Connect with us

ព័ត៌មានជាតិ

បើកការដ្ឋានសាងសង់អនុគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់តម្លៃ ២២លានដុល្លារ

បានផុស

នៅ

អនុគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងកំពង់ចាម នៃគម្រោងអភិវឌ្ឍន៍ក្រុងរបៀងមហា​អនុតំបន់មេគង្គជំហានទី៤ ដែលមានតម្លៃប្រមាណ២២លានដុល្លារអាមេរិក ត្រូវបានបើកការដ្ឋានសាងសង់ នៅថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតី​ក្នុងពិធីបើកការដ្ឋានអនុគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ក្រុងកំពង់ចាម នៃគម្រោងអភិវឌ្ឍន៍ក្រុងរបៀងមហាអនុតំបន់មេគង្គជំហានទី៤នេះ។

សូមបញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធនៃអនុគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ដែលបើកការដ្ឋាន​នាឱកាសនេះរួមមាន៖ ការតភ្ជាប់បណ្តាញទឹកកខ្វក់តាមផ្ទះ និងអគារការិយាល័យផ្សេងៗចំនួន ៣ ៩៦៥កន្លែង ប្រព័ន្ធបណ្តាញទុយោប្រមូលមេ និងរងប្រវែង ៥១គីឡូម៉ែត ស្ថានីយបូមមេ និងរងចំនួន ៣កន្លែង ស្ថានីយប្រ​ព្រឹត្តកម្មទឹកកខ្វក់ចំនួន១កន្លែងមានសមត្ថភាពផ្ទុកទឹកកខ្វក់ចំនួន ៥ ០០០ម៉ែត្រគូបក្នុងមួយថ្ងៃ និងប្រព័ន្ធលូ​រំដោះទឹកភ្លៀង រួមមាន៖ លូបង្ហូររៀបថ្មរាងអក្សរ V ប្រវែង ២ ៩២៩ម៉ែត្រ លូបេតុងប្រអប់ប្រវែង ៩០៣ម៉ែត្រ លូបេតុងបូលប្រវែង ២៤៤ម៉ែត្រ លូបេតុងរាងអក្សរ U ប្រវែង ៨៩,៩ម៉ែត្រ កន្លែងបង្ហូរចេញចំនួន ១កន្លែង និងស្ថានីយបូមចំនួន១កន្លែង។

គម្រោងនេះ ទទួលបានកម្ចីឥណទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលជាអង្គភាពគ្រប់គ្រងគម្រោង បានចាប់ផ្តើមសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នេះ​ឡើងមានទីតាំងស្ថិតក្នុងក្រុងកំពង់ចាម ដោយមានការសហការត្រួតពិនិត្យបច្ចេកទេសពីក្រុមហ៊ុន RAMBOLL DANMARK A/S សហការជាមួយក្រុមហ៊ុន Oriental Consultant Global Co., Ltd. ក្រុមហ៊ុនSCE និងក្រុមហ៊ុនTancons (Cambodia) Co., Ltd. និងម៉ៅការសាងសង់ដោយក្រុម Beijing Urban Construction Group Co., Ltd (BUCG) ដោយចាប់ផ្តើមការងារសាងសង់នៅខែធ្នូ ឆ្នាំ២០២២ និងគ្រោងនឹងបញ្ចប់ការងារសាងសង់នៅខែធ្នូ ឆ្នាំ២០២៥៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៩ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៩ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៩ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម