Connect with us

ព័ត៌មានជាតិ

ក្រសួងសុខាភិបាល គ្រោងបង្កើតនាយកដ្ឋានគ្រប់គ្រងព័ត៌មានអ្នកជំងឺ ទូទាំងប្រទេស

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល មានប្រសាសន៍ថា ក្រសួងគ្រោងនឹងបង្កើតនាយកដ្ឋានថ្មីមួយនាពេលខាងមុខនេះ ដើម្បីគ្រប់គ្រងព័ត៌មាន និងទិន្នន័យរបស់អ្នកជំងឺនៅតាមមន្ទីរពេទ្យនៅទូទាំងប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ  រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល មានប្រសាសន៍ថា នាយកដ្ឋានដែលគ្រោងនឹងបង្កើតថ្មីនាពេលខាងមុខនេះមានឈ្មោះថា នាយកដ្ឋានគ្រប់គ្រងប្រព័ន្ធឌីជីថលសម្រាប់សុខភាព ដែលនាយកដ្ឋានេះស្ថិតក្រោមក្រសួងសុខាភិបាល សហការរៀបចំបង្កើតគ្រប់គ្រងផ្ទាល់ដោយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំងសហការជាមួយក្រុមការងារក៏ដូចជា គណៈកម្មាធិការរបស់ជាតិជាច្រើនទៀត។

ថ្លែងបើកពិព័រណ៍បរិក្ខារវេជ្ជសាស្ត្រសាធារណរដ្ឋឆែក នៅមន្ទីរពេទ្យកុមារជាតិ នាពេលថ្មីៗនេះ លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ សង្ឃឹមនៅពេលក្រសួងសុខាភិបាលបង្កើតនាយកដ្ឋានថ្មីនេះហើយ ថ្ងៃក្រោយការគ្រប់គ្រងអ្នកជំងឺនៅតាមមន្ទីរពេទ្យកាន់តែមានភាពងាយស្រួលបន្ថែមទៀត ខណៈបច្ចុប្បន្ននេះក្រសួងរៀបចំប្រព័ន្ធមួយសម្រាប់គ្រប់គ្រងព័ត៌មាន និងទិន្នន័យរបស់អ្នកជំងឺនៅតាមមន្ទីរពេទ្យ ហើយនឹងសាកល្បងនៅមន្ទីរពេទ្យជាតិណាមួយ ទើបពង្រីកបន្ថែមទៅកាន់មន្ទីរពេទ្យខេត្ត និងមន្ទីរពេទ្យតាមស្រុកនានា។

លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ មានប្រសាសន៍បន្តថា ភាគីឆែកក៏មានបំណងបង្កើត អេប (App) ថ្មីមួយនៅមន្ទីរពេទ្យកុមារជាតិ ហើយ អេប នេះនឹងប្រើប្រាស់នៅលើទូរស័ព្ទស្មាតហ្វូន ថេមប្លែក និងទូរស័ព្ទធម្មតាក៏អាចប្រើប្រាស់បាន។

លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ បានបង្ហាញការគាំទ្រការបង្កើត អេបថ្មីនេះ ប៉ុន្តែត្រូវភ្ជាប់បញ្ចូលគ្នាជាមួយ អេបដែលមានស្រាប់ ព្រោះបច្ចុប្បន្ន ក្រសួងមានប្រព័ន្ធជាច្រើនកំពុងប្រើប្រាស់នតាមមន្ទីរពេទ្យថ្នាក់ជាតិ និងឯកជនដោយប្រើប្រព័ន្ធសូហ្វវ័រខុសៗគ្នា សម្រាប់គ្រប់គ្រងទិន្នន័យនិងព័ត៌មានអ្នកជំងឺនៅតាមមន្ទីរពេទ្យរៀងៗខ្លួន។ ដូចនេះដើម្បីគ្រប់គ្រងទិន្នន័យអ្នកជំងឺបានល្អប្រសើរ ក្រសួងនឹងបង្កើតនាយកដ្ឋានគ្រប់គ្រងប្រព័ន្ធឌីជីថលសម្រាប់សុខភាព នាពេលខាងមុខ។

សាស្ត្រាចារ្យ ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ មានប្រសាសន៍ថា អេបថ្មីដែលឆែកនឹងប្រើប្រាស់នៅមន្ទីរពេទ្យកុមារជាតិ នឹងជួយលើកម្ពស់សុខភាពមាតា និងទារកនៅប្រទេសកម្ពុជាកាន់តែល្អប្រសើរឡើងថែមទៀត ព្រោះអេបនេះងាយស្រួលប្រើប្រាស់ និងអាចប្រើបានគ្រប់ទីកន្លែង មិនថាមាន ឬមិនមានសេវាអ៊ិនធឺណេត។ ជាងនេះទៀតនៅក្នុងអេបមានកត់ត្រាទាក់ទិននឹងប្រវត្តិសុខភាពរបស់ស្ត្រីមានផ្ទៃពោះ ការព្យាបាល របៀបថែរក្សាទារកឱ្យបានល្អ ប្រាប់ពីកន្លែងព្យាបាល និងទៅជួបគ្រូពេទ្យនៅពេលស្ត្រីមានបញ្ហាគភ៌ និងប្រាប់ពីរោគសញ្ញាអ្វីខ្លះពេលដែលស្ត្រីមានបញ្ហាគភ៌ផងដែរ។

លោកសាស្ត្រាចារ្យ ញឹប អង្គាបុស្ស មានប្រសាសន៍បន្តថា មិនត្រឹមតែស្ត្រីមានផ្ទៃពោះទទួលបានផលប្រយោជន៍ពីអេបនេះទេ សូម្បីតែគ្រូពេទ្យព្យាបាលក៏ទទួលបានអត្ថប្រយជន៍ពីអេបនេះដែរ ដោយគាត់អាចដឹងពីប្រវត្តិរបស់អ្នកជំងឺបានច្បាស់លាស់ ងាយស្រួលព្យាបាល និងអាចបញ្ចូលព័ត៌មានថ្មីៗបន្ថែមទៀតក្នុងអេបបាន ពេលពិនិត្យអ្នកជំងឺរួចរាល់ហើយថ្ងៃក្រោយស្ត្រីមានផ្ទៃពោះអាចទៅជួបគ្រូពេទ្យនៅកន្លែងណាក៏បាន ឱ្យតែមានភ្ជាប់អេបនេះ។

លោកសាស្ត្រាចារ្យ ញឹប អង្គាបុស្ស មានប្រសាសន៍បន្ថែមថា អេបថ្មីនេះបានអភិវឌ្ឍរួចរាល់ហើយ នៅសល់តែការត្រួតពិនិត្យពាក្យពេចន៍បច្ចេកទេសខ្លះ ព្រោះត្រូវបកប្រែពីភាសាឆេកមកភាសាខ្មែរ និងពិនិត្យមើលខ្លឹមសារអប់រំនៅក្នុងមាតិកា ថាតើឆ្លើយតបទៅនឹងខ្លឹមសាររបស់ក្រសួងសុខាភិបាល ឬទេ។

លោកសាស្ត្រាចារ្យបានបញ្ជាក់ថា តាមផែនការ អេបនេះគ្រោងនឹងដាក់ឱ្យដំណើរការនៅឆ្នាំ២០២៤ ដែលជំហានដំបូង មន្ទីរពេទ្យកុមារជាតិនឹងអនុវត្តសាកល្បងជាមុនសិនដើម្បីឱ្យដឹងពីគុណភាព និងប្រសិទ្ធភាពនៃការប្រើអេបនេះ មុននឹងស្នើក្រសួងសុខាភិបាលដាក់បញ្ចូលប្រើប្រាស់នៅទូទាំងប្រទេស៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៧ ម៉ោង មុន

បិទចរាចរណ៍នៅកំពង់ចម្លងជ្រោយចង្វារ កំពង់ចម្លងអរិយក្សត្រ និងកំណាត់ផ្លូវមួយចំនួន ជុំវិញមហោស្រពកោះពេជ្រ ស្អែកនេះ

ជីវិតកម្សាន្ដ២២ ម៉ោង មុន

មកដឹងពីជីវិតសិល្បៈត្រួសៗរបស់ Rapper ល្បីឈ្មោះ Ruthko

ព័ត៌មានជាតិ២៣ ម៉ោង មុន

ស្ពាន​ឆ្លង​ទន្លេភ្ជាប់​ទៅ​ផ្លូវល្បឿនលឿន ដីឥដ្ឋ-ថ្មគរ ឈានទៅ​​ខួងគ្រឹះ ខណៈ​មាន​​ការ​សង់ស្ពាន​ដែកបណ្តោះអាសន្ន​សម្រួល​ការ​ងារសាងសង់

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

លោក គីម ជុងអ៊ុន៖ ការ​ទទួលទាន «ហតដក» គឺ​ជា​ទង្វើ​ក្បត់ជាតិ

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

វ៉ាន់នីឡា បញ្ចេញវីដេអូអនុស្សាវរីយ៍រួមគ្នានឹង Ruthko រំលឹកគ្រាសន្យា ថានឹងធ្វើចម្រៀងរួមគ្នា តែម្នាក់ត្រូវឃ្លាតលែងត្រឡប់

Sokha Hotels

ព័ត៌មានពេញនិយម