Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ណែនាំឲ្យបណ្ដាខេត្តនានា​ ត្រូវទាក់ទាញអ្នកវិនិយោគមកវិនិយោគក្នុងខេត្តរបស់ខ្លួនបន្តទៀត

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំជាថ្មីឲ្យបណ្ដាខេត្តនានា​ ត្រូវបន្តទាក់ទាញអ្នកវិនិយោគមកវិនិយោគក្នុងខេត្តរបស់ខ្លួនបន្តទៀត ហើយមិនចាំបាច់តែទាល់អ្នកវិនិយោគក្រៅស្រុក នោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការណែនាំជាថ្មីរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពិធីជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយកម្មករ-កម្មការិនី នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៣នេះ។

នៅក្នុងឱកាសនេះ សម្ដេចតេជោ ហ៊ុន សែន បានណែនាំជាថ្មីបណ្ដាខេត្តនានា​ ត្រូវបន្តទាក់ទាញអ្នកវិនិយោគមកបណ្ដាក់ទុនវិនិយោគនៅក្នុងខេត្តរបស់ខ្លួន បន្តទៀត។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «សុំឲ្យបណ្ដាខេត្ត ក្នុងហ្នឹងរួមមានទាំងខេត្តកំពង់ចាម បន្តការទាក់ទាញបន្តទៅទៀត នូវវិនិយោគិនបរទេសមកបណ្ដាក់ទុន ឥឡូវយើងបានប្រតិភូកម្មផ្ដល់អំណាចទៅឲ្យថ្នាក់មូលដ្ឋាន មានសិទ្ធិវិនិយោគប្រមាណ ៥លានៗ»។

ដូច្នេះ សម្ដេចតេជោ ហ៊ុន សែន បានណែនាំឲ្យបន្តទាក់ទាញបន្ថែមទៀត ហើយមិនចាំបាច់ទាល់តែអ្នកវិនិយោគក្រៅប្រទេសនោះទេ តែអ្នកវិនិយោគក្នុងស្រុកក៏ត្រូវទាក់ទាញឲ្យមកវិនិយោគដែរ៕

អត្ថប៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៩ នាទីutes មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន ប្រកាសបន្តធ្វើបុណ្យកោងកាងសន្តិភាពរៀងរាល់ឆ្នាំ ដើម្បីរក្សាព្រៃកោងកាង និងបរិស្ថានកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

តើបាតុកម្មដែលរៀបចំដោយពលករមួយក្ដាប់តូចនៅកូរ៉េ អាចតំណាងឱ្យពលរដ្ឋខ្មែរនៅកូរ៉េដែរឬទេ?

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ជនរងគ្រោះ​​៥០០០​នាក់នឹងត្រូវបញ្ជូនចេញ​ពី​មីយ៉ាន់ម៉ាទៅ​ចិនវិញនៅសប្តាហ៍ក្រោយ

Sokha Hotels

ព័ត៌មានពេញនិយម