Connect with us

ព័ត៌មានជាតិ

ព្រឹកស្អែក សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ចុះ​ជួប​សួរសុខទុក្ខ​កម្មករកម្មការិនី​ជិត​២​ម៉ឺន​នាក់ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម

បានផុស

នៅ

នា​ព្រឹក​ថ្ងៃ​សុក្រ ១៣​រោច ខែជេស្ឋ ឆ្នាំថោះ បញ្ច​ស័ក ព​.​ស​. ២៥៦៧ ត្រូវ​នឹង ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០២៣ ស្អែក​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​បន្ត​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​និង​សួរសុខទុក្ខ ដល់​កូនក្មួយ​កម្មករ កម្មការិនី នៅ​រោងចក្រ​ឡឺ​ក្រោ​ន ស៊ូ អ៊ិន​ដាស​ស្ត្រី (LECROWN SHOES INDUSTRY) នៅ​ភូមិ​រវៀង ឃុំ​ខ្នុរ​ដំបង ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម ។

លោកអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ឲ្យ​ដឹងថា កន្លងទៅនេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ធ្លាប់បាន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​កម្មករនិយោជិត នៅ​ភូមិ​រវៀង ឃុំ​ខ្នុរ​ដំបង ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម នេះ ចំនួន​១​ដង រួចមកហើយ គឺ​កាលពី​ទី​៦ មិថុនា ឆ្នាំ​២០១៨ ដែលមាន​កម្មករនិយោជិត​ចូលរួម​ចំនួន ២២៤៧០​នាក់ មកពី​រោងចក្រ សហគ្រាស​ចំនួន​៨​។

ជំនួប​នៅ​ថ្ងៃស្អែក​នេះ គឺជា​លើក​ទី​២ ដែល​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មកជួប​សំណេះសំណាល​ជាមួយ​បងប្អូន​កម្មករនិយោជិត​សរុប​ចំនួន​១៨ ១៤៥​នាក់ មកពី​រោងចក្រ សហគ្រាស​ចំនួន​៦ នៅ​ស្រុក​ជើងព្រៃ និង​ស្រុក​បាធាយ ខេត្តកំពង់ចាម​។ រោងចក្រ សហគ្រាស​ចំនួន ៦ ជា​ប្រភេទ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ចំនួន ១, រោងចក្រ​ដេរ​ស្រោមដៃ​ចំនួន​១ និង​ដេរ​ស្បែកជើង​ចំនួន​៤​។ ផលិតផល​របស់​រោង​ចក្រ​ទាំងនេះ គឺ​នាំ​ចេញទៅ​ទីផ្សារ​អន្តរជាតិ ដូចជា​សហគមន៍​អឺរ៉ុប សហរដ្ឋ​អាម៉េរិក ប្រទេស​កាណាដា ប្រទេស​ចិន​។

នៅ​ខេត្តកំពង់ចាម ឆ្នាំ​២០២៣ មាន​រោងចក្រ សហគ្រាស ចំនួន ៥១០ មាន​កម្មករនិយោជិត​ប្រមាណ​ជាង ៣​ម៉ឺន​៦​ពាន់​នាក់ ដែលមាន​ប្រាក់​ឈ្នួល​មធ្យម​សរុប​ប្រមាណ​ជាង ១១១​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំ ក្នុងនោះ​រោងចក្រ សហគ្រាស​វិស័យ​កាត់ដេរ ចំនួន​២១ មាន​កម្មករនិយោជិត សរុប​ជាង ២​ម៉ឺន ៥​ពាន់​នាក់ ដែលមាន​ប្រាក់​ឈ្នួល​មធ្យម​សរុប​ប្រមាណ​ជាង ៧៩​លាន​ដុល្លារ​អាមេរិក និង​ជា ខេត្ត​ទី​៧ ដែលមាន​ការអភិវឌ្ឍ​រោងចក្រ សហគ្រាស​ច្រើនជាងគេ​។

គេហទំព័រ Facebook , បណ្តាញ Telegram និង YouTube សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​ផ្សាយ​ផ្ទាល់​(Live)​ពិធី​នេះ នៅ​ម៉ោង​៧​ព្រឹក​៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៤ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ទ្រព្យសម្បត្តិមហាសេដ្ឋីពិភពលោក កើនដល់ ១៥ ទ្រីលាន​ដុល្លារ​ក្នុងឆ្នាំ ២០២៤

ព័ត៌មានជាតិ៤ ម៉ោង មុន

ការស្រាវជ្រាវនៅឧទ្យានជាតិ​វីរៈជ័យ ប្រទះ​រកឃើញ​ឈ្លូសយក្ស ប្រភេទសត្វ​ជិតផុតពូជនៅ​កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម