Connect with us

ព័ត៌មានជាតិ

សម្ដេច ម៉ែន សំអន ៖ សមិទ្ធផលសន្ធឹកសន្ធាប់របស់គណបក្សប្រជាជនកម្ពុជា គ្មានគណបក្សណាអាចប្រៀបផ្ទឹមបាន

បានផុស

នៅ

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ខេត្តស្វាយរៀង បាន​ថ្លែងថា សមិទ្ធផល​ជាច្រើន​សន្ធឹកសន្ធាប់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ទូទាំងប្រទេស​គឺ​គ្មាន​គណបក្ស​ណា អាច​ប្រៀបផ្ទឹម​បាន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ថ្លែង​បែបនេះ ខណៈ​ជួប​សំណេះសំណាល​ជាមួយ​សមាជិក សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា​ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង ចំនួន ជិត ៣.០០០ នាក់ នា​ព្រឹក​ថ្ងៃ​សៅរ៍ ១៤ រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព​.​ស​. ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៣។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ក៏បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ សួរសុខទុក្ខ ប្រកបដោយ​ការ​នឹក​រឭក និង​មនោសញ្ចេតនា​យ៉ាង​ជ្រាលជ្រៅ របស់​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា មាន សម្ដេច​អគ្គ​មហា​សេនា​បតី តេ​ជោ ហ៊ុន សែន និង​ថ្នាក់ដឹកនាំ​ដទៃទៀត នៃ​គណបក្ស​ប្រជាជន​កម្ពុជា ជូន​ចំពោះ សមាជិក​សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា ក្រុង​ស្វាយរៀង​ទាំងអស់ សូម​ប្រកបដោយ​សេចក្តីសុខ និង​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​បោះឆ្នោត​នា​ពេល​ខាងមុខនេះ។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បាន​បញ្ជាក់​ទៀត​ថា គណបក្ស​ប្រជាជន​កម្ពុជា​បាន​កសាង​នូវ​សមិទ្ធផល និង​ស្នាដៃ​ជាច្រើន​នៅ​ទូទាំង​ប្រទេស ក្នុងនោះ ខេត្តស្វាយរៀង ក៏មាន​ការរីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់ តាមរយ​: ការកើនឡើង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់​ខ្វាត់ខ្វែង សាលារៀន មន្ទីរពេទ្យ សាលារៀន ស្ពាន​ឆ្លងកាត់​ទន្លេ តំបន់​សេដ្ឋកិច្ច​ពិសេស និង​ផ្លូវ​ល្បឿន​លើ ភ្នំពេញ​-​បាវិត ជាដើម ។​ល​។ ទាំងនេះ​ជា​មោទនភាព របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​គ្មាន​គណបក្ស​ណា អាច​ប្រៀបផ្ទឹម បាន​នាំយក​សុខសន្តិភាព​នេះ ជូន​ប្រជាពលរដ្ឋ​បានទេ ហើយក៏​គ្មាន​គណបក្ស​ណា ដែលមាន​សមត្ថភាព ក្នុងការ​នាំមក​នូវ ការអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គម លើកកម្ពស់​ជីវភាព​រស់នៅ របស់​ប្រជា​ពល ដូច​គណបក្ស​ប្រជាជន​កម្ពុជា បាន​នោះទេ​។ ជាការ​ពិត តាម​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​របប​នយោបាយ ដែល​យើង​ប្រកាន់យក សព្វថ្ងៃនេះ គឺជា​របប​នយោបាយ ប្រជាធិបតេយ្យ សេរី​ពហុបក្ស មានន័យថា ជា​របប ដែល​យក ប្រជាពលរដ្ឋ​ជាធំ ជា​អធិបតី អំណាច​ទាំងឡាយ គឺ​ចេញ​មកពី​ប្រពល​រដ្ឋ​។ ដូច្នេះ​សូម​ឲ្យ សមាជិក​សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា​យើង ទាំងអស់ ចូលរួម​បោះឆ្នោត ជូន​គណបក្ស​ប្រជាជន​កម្ពុជា ជា​បន្តទៀត ព្រោះថា គណបក្ស​ប្រជាជន​កម្ពុជា កើតចេញពី​ប្រជាជន ដឹង​បម្រើ​ប្រជាពលរដ្ឋ​ពិតៗ​។​

​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ក៏បាន​អំពាវនាវ​ឲ្យ​សមាជិក សមាជិកា ទាំងអស់ ត្រូវ​ត្រៀម​លក្ខណៈ​សម្បត្តិ​ឲ្យ​បាន​គ្រប់គ្រាន់​សម្រាប់​បំពេញ​កាតព្វកិច្ច​ជា​ពលរដ្ឋ​ក្នុងការ​ចូលរួម​ក្នុងការ​បោះឆ្នោត​តំណាងរាស្ត្រ​អាណត្តិ​ទី ៧ នាពេល​ខាងមុខនេះ និង​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​រក្សា​ការ​អភិវឌ្ឍ និង​រក្សា​ការងារ​របស់​បងប្អូន​ទាំងអស់គ្នា៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម