Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន នឹងផ្អាកជួបកម្មករអំឡុងពេលបោះឆ្នោត តែក្រោយបោះឆ្នោតនឹងបន្តជួបទៀត

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យដឹងថា សម្ដេច នឹងផ្អាកជួបសំណេះ​សំណាលជាមួយកម្មករ-កម្មការនី នៅក្នុងអំឡុងពេលយុទ្ធនការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ តែនៅក្រោយការបោះឆ្នោតបានបញ្ចប់ សម្ដេច នឹងបន្តចុះជួបបន្តទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការឲ្យដឹងរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងពិធីជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយកម្មករ-កម្មការិនី នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៣នេះ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សម្ដេច នឹងផ្អាកជួបសំណេះសំណាល និងសួរសុខទុក្ខកម្មករ-កម្មការនី ក្នុងអំឡុង​ពេលយុទ្ធនាការបោះឆ្នោត តែនៅពេលបោះឆ្នោតរួចហើយ សម្ដេច នឹងបន្តជួបសំណេះសំណាល និងសួរសុខទុក្ខបន្តទៀត។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់បែបនេះថា «ព្រោះបើសិនចុះទៅតាមរោងចក្រក្នុងពេលយុទ្ធនាការបោះឆ្នោត បែរជាមានការផ្ដល់លុយផ្ដល់កាក់ សម្រាប់អ្នកមានផ្ទៃពោះ ឬក៏មានម្ហូបអាហារ មានស្អី មាននំបុ័ង មានទឹកក្រូច មានស្អីគេផាក គេប្ដឹងយើង ចឹងយើងត្រូវគោរពច្បាប់បោះឆ្នោត​»។

សម្ដេចតេជោ ហ៊ុន សែន រំលឹកថា កាលពីជុំទីមួយសម្ដេច បានជួបសំណេះសំណាល និងសួរសុខទុក្ខចំនួន ៧៧លើក ដែលមានកម្មករ-កម្មការនីរហូតដល់ ១លាននាក់។

សម្ដេចតេជោ ហ៊ុន សែន បានស្នើថា បន្ទាប់ពីបានជួបចំនួន ១៨លើក ក្នុងជុំទីពីរនេះហើយ គឺសម្ដេច នឹងផ្អាកជួបមួយ​រយៈ​សិន ហើយនៅពេលបោះឆ្នោតបានបញ្ចប់ និងបង្កើតរាជរដ្ឋាភិបាលថ្មី សម្ដេច នឹងបន្តជួបសំណេះសំណាល និងសួរសុខទុក្ខកម្មករ-កម្មការនី បន្តទៀត៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤០ នាទីutes មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម