Connect with us

ព័ត៌មានជាតិ

ធនាគារវីង ក្រុមហ៊ុន Virtus Media និងសភាពាណិជ្ជកម្មម៉ាឡេស៊ីនៃកម្ពុជា រួមសហការជាមួយអាជ្ញាធរមីន រៀបចំយុទ្ធនាការដើម្បីកម្ពុជាគ្មានគ្រាប់មីន

បានផុស

នៅ

ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន រួមជាមួយឯកឧត្តម Datuk Eldeen Husaini Mohd Hashim ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈការយោគយល់គ្នារវាងធនាគារវីង(ខេមបូឌា)ម.ក, ក្រុមហ៊ុន Virtus Media និងសភាពាណិជ្ជកម្មម៉ាឡេស៊ីនៃកម្ពុជា(MBCC) ដើម្បីកម្ពុជាគ្មានគ្រាប់មីន ដែលប្រព្រឹត្តិទៅនៅទីស្នាក់កណ្តាលធនាគារវីង (ខេមបូឌា)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អនុស្សរណៈយោគយល់នេះ ត្រូវបានចុះហត្ថលេខាដោយលោក Han Peng Kwang នាយកប្រតិបត្តិនៃធនាគារ Wing, លោកឧកញ៉ា Tan Khee Meng ប្រធាន MBCC, លោក Mohan Bandam និពន្ធនាយកនៃ Virtus Media (Khmer Times) និងឯកឧត្តម លី បញ្ញារិទ្ធិ៍ អគ្គលេខាធិការអាជ្ញាធរមីន។ អនុស្សរណៈយោគយល់នេះ បានធ្វើឡើងក្នុងគោលបំណងរៃអង្គាសថវិកា និងជំរុញកិច្ចខិតខំប្រឹងប្រែងទូទាំងប្រទេសឆ្ពោះទៅរកការបោសសម្អាតមីននៅកម្ពុជា ដែលជាបញ្ហាសំខាន់សម្រាប់ប្រជាពលរដ្ឋ សេដ្ឋកិច្ច និងការអភិវឌ្ឍ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានសម្តែងនូវការដឹងគុណ និងវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្ត ភាពជាអ្នកដឹកនាំ និងចក្ខុវិស័យខ្ពស់របស់សម្តេចតេជោ ក្នុងការដោះស្រាយបញ្ហាមីន និងបានបោះជំហានយ៉ាងសំខាន់ឆ្ពោះទៅរកប្រទេសកម្ពុជាដែលមានសុវត្ថិភាពជាងមុន។ ក្រោមការតស៊ូមតិ និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី កម្ពុជាបានកត់សម្គាល់ពីវឌ្ឍនភាពក្នុងការកាត់បន្ថយជនរងគ្រោះដោយសារគ្រាប់មីន បង្កើនលទ្ធភាពទទួលបានដីសម្រាប់កសិកម្ម សកម្មភាពសេដ្ឋកិច្ច និងការទាក់ទាញការគាំទ្រពីអន្តរជាតិ។ នេះអាចកើតឡើងដោយសារតែការប្តេជ្ញាចិត្តមិនងាករេរបស់ សម្តេចតេជោ ក្នុងការលើកកម្ពស់ភាពជាម្ចាស់នៃការងារសកម្មភាពមីន និងផ្តល់អាទិភាពដល់ការបោសសម្អាតតំបន់ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុត។ តាមរយៈគំនិតផ្តួចផ្តើមដូចជាគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន និងមូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីកម្ពុជាគ្មានមីនឆ្នាំ២០២៥ សហគមន៍ដែលរងផលប៉ះពាល់ដោយសារមីនជាច្រើនត្រូវបានបោសសម្អាត ដើម្បីចូលរួមធានាដល់សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍន៍ក្នុង សហគមន៍។

ជាមួយគ្នានោះ ឯឝឧត្តម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានលើកឡើងថា “សមិទ្ធិផលសកម្មភាពមីននេះ មិនមែនគ្រាន់តែជាសក្ខីភាពបញ្ជាក់ពីការលះបង់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី របស់យើងប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបង្ហាញពីភាពរឹងមាំ និងការប្តេជ្ញាចិត្តរបស់សហគមន៍អន្តរជាតិ និងដៃគូវិស័យឯកជនរបស់យើងផងដែរ ដើម្បីឆ្ពោះទៅរកកម្ពុជាគ្មានមីននៅឆ្នាំ២០២៥»។ ទោះបីជាមានការរីកចម្រើនយ៉ាងខ្លាំងក៏ដោយ កម្ពុជានៅតែប្រឈមមុខនឹងបញ្ហាប្រឈម។ ទោះបីជាមានការបោសសម្អាតផ្ទៃដីមានមីនជាង ២៥៧៩ គីឡូម៉ែត្រក្រឡា ក៏ផ្ទៃដីសង្ស័យមានមីននៅសល់ចំនួន ៥៦៣ គីឡូម៉ែត្រក្រឡា នៅតែត្រូវការបោសសម្អាត ដើម្បីឈានទៅដល់គោលដៅនៃប្រទេសកម្ពុជាគ្មានមីននៅឆ្នាំ២០២៥។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ បានទទួលស្គាល់ការគាំទ្រ ភាពជាដៃគូ និងថ្លែងអំណារគុណយ៉ាងជ្រាលជ្រៅជូនចំពោះធនាគារវីង អង្គភាព Khmer Times និង MBCC សម្រាប់ការចូលរួមប្រកបដោយទឹកចិត្តសប្បុរសដល់កិច្ចការសង្គមតាមរយៈការងារបោសសម្អាតមីន។ សន្តានចិត្តមនុស្សធម៌នេះ នឹងចូលរួមដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសម្អាតមីន ដែលធ្វើឱ្យមានការផ្លាស់ប្តូរជាក់ស្តែងក្នុងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជានៅតាមមូលដ្ឋាន និងបង្កើតអនាគតមួយដែលប្រជាជនយើងអាចរស់នៅដោយសេរីពីការភ័យខ្លាចដោយសារគ្រាប់មីន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេចតេជោ៖ ដំណើរទស្សនកិច្ចទៅចិន រៀបចំទុកមុនជិត២ខែ មិនមែនទៅទាំងតក់ក្រហល់ ដូចលោកជេម សុខ ថាឡើយ

ព័ត៌មានជាតិ២ ម៉ោង មុន

លោក​ ហេង​ សួរ​ ៖ ការបង្រួបបង្រួមអង្គការវិជ្ជាជីវៈមិនមែនជាការដាក់កំហិត ឬបំបិទសិទ្ធិសេរីភាពសហជីពណាមួយនោះទេ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ឥណ្ឌូណេស៊ី​ និង​កាណាដា​ គ្រោងគ្នា​​​ទម្លាក់របាំងពាណិជ្ជកម្មសំខាន់ៗ​ ចាប់ពី​ឆ្នាំ​​ ២០២៦

ព័ត៌មានជាតិ៥ ម៉ោង មុន

អាជ្ញាធរស្រុកសេសាន សាងសង់ផ្លូវបន្ថែមនៅឃុំស្រែគរ ដើម្បីយកឃុំនេះធ្វើជាគំរូមុនគេ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​ការទទូចចូលណាតូរបស់​អ៊ុយក្រែន មិន​អាច​សម្រេច​ឡើយ ដោយសារ «Consensus»

ព័ត៌មានជាតិ១៣ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម១២ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ជីវិតកម្សាន្ដ៩ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម