ព័ត៌មានជាតិ
បាក់ស្រុតស្ពានអាកាសនៅខេត្ត ណាខន រ៉ាតសីមា រងរបួសពលករខ្មែរ ៧នាក់
ប្រទេសថៃ ៖ យ៉ាងហោចណាស់ក៏មានពលករខ្មែរចំនួន ៧ នាក់ នៅក្នុងចំណោមជនរងគ្រោះសរុប ៩ នាក់ ដែលបានរងរបួសយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីមានឧបទ្ទវហេតុមួយបានកើតឡើងគឺករណីបាក់ ស្រុកស្ពានអាកាស ដែលកំពុងស្ថាបនា។
ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីរសៀលថ្ងៃទី២៣ ខែមករាឆ្នាំ ២០២១ ក្នុងតំបន់ដែលកំពុងស្ថាបនាស្ថិតក្នុងឃុំគោកស៊ូងស្រុកមឿងខេត្តណាខន រ៉ាតសីមាប្រទេសថៃ ដែលស្ពានអាកាសដ៏វែងអន្លាយនេះលេខ ២៩០គឺបានស្ថាបនាព័ទ្ធជុំវិញខេត្ត ភាគខាងជើងចន្លោះគីឡូម៉ែត្រលេខ ២១៧+៥០០ ។

ប្រភពជាច្រើនបានបញ្ជាក់ថា ការបាក់ស្រុតស្ពានអាកាសនេះ គឺស្របពេលដែលកំពុងចាក់បេតុងនៅខាងលើពុម្ពស្ពានដែលបណ្ដាលឱ្យសង្កត់ និងប៉ះពាល់ដល់កម្មករដែលកំពុងបម្រើការងារនៅទីនោះសរុបចំនួន ៩ នាក់ ក្នុងនោះមានកម្មករខ្មែរ៧នាក់កម្មករភូមា១នាក់ និងកម្មករថៃ១នាក់ ដោយបានបញ្ជូនទៅកាន់មន្ទីរពេទ្យមហារ៉ាតណាខន រ៉ាតសីមា ដើម្បីសង្គ្រោះ ដោយពុំមានប៉ះពាល់ដល់អាយុជីវិតនរណាម្នាក់ឡើយ ។

លោក សាក់ស្យាម ឈីតឆប រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ថា អ្នកម៉ៅការ និងគ្រប់គ្រងការងារនេះត្រូវយកចិត្តទុកដាក់ឱ្យបានល្អប្រសើរលើការទទួលខុសត្រូវ ព្យាបាល និងឧបត្ថម្ភដល់កម្មករ ដែលរងរបួសពិសេសគឺកម្មករដែលមកពីប្រទេសកម្ពុជានិងភូមា។
លោកក៏បានសង្កត់ធ្ងន់ថា ត្រូវបើកកិច្ចពិភាក្សាជាបន្ទាន់ លើការបាក់ស្រុកស្ពានអាកាសនេះ ឱ្យដឹងថា តើបណ្តាលមកពីកត្តាអ្វី ព្រោះការចំណាយលើការស្ថាបនាស្ពានអាកាសដ៏វែងនេះ ត្រូវប្រើប្រាស់ថវិកាសរុបចំនួន ១.៤០០.៩៩៨.២៩៥ បាត ៕
សោ និយមរ័ត្ន




-
សន្តិសុខសង្គម១៥ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១៧ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១៦ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១៧ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង