ព័ត៌មានជាតិ
ប្រមុខរដ្ឋាភិបាលរំលឹក អនុប្រធានសភាម្នាក់ និងរដ្ឋលេខាធិការម្នាក់ស្លាប់ដោយសារជំងឺកូវីដ
ថ្លែងនៅក្នុងពិធីជួបជុំសំណេះសំណាលជាមួយកម្មករនិយោជិតប្រមាណ ១៨ ០១២នាក់ មកពីរោងចក្រសហគ្រាសចំនួន ៧ នៅក្នុងស្រុកសំរោងទង និងស្រុកគងពិសីនៃខេត្តកំពង់ស្ពឺនៅព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបន្តអំពាវនាវដល់ប្រជាពលរដ្ឋបន្តការការពារពីការឆ្លងជំងឺកូវីដ ១៩ និងទៅទទួលការចាក់វ៉ាក់សាំងបង្ការបន្ថែមឲ្យបានគ្រប់គ្នា។ ខណៈជំងឺកូវីដមិនទាន់រលត់បាត់ សម្តេចតេជោក៏បានរំលឹកការរងគ្រោះរបស់ពលរដ្ឋរាប់ពាន់នាក់ពីការឆ្លងជំងឺកូវីដ ១៩ ក្នុងនោះថ្នាក់ដឹកនាំកម្ពុជាពីរនាក់ក៏បានរងគ្រោះបាត់បង់ជីវិតផងដែរ។

សម្តេចតេជោបញ្ជាក់ថា «ថ្នាក់ដឹកនាំយើងពីរនាក់បានបាត់បង់ជីវិតក្នុងនោះមានលោក ងួន ញិល អនុប្រធានរដ្ឋសភា និងលោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន»។
ប្រមុខរដ្ឋាភិបាលបន្តអំពាវនាវដល់កម្មករកម្មការិនី និងពលរដ្ឋបន្តការយកចិត្តទុកដាក់បង្ការការឆ្លងកូវីដ ១៩ និងទៅទទួលការចាក់វ៉ាកសាំងបង្ការ។ សម្តេចបញ្ជាក់ថា ជំងឺដ៏កាចសហាវនេះមិនរើសអើងអ្នកមានអ្នកក្រ ពលរដ្ឋនិងថ្នាក់ដឹកនាំអាចឆ្លងបើមានការធ្វេសប្រហែស។
សម្តេចតេជោបានអះអាងថា សម្តេចក៏ធ្លាប់ឆ្លងកូវីដ ១៩ ហើយសម្តេចមើលឃើញពីប្រសិទ្ធភាពនៃវ៉ាក់សាំងដែលបានការពារអាយុជីវិតរបស់ពលរដ្ឋ រហូតមានឱកាសជួបជុំគ្នាឡើងវិញ។ បើតាមប្រមុខរដ្ឋាភិបាលត្រឹមរយៈពេលខ្លីនៃការផ្ទុះជំងឺកូវីដ ១៩ កម្ពុជាក៏មានពលរដ្ឋជាង ៣ ពាន់នាក់បានរងគ្រោះបាត់បង់ជីវិតដោយសារមេរោគដ៏កាចសាហាវនេះ៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ