Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន បញ្ជាកងកម្លាំងទប់ស្កាត់ក្រុមឧទ្ទាមវៀតណាមដែលអាចនៅកម្ពុជា

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន បញ្ជាដល់កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរកម្ពុជា ទប់ស្កាត់បណ្ដាញក្រុមឧទ្ទាមវៀតណាម ដែលអាចសម្ងំនៅប្រទេសកម្ពុជា។ បទបញ្ជារបស់សម្ដេចតេជោ ធ្វើឡើងនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣នេះ ក្រោយក្រុមឧទ្ទាមវៀតណាម បានចាញ់ការប្រយុទ្ធនៅក្នុងប្រទេសវៀតណាម កាលពីប៉ុន្មានថ្ងៃមកនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពីវេទិកាសំណេះសំណាលជាមួយកម្មករ-កម្មការិនី នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម នៅព្រឹកនេះ សម្ដេចតេជោ ហ៊ុន សែន បានចេញបទបញ្ជាផ្ទាល់មាត់ដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ បង្កើនការយកចិត្តទុកដាក់ដោយសហការជាមួយភាគីវៀតណាម ដើម្បីទប់ស្កាត់ការប្រមូលផ្ដុំកម្លាំង នៃបណ្ដាញក្រុមឧទ្ទាមរបស់វៀតណាម ដែលអាចលួចចូលមកកម្ពុជា ក្រោយបើកការប្រយុទ្ធនៅក្នុងប្រទេសវៀតណាម។

សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាឱ្យអាជ្ញាខេត្តមណ្ឌលគិរី និងខេត្តរតនគិរី ក៏ដូចជាអាជ្ញាធរខេត្តជាប់ព្រំដែនជាមួយវៀតណាម ត្រូវចុះពិនិត្យដោយផ្ទាល់នៅតាមភូមិនានាក្នុងភូមិសាស្ត្ររបស់ខ្លួន ដោយមិនត្រូវអនុញ្ញាតជាដាច់ខាតចំពោះការជ្រកកោនរបស់បណ្ដាញក្រុមឧទ្ទាមរបស់វៀតណាម ដែលអាចសម្ងំរស់នៅជាមួយប្រជាពលរដ្ឋខ្មែរនៅតាមភូមិ។

លើសពីនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានព្រមានដល់អង្គការអន្តរជាតិមួយចំនួននៅកម្ពុជា គឺត្រូវជៀសឱ្យឆ្ងាយពីការទទួលយកបណ្ដាញក្រុមឧទ្ទាមវៀតណាម ដោយសម្ដេចតេជោ សង្កត់ធ្ងន់ថា សកម្មភាពនេះជាឧក្រិដ្ឋកម្មអន្តរជាតិ ហើយកម្ពុជាមិនអនុញ្ញាតឱ្យយកទឹកដីកម្ពុជា ដើម្បីប្រឆាំងរដ្ឋដទៃឡើយ៕

អត្ថបទ៖ ធឿន វ៉ាន់សុង  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

អ្នកវិភាគអន្តរជាតិ លើកចំណុចធំ១ ដែល ពូទីន នឹងបញ្ឆេះសង្គ្រាមលោកលើកទី៣

អាស៊ាន
ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

​ពន្ធអាមេរិក បង្កើនក្ដីបារម្ភសម្រាប់អាស៊ាន​ពី​​លំហូរទំនិញចិន​

ជីវិតកម្សាន្ដ២៣ នាទីutes មុន

កេរ្តិ៍ឈ្មោះ ឈិនឡុង ពិបាកស្រោចស្រង់មកវិញ ក្រោយ​ផ្សាយផលិតផលច្រើន​ប្រភេទប៉ះពាល់សុខភាព​មហាជន​

ព័ត៌មានអន្ដរជាតិ៤៣ នាទីutes មុន

​ចិន​និង​វៀតណាមទម្លាក់​ចោល​ជម្លោះ​ដែន​សមុទ្រ ​​ងាក​មកចាប់​ដៃគ្នា ក្នុងគ្រាមានសង្គ្រាម​​ពាណិជ្ជ​កម្ម​​​ជាមួយអាមេរិក​

កីឡា៥០ នាទីutes មុន

ក្រៅពី Xabi Alonso ក្លិប Real Madrid សម្លឹងឃើញគ្រូ ៣ នាក់ទៀត មកជំនួស Ancelotti

ព័ត៌មានជាតិ២០ ម៉ោង មុន

ក្នុងដំណើរទស្សនកិច្ចមកកម្ពុជា លោក ស៊ី ជីនពីង នាំយកឯកសារចំនួន៣៧ ពាក់ព័ន្ធការវិនិយោគ ពាណិជ្ជកម្ម កសិកម្ម មកចុះហត្ថលេខា 

កីឡា៩ ម៉ោង មុន

រឿង​សំខាន់​៥​ត្រូវ​ដឹងពី ព្រះ​ខ័ន​រាជ​ស្វាយរៀង ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ AFC Challenge League

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អាមេរិក ​ចោទ​ក្រុមហ៊ុន​ផ្កាយរណប​ចិន​ថា​បាន​ជួយ​ដល់​ការ​វាយប្រហារ​របស់​ក្រុមហ៊ូធី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

រុស្ស៊ី ព្រមាន បើអ៊ុយក្រែន ហ៊ានយកមីស៊ីល Taurus របស់អាល្លឺម៉ង់ បាញ់ចូលដីខ្លួន

ព័ត៌មានជាតិ៨ ម៉ោង មុន

ប្រធានាធិបតីចិន ប្រកាសជួយកម្ពុជាឱ្យសម្រេចបានគោលដៅជាប្រទេសអ្នកមាននៅឆ្នាំ២០៥០

Sokha Hotels

ព័ត៌មានពេញនិយម