Connect with us

ព័ត៌មានជាតិ

ទាហាន​មួក​ខៀវ​កម្ពុជា​ម្នាក់ វិជ្ជមាន​កូ​វីដ​-១៩ ក្រោយ​ត្រឡប់​មកពី​បំពេញ​បេសកកម្ម​នៅ​ប្រទេស​ស៊ូ​ដង់​ខាងត្បូង

បានផុស

នៅ

​ក្រសួងសុខាភិបាល បានប្រកាស​នៅ​ព្រឹក​ថ្ងៃទី​៣០​តុលា​នេះ​ថា ទាហាន​មួក​ខៀវ​កម្ពុជា​យើង​ម្នាក់ ធ្វើ​តេស្ត​វិជ្ជមាន​កូ​វីដ​-១៩ ក្រោយពី​ត្រឡប់​មកពី​បំពេញបេសកកម្ម ក្រោម​ឆត្រ​អង្គការសហប្រជាជាតិ​វិញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្រសួង​ បញ្ជាក់​ថា បុរស​ជនជាតិ​ខ្មែរ​អាយុ​៥១​ឆ្នាំ​ម្នាក់ មាន​អាសយដ្ឋាន​ស្នាក់នៅ​ខណ្ឌ​ទួលគោក រាជ ធានី​ភ្នំពេញ ជា​មន្ត្រី​ផ្នែក​ប្រតិបត្តិការ​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​បេសកកម្ម​នៅ South Sudan (UNMISS) បាន​ធ្វើ​ដំណើរ​មកពី​ប្រទេស​ស៊ូដង់​ខាងត្បូង បន្ត​ជើង​ហោះ​ហើរ​នៅ​ប្រទេស​គុយបា មក​បន្ត​ជើង​ហោះហើរ​នៅ​ប្រទេស​អេ​ត្បូ​ពី (Ethiopia) រួច​បាន​បន្ត​ជើងហោះហើរ​នៅ​ប្រទេស​កូរ៉េខាងត្បូង មកដល់​កម្ពុជា​ កាលពី​ថ្ងៃទី​២៨ ខែ​តុលា ឆ្នាំ​២០២០​។ លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក​របស់​បុគ្គល​នេះ គឺ​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ដែល​ផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា រាជធានី​ភ្នំពេញ ហើយ​បច្ចុប្បន្ន អ្នក​ជំងឺ​ត្រូវបាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ មិត្តភាព​ខ្មែរ​-​សូ​វៀត​។​

​ក្រសួងសុខាភិបាល​ អះអាង​ថា អ្នកដំណើរ​តាម​យន្តហោះ​ជាមួយ​អ្នកជំងឺ​ខាងលើ សរុប​មាន​ចំនួន​៨៧​នាក់ (​ស្រី​២៥​នាក់ កុមារ​០៤​នាក់ ទារក​០១​នាក់ និង​បុរស​៥៧ នាក់​) ដែល​ក្នុង​ចំនួន​នេះ មាន​អ្នក​ជំងឺ​ខាងលើនេះ​ផងដែរ។

​រីឯ​អ្នកដំណើរ​ចំនួន​៨៦​នាក់​ទៀត ដែលមាន​លទ្ធផល​តេស្ត អវិជ្ជមាន​វីរុស​កូ​វីដ​-១៩ នោះ ត្រូវ​បាន​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​១៤​ថ្ងៃ នៅ​វិទ្យាល័យ​ពោ​ចិន​តុង​ចំនួន​២៤​នាក់ សណ្ឋាគារ​មួយ ​ក្នុង​រាជ​ធានី​ភ្នំពេញ​ចំនួន​១៤​នាក់ , សណ្ឋាគារ​មួយទៀត​ក្នុង​រាជធានី​ភ្នំពេញ​ចំនួន​០៣​នាក់​, សណ្ឋាគារ​មួយ​ទៀត ក្នុង​រាជធានី​ភ្នំពេញ​ចំនួន​៤៣​នាក់ និង​សណ្ឋាគារ​មួយ​ផ្សេងទៀត​ក្នុង​រាជធានី​ភ្នំពេញ​ចំនួន​០២​នាក់​។​

​សូមបញ្ជាក់ថា គិត​មកដល់​ម៉ោង​៧​ព្រឹក ថ្ងៃទី​៣០ ខែ​តុលា ឆ្នាំ​២០២០ នៅ​ទូទាំង​ប្រទេស​កម្ពុជា រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ សរុប​ចំនួន​២៩១​នាក់​។ ក្នុងនោះ​២៨៣​នាក់ ត្រូវបាន​ព្យាបាល​ជាសះ​ស្បើយ និង​៨​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ក្នុង​រាជធានី​ភ្នំពេញ ( បុរស​ជនជាតិខ្មែរ​៤​នាក់ ស្ត្រីជន​ជាតិខ្មែរ​ម្នាក់ បុរស​ជនជាតិ​ប៉ូឡូញ​ម្នាក់ បុរស​ជនជាតិ​បារាំង ម្នាក់ និង​ស្ត្រី​ជនជាតិ​បារាំង​ម្នាក់ )៕

អត្ថបទ ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៤២ វិនាទី មុន

ស្លាប់មនុស្ស៦៦នាក់ និងរបួសជាង១៦០នាក់ ក្នុងហេតុការណ៍បាក់ដំបូលក្លឹបរាត្រី នៅប្រទេស ដូមីនីក

កីឡា៣៦ នាទីutes មុន

មួយគ្រួសារសុទ្ធតែអ្នកកីឡា បណ្តុះបាន Yuki Ishikawa ជា​កំពូល​កីឡាករ​បាល់ទះ

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ៤៣ នាទីutes មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី១១មេសា

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ហេង សួរ ៖ កម្ពុជា​​​ប្តេជ្ញាធ្វើជាប្រទេសត្រួសត្រាយផ្លូវគំរូ សម្រាប់ប្រទេសដែលកំពុងអភិវឌ្ឍដទៃ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ ផ្សព្វផ្សាយ​ស្តីពី “ការ​បង្ការនិងទប់ស្កាត់ការ​ប្រើប្រាស់ពលកម្មកុមារ​តាម​សហគ្រាស គ្រឹះស្ថាន​ផលិត​ឥដ្ឋក្បឿង,កសិឧស្សាហកម្ម”

លោក ជួន ណារិន្ទ
សន្តិសុខសង្គម២៣ ម៉ោង មុន

លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយក​ដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ

ព័ត៌មានជាតិ២០ ម៉ោង មុន

ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?

ចរាចរណ៍១៧ ម៉ោង មុន

ក្រឡាប់រថយន្តដឹកមាន់ សង្កត់រថយន្តអ្នកដំណើរ កៀបជាប់មនុស្ស ០៤ នាក់ នៅស្រុកមុខកំពូល

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

លោក ត្រាំ ឲ្យ EU ចាយ​លុយ​៣៥០​ពាន់​លាន​ដុល្លារ​ទិញ​ថាមពល​ពី​អាមេរិក ដើម្បី​បន្ធូរបន្ថយ​ពន្ធ

សេចក្ដីជូនដំណឹង២០ ម៉ោង មុន

អ្នកបង្កើតមាតិកាក្នុងស្រុកចាប់ផ្តើមបង្កើតការបង្ហោះអំពីលំហអាកាសដែលកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ

Sokha Hotels

ព័ត៌មានពេញនិយម