Connect with us

ព័ត៌មានជាតិ

អភិបាលរងខេត្តប៉ៃលិន៖ ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដើរតួនាទីសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ

បានផុស

នៅ

លោក ម៉ើង លីដា អភិបាលរងខេត្តប៉ៃលិន នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣នេះ បានមានប្រសាសន៍ថា ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដើរតួនាទីសំខាន់ណាស់នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ ព្រមទាំងការបង្កើតចំណេះដឹង និងទទួលបានការងារធ្វើកាន់តែល្អ និងការជំរុញលើកកម្ពស់ជីវភាពកាន់តែប្រសើរឡើង
សម្រាប់ដល់ប្រជាពលរដ្ឋម្នាក់ៗ។

លោកអភិបាលរងខេត្តបានថ្លែងបែបនេះ នៅក្នុងកម្មវិធីប្រារព្ធទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើក​ទី៦ ឆ្នាំ២០២៣ ក្រោមប្រធានបទ “TVET”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងឱកាសនោះដែរ លោក ម៉ើង លីដា មានប្រសាសន៍ថា ទិវានេះរៀបចំឡើងដើម្បីចូលរួមសម្រេចឱ្យបានចក្ខុវិស័យ របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្ស ជាពិសេសការកសាងបាននូវកម្លាំងពលកម្មជំនាញដែលមានជំនាញវិជ្ជាជីវៈច្បាស់លាស់ គំនិតច្នៃប្រឌិត និងភាពប្រកួតប្រជែងខ្ពស់ និងដើម្បីធានាថា “យុវជនម្នាក់មានជំនាញមួយយ៉ាងតិចប្រចំាជីវិត”។

លោកអភិបាលរងខេត្ត​ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ទីរការងារ មជ្ឍមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តប៉ៃលិន អង្គភាពពាក់ព័ន្ធ សហគ្រាស ក្រុមហ៊ុន ក៏ដូចជាដៃគូអភិវឌ្ឍន៍នានា ដែលបានសហការ និងចូលចូលរួមអបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ លើកទី៦ ឆ្នាំ២០២៣ ដែលសកម្មភាពនេះ បានសបញ្ជាក់ពីការយកចិត្តទុកដាក់ និងសហការគ្នាយ៉ាងខ្លាំងរបស់ក្រសួង ស្ថាប័ន អង្គភាព ភាគីពាក់ព័ន្ធនានា មកលើវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។ ទន្ទឹមនឹងនេះ រដ្ឋបាលខេត្ត និងមន្ទីរការងារ និងមជ្ឍមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈកំពុងតែសម្រេចបាននូវសមិទ្ធផលជាច្រើន តាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈឆ្នាំ២០១៩-២០២៣ បើទោះបីជាកំពុងប្រឈមនូវវិបត្តិជំងឺកូវីដ-១៩ ក៏ដោយ ក៏រដ្ឋបាលខេត្ត និងក្រសួង
នៅតែបន្តការជំរុញ “ការធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ” ជាបន្តបន្ទាប់ផងដែរ។

សូមបញ្ជាក់ថា បើតាមរបាយការណ៍របស់លោកស្រី យឿន ចាន់ឌី នាយិកាស្តីទីមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តប៉ៃលិន​ បានឲ្យដឹងថា ក្នុងឆ្នាំ២០២២មានសិស្សចូលរៀនសរុប៩៣៥នាក់ ស្រី ៥៤៣ នាក់ ។ ចំណែកនៅក្នុងឆ្នាំ ២០២៣ មានសិស្សចូលរៀនសរុប ៥៥៨ នាក់ ស្រី ២០៤ នាក់ ក្នុងនោះចែកចេញជាកម្រិតសញ្ញាបត្រដូចជា កម្រិតសញ្ញាបគ្របច្ចេកទេស និងវិជ្ជាជីវៈ១(C១) មានសិស្សសរុប ៤១នាក់ ស្រី ២០ នាក់មានដូចខាងក្រោម៖

កម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ២(C២) មានសិស្សសរុប ១០០នាក់ ស្រី ៤៤ ផងដែរ៕

អត្ថបទ៖ សេង សុវណ្ណារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម