Connect with us

ព័ត៌មានជាតិ

ចំណុចត្រូវដឹងពេលទៅកម្សាន្តទឹកធ្លាក់ក្នុងរដូវវស្សានេះ ព្រោះមានហានិភ័យណាស់

បានផុស

នៅ

ទេសចរជាតិ និយមការធ្វើដំណើរកម្សាន្តទៅកាន់តំបន់ទឹកធ្លាក់ក្នុងរដូវភ្លៀវធ្លាក់នេះខ្លាំងណាស់ ក៏ព្រោះតែនៅខែនេះ មានទេសភាពស្រស់បំព្រង ប៉ុន្តែការកម្សាន្តនៅខែនេះ ក៏មានហានិភ័យ​ដែរ​សម្រាប់ការ​លេងទឹក។ មិនថាការធ្វើដំណើរទៅ​កាន់តំបន់​ទឹកធ្លាក់ ឬសមុទ្រទេ ការមើលសេចក្តីជូនដំណឹងពីការព្យាករណ៍អាកាសធាតុ គឺជារឿងសំខាន់ ក៏ព្រោះតែ​សេចក្តី​ជូន​ដំណឹង​នេះ ជាមគ្គទេសក៍សុវត្ថិភាពចម្បងទី១ ជួយយើងឱ្យដឹងពីស្ថានភាពអាកាសធាតុកន្លែង ដែលយើងនឹងត្រូវ​ទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រៅពីនេះ យើងត្រូវរឿងរ៉ាវមួយចំនួនទៀត នៅពេលទៅលេងកម្សាន្តតំបន់ទឹកធ្លាក់ ដើម្បីបង្កើនសុវត្ថិភាពផ្ទាល់ខ្លួន មិនគ្រោះថ្នាក់ដល់អាយុជីវិត។ កម្ពុជាថ្មីសូមចែករំលែកចំណេះដឹងមួយចំនួន នៅពេលទៅលេងតំបន់ទឹកធ្លាក់។

១. សញ្ញានៃការមកដល់របស់កម្លាំងទឹក
ជាទូទៅ ស្ថានភាពទឹកបុកគំហុកខ្លាំងបំផុត នៅពេលដែលមេឃជិតភ្លៀង ឬពេលល្ងាច។ បើតាមបទពិសោធន៍អ្នកប្រកប របរក្បែរតំបន់ទឹកធ្លាក់ កត់សម្គាល់ឃើញថា រាល់ពេលដែលមេឃចាំផ្តើមស្រទុំ ទឹកមិនដឹងមកពីណា មកជាគំហុកតែម្តង ពិសេសច្រើនកើតមានឡើងក្នុងអំឡុងរដូវភ្លៀងធ្លាក់តែម្តង។ ស្ថានភាពភ្លាមៗ ជារឿងដែលមិនអាចស្មានដឹងមុនឡើយ ហេតុនេះ ដើម្បីសុវត្ថិភាព គប្បីកុំលេងឆ្ងាយពីច្រាំងពេក។

២. គ្រោះថ្នាក់ចៃដន្យ
ធម្មតា ទឹកធ្លាក់ គឺជាតំបន់ជ្រលងភ្នំ ដែលមានដើមឈើធំតូចនៅហ៊ុំព័ទ្ទ លើកលែងតែតំបន់ទឹកធ្លាក់ ដំណាក់ក្រោមៗទេ ដែលមិនសម្បូរព្រៃក្រាស និងស្រួលលេង។ បើទោះជាករណីកម្រ ប៉ុន្តែការលេងកម្សាន្តទឹកធ្លាក់នៅរដូវភ្លៀងធ្លាក់ ក៏មាន​ហានិភ័យដែរ ដូចជាការហូរមែកឈើ ឬកំណាត់ឈើមកតាមទឹកជាដើម។ ករណីនេះ អាចកើតមាននៅពេលដែល ចរន្តទឹកកំពុងកើនល្បឿន ហើយវានឹងអាចនាំមកជាមួយនឹងសំណល់មែកឈើដែលបាក់ ឬមែកឈើផុយស្រួយ ដែលនៅ ប្របមាត់ជ្រោះនោះមក។

៣. បង្កើនការប្រុងប្រយ័ត្នពេលលេងទឹក
ដើម្បីសុវត្ថិភាពខ្ពស់ពេលលេងទឹក ត្រូវលេងនៅម្តំណាដែលផុតពីល្បាក់ចំណោតដែលទឹកហូរចុះ ព្រោះត្រង់ចំណុចនោះ ហូរ​ខ្លាំង អាចឱ្យយើងបាត់ជំហរហូរទៅជាមួយទឹក។ កំណត់ចំណាំមួយ យើងអាចមើលដឹងពីកន្លែងដែលស្ថានភាពទឹក មិនគួរលេង កន្លែងណាដែលមានទឹកបែកពពុះសៗ ត្រង់នោះហើយ ជាកន្លែងដែលមានកម្លាំងទឹកខ្លាំង ហេតុនេះ គួរលេង​នៅកន្លែង​ណា​ដែលចរន្តទឹកមិនសូវខ្លាំង។ អ្វីដែលគួរប្រុងប្រយ័ត្នមួយទៀតនោះ គឺពេលដើរលើថ្ម ប្រយ័ត្នរអិល ព្រោះកន្លែងដែលមិនសូវមានទឹកហូរខ្លាំង ច្រើនមានស្លែរកាន់។

៤. កុំពាក់អាវពោងសុវត្តិភាព
អាវពោងសុវត្ថិភាព គ្រោះថ្នាក់ណាស់ បើសិនជាយកមកប្រើពេលលេងទឹកជ្រោះ ព្រោះស្ថានភាពទឹកជ្រោះគឺមានលំហូរ ហើយអាវពោងមិនត្រឹមតែមិនអាចជួយការពារសុវត្ថិភាពយើងបានទេ ថែមទាំងស្របជាមួយកម្លាំងទឹក នាំយកយើងទៅ​ជាមួយ​បានទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

​លោក Yoon ចូល​តុលាការ​ក្រុងសេអ៊ូល​​ពាក់​ព័ន្ធ​ការ​ចោទ​ប្រកាន់​​បទឧក្រិដ្ឋ​«បះបោរ» ​

សង្ក្រាន្តវត្តភ្នំ
ព័ត៌មានជាតិ១០ នាទីutes មុន

សង្ក្រាន្តវត្តភ្នំ ឆ្នាំ២០២៥ ចាប់ផ្តើមបើកហើយ ក្រោម​អធិបតីភាព អភិបាលរាជធានី

ផ្លូវថ្មើរជើង
ព័ត៌មានជាតិ២៤ នាទីutes មុន

ពីរថ្ងៃមុនចូលឆ្នាំថ្មី ប្រជាពលរដ្ឋនិងភ្ញៀវទេសចរប្រមាណ៦០ម៉ឺននាក់ សម្រុកទៅលេងសង្ក្រាន្តវត្តភ្នំ និងផ្លូវថ្មើរជើង

រដ្ឋបាលរាជធានី
ព័ត៌មានជាតិ៣៤ នាទីutes មុន

រដ្ឋបាលរាជធានី ទទួលអំណរសាទរទេវតាឆ្នាំថ្មីនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​វឌ្ឍននៃ​ទំនាក់​ទំនងរុស្ស៊ី-អាមេរិក​​ ប៉ុន្តែ​រឿង​​ជាច្រើន​​​ពិបាក​ទុក​ចិត្តគ្នា​​​

ព័ត៌មានជាតិ២២ ម៉ោង មុន

លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់

អគ្គិភ័យ
សន្តិសុខសង្គម៥ ម៉ោង មុន

យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ​១៦ខ្នងនៅខណ្ឌឬស្សីកែវ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រាំ​ ដកស្មាតហ្វូន កុំព្យូព័រ គ្រឿងអេឡិចត្រូនិកផ្សេងទៀត ពីបញ្ជីពន្ធបដិការ

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា បន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី១៦មេសា

ព័ត៌មានជាតិ១៩ ម៉ោង មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

Sokha Hotels

ព័ត៌មានពេញនិយម