ព័ត៌មានជាតិ
សូមកុំយកចំណតរង់ចាំរថយន្តក្រុងសាធារណៈ ធ្វើជាចំណតចតផ្ទាល់ខ្លួន ឬធ្វើជាកន្លែងលក់ដូរតទៅទៀត
រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង រាជធានីភ្នំពេញ អំពាវនាវដល់សាធារណជនទាំងអស់ កុំយកចំណតរង់ចាំ រថយន្តក្រុងសាធារណៈ ធ្វើជាចំណតចតផ្ទាល់ខ្លួន ឬធ្វើជាកន្លែងលក់ដូរ ព្រោះធ្វើឱ្យប៉ះពាល់ដល់អ្នកដំណើរដែលត្រូវជិះរថយន្តក្រុងសាធារណៈ សណ្តាប់ធ្នាប់ បង្កការកកស្ទះ ក៏ដូចជាគ្រោះថ្នាក់ជាយថាហេតុផងដែរ។


តាមរយៈរូបភាពដែលបានចែករំលែក នៅលើផេកផ្លូវការរបស់ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City) Bus) រាជធានីភ្នំពេញ បង្ហាញថា ការប្រើប្រាស់ចំណតរង់ចាំរថយន្តក្រុងសាធារណៈ ធ្វើជាកន្លែងលក់ដូរ ចតឡាន ម៉ូតូ ឬកង់បី នៅតែកើតមាន នៅតាមទីតាំងចំណតមួយចំនួន ជាហេតុដែលធ្វើឱ្យមានការពិបាកដល់អ្នកដំណើរ និងរថយន្តក្រុងសាធារណៈ គ្មានចំណតចូលចតបានត្រឹមត្រូវ។


ទន្ទឹមនេះ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City) Bus) រាជធានីភ្នំពេញ ក៏សូមអំពាវនាវដល់បងប្អូបប្រជាពលរដ្ឋអ្នកបើកបរម៉ូតូទាំងអស់ មេត្តាចូលរួមចំណែកក្នុងការទុកគន្លងផ្លូវរថយន្ត សម្រាប់រថយន្តធ្វើចរាចរណ៍ ដើម្បីចៀសវាងគ្រោះថ្នាក់ ក៏ដូចជារក្សាសណ្តាប់ធ្នាប់សាធារណៈ៕





-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល