ព័ត៌មានជាតិ
កាសែត The Cambodia Daily ចាញ់ក្ដីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក្នុងប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានក្រុមហ៊ុន Facebook សម្រេចលុបផេកចោលទាំងស្រុង
កាលពីពេលថ្មីៗនេះ ទំព័រហ្វេសប៊ុករបស់សារព័ត៌មាន The Cambodia Daily ដែលមានឈ្មោះថា «The Cambodia Daily Khmer» និងមានអ្នក Follow ចំនួន ១លានកន្លះនោះ ត្រូវបានក្រុមហ៊ុនហ្វេសប៊ុកលប់ចោលហើយ ក្រោយពីមានការប្តឹងតវ៉ាពីសំណាក់អ្នកឧកញ៉ា ឡេង ណាវាត្រា ទៅកាន់ក្រុមហ៊ុនហ្វេសប៊ុក ក្រោយពីសារព័ត៌មានមួយនេះបានបង្ហោះព័ត៌មានបំផ្លៃ បំផ្លើស ប្រាសចាកពីការពិតម្តងហើយម្តងទៀតពាក់ព័ន្ធនឹងក្រុមហ៊ុនរបស់លោក។
![](https://www.kampucheathmey.com/wp-content/uploads/2023/06/photo_2023-06-16_21-27-26.jpg)
ពាក់ព័ន្ធនឹងករណីនេះ អ្នកឧកញ៉ា ឡេង ណាវាត្រា បានធ្វើការបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា «ផេកហ្វេសប៊ុក The cambodia daily khmer មានអ្នកហ្វូឡូ 1.5 លាននាក់ ត្រូវចាកចេញពីពិភពលោកហើយ បន្ទាប់ពីចាញ់បណ្ដឹងនៅក្នុង facebook ខ្ញុំជាច្រើនករណី។ អ្នកបានទទួលបាបកម្មបណ្ដើរៗហើយ ដោយការប្រើអំណាចសារព័ត៌មាន បំផ្លាញសន្តិភាពចោទថ្នាក់ដឹកនាំទាំងបំពាន និងតាមសម្លាប់សេដ្ឋកិច្ច និងអាយុជីវិត ជីវភាពអង្គភាពខ្ញុំ ដែលទទួលផលទាំងផ្ទាល់និងទាំងប្រយោលរាប់សែននាក់ ដូច្នេះអំពើអាក្រក់ទាំងនេះ គឺជាបាបកម្មបានធ្លាក់ទៅអស់លោកបណ្ដើរៗហើយ។ បើសិនជាអស់លោកចង់បាន ផេកនោះមកវិញ យើងអាចតតាំងគ្នា នៅតុលាការអន្តរជាតិក៏បាន ខ្ញុំកំដរជានិច្ច ខ្ញុំជឿលើភាពត្រឹមត្រូវរបស់ខ្ញុំ ឬក៏ស្នើមកអង្គភាពខ្ញុំ ខ្ញុំនឹងប្រជុំពិចារណា តែក៏មិនប្រាកដថាអង្គភាពខ្ញុំព្រមនោះទេ ឬក៏លោកអាចពឹងពាក់បរទេសតាមទម្លាប់លោកដដែលចុះ។ ខ្ញុំប្រាប់ហើយថាចប់ស៊ីហ្គេមខ្ញុំឲ្យស្ពៃ។ ឡេង ណាវ៉ាត្រា បានប្រាប់ហើយ បើវាយ ឡេង ណាវ៉ាត្រា ត្រូវវាយអោយដួល បើវាយមិនដួលឡេង ណាវ៉ាត្រា នឹងតដៃវិញ»។
![](https://www.kampucheathmey.com/wp-content/uploads/2023/06/photo_2023-06-16_21-25-17-571x1024.jpg)
គួររំលឹកផងដែរថា ជានិច្ចជាកាល សារព័ត៌មាន The Cambodia Daily ដែលមានមូលដ្ឋាននៅបរទេសមួយនេះ តែងតែធ្វើការបង្ហោះនូវព័ត៌មានមិនពិត បំផ្លៃ និងបំផ្លើស ក្នុងចេតនាបង្ខូចកេរ្តិ៍ឈ្មោះរបស់មន្ត្រីរាជរដ្ឋាភិបាល និងបុគ្គលផ្សេងៗដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងរាជរដ្ឋាភិបាល។ ដូចនេះការលប់ចោលនូវទំព័រហ្វេសប៊ុកផ្លូវការរបស់សារព័ត៌មានមួយនេះគឺជារឿងដ៏គួរឱ្យសាទរសម្រាប់ប្រជាពលរដ្ឋកម្ពុជា ហើយវាក៏ជាមេរៀនមួយសម្រាប់សារព័ត៌មានដែលបម្រើបរទេសដទៃទៀត ដែលកំពុងតែធ្វើសកម្មភាពញុះញង់ បង្កើតនូវព័ត៌មានក្លែងក្លាយដូចជាសារព័ត៌មាន The Cambodia Daily នេះផងដែរ៕
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?