Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ៖ សេចក្ដីព្រាងវិសោធនកម្មច្បាប់ ស្ដីពី ការបោះឆ្នោត បានដល់ដៃរដ្ឋសភាហើយ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា សេចក្ដីព្រាងវិសោធនកម្មច្បាប់ ស្ដីពី ការបោះឆ្នោត បានទៅដល់ដៃរដ្ឋសភាហើយ។ ដូច្នេះ សម្ដេច ចាំមើលក្រុមប្រឆាំងនៅក្រៅស្រុក នឹងបន្តធ្វើអ្វីបន្តទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពិធីជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយកម្មករ-កម្មការិនី នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៣នេះ។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «សេចក្ដីព្រាងច្បាប់ ស្ដីពី វិសោធនកម្មច្បាប់បោះឆ្នោត បានទៅដល់សភា​តាំងពីម្សិលមិញឯណោះ ខ្ញុំកំពុងតែមើលឃើញថា តើគេគិតគូរអីទៀតៗ នេះជាសេចក្ដីព្រាងច្បាប់ ដែលបានបញ្ជូនទៅដល់រដ្ឋសភាហើយ អញ្ចឹងចាំមើលគេធ្វើអ្វីទៀត យើងអត់មានធ្វើអ្វី អ្វីដែលយើងចង់បានគឺការបោះឆ្នោតមួយ ដោយមិនរំខានដោយពួកណាក៏ដោយ ដោយអ្នកណាក៏ដោយ»។

សូមជម្រាបថា សម្ដេចតេជោ ហ៊ុន សែន កាលពីយប់ថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៣ បានស្នើឲ្យមន្ត្រីជំនាញសិក្សាធ្វើវិសោធនកម្មច្បាប់ ស្តីពី ការបោះឆ្នោត ដើម្បីដកសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត សម្រាប់ជនណាដែលមិនទៅបោះឆ្នោត។

មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ តាមក្រសួង-ស្ថាប័ននានា អាជ្ញាធររាជធានី-ខេត្ត គណបក្សនយោបាយ ក្រុមយុវជន និងប្រជាពលរដ្ឋ បានបង្ហាញការគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់ ស្ដីពី ការបោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឲ្យគេបោះឆ្នោត»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម