ព័ត៌មានជាតិ
រឿងត្រូវដឹង ពេលទៅដើរលេងសមុទ្រ ចៀសវាងគ្រោះថ្នាក់ដល់ជីវិត
តំបន់សមុទ្រ ជាកន្លែងដ៏ពេញនិយមសម្រាប់ការកម្សាន្តនាចុងសប្តាហ៍របស់ទេសចរជាតិ ស្របពេលដែលបច្ចុប្បន្ន ការធ្វើដំណើរទៅកាន់តំបន់សមុទ្រកាន់តែងាយស្រួល និងប្រើរយៈពេលខ្លី ដោយសារតែការអភិវឌ្ឍផ្លូវខ្វាត់ខ្វែង ពិសេសផ្លូវល្បឿនលឿន។ ក្នុងអំឡុងខែមិថុនានេះ សម្រាប់កម្ពុជា អាចចាត់ទុកថាជាពេលវេលានៃទេសចរណ៍ពណ៌បៃតង ជាខែដែលមានភ្លៀងធ្លាក់ ធ្វើឱ្យរុក្ខជាតិរីកលូតលាស់ស្រស់បំព្រង ទាក់ទាញទេសចរជាតិ-អន្តរជាតិ មិនអាចខកខានឱកាសនេះបានឡើយ ពិសេសតំបន់ភ្នំ តំបន់កោះ និងមាត់ឆ្នេរ។

សម្រាប់រដូវភ្លៀវធ្លាក់នេះ ក្នុងចំណោមតំបន់ទេសចរណ៍ដូចជាកន្លែងទឹកធ្លាក់ តំបន់ភ្នំ និងតំបន់សមុទ្រ មានហានិភ័យ ណាស់ បើសិនជាយើងមិនបានដឹងពីរឿងរ៉ាវគ្រោះថ្នាក់ចៃដន្យមួយចំនួន ដែលអាចកើតមានឡើងភ្លាមៗ នៅតំបន់ទាំងនេះ។ នៅពេលនេះ កម្ពុជាថ្មីសូមចែករំលែកចំណេះដឹងមួយចំនួន នៅពេលទៅលេងតំបន់សមុទ្រ។
១. កុំមើលរំលងការជូនដំណឹងពីការព្យាករណ៍អាកាសធាតុ
មុននឹងធ្វើដំណើរទៅកាន់តំបន់សមុទ្រ ពិសេសតំបន់កោះ ដាច់ខាតកុំមើលរំលងសេចក្តីជូនដំណឹងនេះឱ្យសោះ ព្រោះសេចក្តីជូនដំណឹងនេះ ជាមគ្គទេសក៍សុវត្ថិភាពចម្បងទី១ ដែលជួយយើងបានដឹងពីស្ថានភាពគ្រោះថ្នាក់ បានមុនពេល និងជួយយើងឱ្យសម្រេចចិត្តបានត្រឹមត្រូវពីពេលវេលា ដែលអាចទៅលេងតំបន់កោះបានឬក៏អត់។

២. សុវត្ថិភាពក្នុងការលេងទឹក
រដូវវស្សា ជាពេលដែលឧស្សាហ៍មានភ្លៀង ខ្យល់ និងរលកខ្លាំង ដូច្នេះសម្រាប់ការលេងទឹក គប្បីមានការប្រុងប្រយ័ត្នខ្ពស់ ត្រូវមានអាវពោងសុវត្ថិភាព (បើអាច) ហើយកុំចូលទៅកន្លែងដែលជ្រៅ ពិសេសនៅពេលដែលមានរលកបោកបក់ខ្លាំង ព្រោះថានៅពេលកម្លាំងទឹកបោកខ្លាំង នឹងធ្វើឱ្យយើងបាត់ជំហរបានដោយងាយ។ គួរបញ្ជាក់ថា កម្លាំងរលកមិនបានច្រាន យើងទៅច្រាំងភ្លាមៗនោះទេ វាអាចទាញយើងឱ្យចូលទៅកន្លែងកាន់តែជ្រៅ ពិបាកសង្គ្រោះ។ លើសពីនេះ ដាច់ខាតកុំលេងទឹកក្រៅពោងសញ្ញា ដែលអជ្ញាធរដាក់ពង្រាយក្នុងទឹកក្បែរឆ្នេរឱ្យសោះ។

៣. ស្វែងយល់ពីចរន្តច្រៀក ឬគេហៅថាចរន្តមរណៈ
ចរន្តច្រៀក គឺជាស្ថានភាពទឹកដែលមិនមានរលកវិលចូល ហើយនៅពេលមាត់ច្រាំងមានស្ថានភាពបែបនេះ អ្នកជំនាញ ហាមដាច់ខាត មិនឱ្យចូលលេងត្រង់កន្លែងនោះឡើយ ព្រោះសូម្បីតែអ្នកជំនាញហែលទឹក ក៏ពិបាកគេចពីគ្រោះថ្នាក់នេះ ដែរ បើមិនដឹងវិធីរំដោះខ្លួន។ បើសិនជាលោកអ្នកចូលលេងទឹក ត្រង់កន្លែងដែលមានស្ថានភាពបែបនេះដោយចៃដន្យ សុខៗមានអារម្មណ៍ថាត្រូវបានអ្វីមួយស្រូបទាញ ពិបាកហែលមកកាន់ច្រាំងវិញ រឿងចម្បងទី១ ដែលអ្នកជំនាញតែងចែករំលែកវិធីសាស្ត្ររំដោះខ្លួន គឺមិនត្រូវស្លន់ស្លោឡើយ ហើយត្រូវហែលកាត់ទទឹងទឹក ដើម្បីគេចពីចរន្តច្រៀក។

៤. គ្រោះថ្នាក់ដែលអាចកើតមាន ពេលសង្គ្រោះនរណាម្នាក់ពីការលង់ទឹក
មុននឹងចូលទៅសង្គ្រោះជនរងគ្រោះ យើងត្រូវគិតពីសុវត្ថិភាពផ្ទាល់ខ្លួនជាមុនសិន ដើម្បីចៀសវាងក្លាយជាជនរងគ្រោះ ម្នាក់ទៀត។ ដូច្នេះមុនពេលចូលទៅជួយគេ គួរតែពាក់អាវពោង ឬមានជាខ្សែពួរចងភ្ជាប់ខ្លួន(បើអាច) ដើម្បីងាយស្រួល ឱ្យអ្នកដទៃជួយទាញយើង និងជនរងគ្រោះឡើងមកគោកវិញ៕


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ