ព័ត៌មានជាតិ
អភិបាលខេត្តប៉ៃលិន៖ កងកម្លាំងទាំង ៣ប្រភេទត្រូវសហការគ្នា ការពារសន្តិសុខ ក្នុងថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត
(ប៉ៃលិន)៖ នៅក្នុងកិច្ចប្រជុំ ស្តីពីការត្រៀមរៀបចំ ផែនការ ការពារសន្តិសុខ សណ្ដាប់ធ្នាប់ សម្រាប់ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ខាងមុខនេះ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បានមានប្រសាសន៍ ជំរុញដល់មន្ត្រី សមត្ថកិច្ចទាំងបីស្ថាប័ន ត្រូវចេះសហការគ្នាឲ្យបានល្អ ក្នុងការការពារសន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើរការបោះឆ្នោត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។
![](https://www.kampucheathmey.com/wp-content/uploads/2023/06/សេង-សុវណ្ណារិទ្ធ-9-1024x682.jpg)
ថ្លែងឡើងនាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣នេះ នៅក្នុងសាលាប្រជុំសាលាខេត្តប៉ៃលិន ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំខេត្ត នាយករដ្ឋបាលខេត្ត ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត ស្នងការខេត្ត មេបញ្ជាការសឹករងខេត្ត មេបញ្ជាការទិសទី៣ ភូមិភាគ៥ និងអភិបាលក្រុង/ស្រុក ជាច្រើនរូបផងដែរ។
![](https://www.kampucheathmey.com/wp-content/uploads/2023/06/សេង-សុវណ្ណារិទ្ធ-3-1-1024x682.jpg)
នាឱកាសដដែលនេះ លោកស្រី បាន ស្រីមុំ មានប្រសាសន៍លើកឡើងថា ការងារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ នៅក្នុងការបើកយុទ្ធនាការឃោសនា និងដំណើរការបោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ គឺជារឿងសំខាន់បំផុត។
ហេតុដូចនេះ ដើម្បីឱ្យការរៀបចំ ធ្វើឡើងទៅបានកាន់តែរលូន និងមានប្រសិទ្ធភាពខ្ពស់ ស្ថាប័នជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងទាំង ៣ប្រភេទ ត្រូវសហការគ្នាឱ្យបានល្អ ដោយត្រូវអនុវត្តតាមតួនាទី និងភារកិច្ចរបស់ខ្លួន ព្រមទាំងគោរពឱ្យបានខ្ជាប់ខ្ជួននូវច្បាប់ បទបញ្ជា នីតិវិធី និងក្រមសីលធម៌ ឱ្យស្របតាមច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់របស់គណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ ជូនគណបក្សនយោបាយ និងប្រជាពលរដ្ឋទាំងអស់ ទទួលយកបាន នូវលទ្ធផលនៃការបោះឆ្នោត តាមបែបលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស ។
![](https://www.kampucheathmey.com/wp-content/uploads/2023/06/សេង-សុវណ្ណារិទ្ធ-5-1024x682.jpg)
បន្ថែមពីនេះ លោកស្រីប្រធានគណៈបញ្ជាការឯកភាពខេត្តប៉ៃលិន ក៍បានកោតសរសើរ និងវាយតម្លៃខ្ពស់ ទៅលើកិច្ចសហប្រតិបត្តិការ រវាងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរ អង្គភាពជំនាញជុំវិញខេត្ត និងកងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ ដែលបានបំពេញការងារតាមតួនាទីភារកិច្ច ទទួលបានលទ្ធផលល្អ។ ហើយនេះក៍ជាមោទនភាពដែលយើងទាំងអស់គ្នា បានខិតខំអនុវត្តន៍ការងារតាមផែនការ ធ្វើឱ្យខេត្តប៉ៃលិន មានការអភិវឌ្ឍរីកចម្រើន ព្រមទាំងកសាងបាននូវសមិទ្ធផលថ្មីៗជាច្រើន ជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន។
![](https://www.kampucheathmey.com/wp-content/uploads/2023/06/សេង-សុវណ្ណារិទ្ធ-6-1024x682.jpg)
ដូច្នេះមន្ត្រីគ្រប់លំដាប់ថ្នាក់ទាំងអស់ត្រូវប្រឹងប្រែងបន្ថែមទៀត ក្នុងន័យបម្រើផលប្រយោជន៍ និងសេចក្ដីត្រូវការ របស់ប្រជាពលរដ្ឋដោយត្រូវយកចិត្តទុកដាក់ខ្ពស់ ទៅលើការដោះស្រាយបញ្ហាប្រឈមនានា ក៍ដូចជាបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានឆាប់រហ័សទាន់សភាពការណ៍ និងមានប្រសិទ្ធភាពខ្ពស់ផងដែរ៕
អត្ថបទ៖ សេង សុវណ្ណារិទ្ធ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?