាស្ត្រាប្រលោមលោកជាច្រើន ​និងក៏ជាគ្រូបង្រៀន ដែលមានស្នាដៃ ខាងអក្សរសាស្ត្រច្រើនផងដែរ។

កវីសន្ធរម៉ុក ឬ ឧកញ៉ា​សន្ធរវោហារម៉ុក ជា​រាជកវីរបាក្សត្រ​វិទូ ដែល​គេ​ស្គាល់​ជាងគេនា​សតវត្ស​ទី​១៩។ ឧកញ៉ាសន្ធរវោហារ ម៉ុក ទទួលមរណភាពនៅក្រុងភ្នំពេញ ក្នុងឆ្នាំ១៩០៨ ។ មុន​ពេល​លាចាក​លោក​នេះ​ទៅ លោកបានបន្សល់ទុក​នូវ​កូនដ៏​ឆ្នើម ​៥រូប ក្នុងចំណោមនោះ កូនទី​៣ ​ជា​អ្នក​ស្នង​តំណែង​របស់​​លោក​ផ្នែក​​តែង​​និពន្ធ។

ដើម្បីរំលឹកដល់កិត្តិសព្ទវោហារសាស្ត្ររបស់លោកគេក៏បានយកឈ្មោះលោកទៅដាក់ជាឈ្មោះវិទ្យាល័យមួយនៅតាម បណ្ដោយផ្លូវកម្ពុជាក្រោម ហៅថា វិទ្យាល័យសន្ធរម៉ុក និងដាក់ឈ្មោះវិថីមួយហៅថា វិថីសន្ធរម៉ុក ដូចគ្នា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២២ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម