Connect with us

ព័ត៌មានជាតិ

រោងចក្រសហគ្រាសក្នុងខេត្តកំពង់ស្ពឺ ផ្តល់ចំណូលដល់កម្មករជាមធ្យមជាង ៤៥១លានដុល្លារ

បានផុស

នៅ

រោងចក្រសហគ្រាសនៅក្នុងខេត្តកំពង់ស្ពឺបានប្រាក់ចំណូលជាមធ្យមដល់ប្រជាពលរដ្ឋជាង ៤៥១លានដុល្លារក្នុងមួយឆ្នាំ។

ថ្លែងក្នុងឱកាសសំណេះសំណាលជាមួយកម្មករ កម្មការិនីនៅក្នុងស្រុកសំរោងទង និងគងពិសី ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍រំលឹកថា ពីមុនដី១ហិកតាអាចធ្វើស្រែចំការ និងចិញ្ចឹមប្រជាពលរដ្ឋបានតែ១គ្រួសារ ដែលមានសមាជិកប្រមាណ៥នាក់ប៉ុណ្ណោះ ប៉ុន្តែនៅពេលមានការវិនិយោគលើផ្ទៃដី១ហិកតា គឺអាចចិញ្ចឹមប្រជាពលរដ្ឋបានពី៣-៤ពាន់គ្រួសារ តាមរយៈការវិនិយោគលើរោងចក្រសហគ្រាស និងផ្នែកឧស្សាហកម្ម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចតេជោ បានមានប្រសាសន៍បញ្ជាក់ថា នយោបាយត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា គឺការសម្រេចចិត្តឱ្យមានទីតាំងរោងចក្រនៅខេត្តកំពង់ស្ពឺ ដែលពេលបច្ចុប្បន្ននេះ មានរោងចក្រ សហគ្រាស វិស័យកាត់ដេរចំនួន ១៩១ មានកម្មករនិយោជិតជាង១៤ម៉ឺន៥ពាន់នាក់ និងមានប្រាក់ឈ្នួលមធ្យមសរុបជាង ៤៥១លានដុល្លារក្នុងមួយឆ្នាំ។

សម្តេចតេជោបានមានប្រសាសន៍បន្តទៀតថា បញ្ហាកូវីដ-១៩ មិនមែនជាកត្តារាំងស្ទះ ឬឧបសគ្គមិនអាចឱ្យមានជំនួបរបស់សម្តេចជាមួយបងប្អូនកម្មករ កម្មការិនីនោះទេ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៀតថា ជំនួបរវាងសម្តេច ជាមួយបងប្អូនកម្មករ កម្មការិនី គឺធ្វើឡើងដោយក្តីគោរពស្រឡាញ់ ការជឿទុកចិត្ត ការយកចិត្តទុកដាក់ និងជាការថ្លែងអំណរគុណដល់បងប្អូនកម្មករកម្មការិនីដែលកន្លងមកតែងតែគាំទ្រចំពោះការដឹកនាំរបស់សម្ដេច។

មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរដល់បងប្អូនកូនក្មួយ កម្មករ កម្មការិនីទាំងអស់ ជួបតែសេចក្តីសុខ សេចក្តីចម្រើន ជាពិសេសកម្មការិនីដែលមានផ្ទៃពោះសូមឲ្យទទួលបាននូវសុខភាពល្អ ទាំងម្ដាយ និងកូននៅពេលសម្រាលហើយក៏បានផ្ដល់ជាថវិកាសម្រាប់ស្ត្រីមានផ្ទៃពោះចំនួនសរុបចំនួន៥១៥នាក់ក្នុងម្នាក់ៗ ២០០ដុល្លារ ក្នុងនោះមានស្ត្រីមានកូនភ្លោះ២ ចំនួន៤នាក់ ក្នុងម្នាក់ៗ ចំនួន៤០០ដុល្លារផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៤ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៩ នាទីutes មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានជាតិ៣៤ នាទីutes មុន

១៧ ខេត្តក្នុង​ចំណោម ២៥ រាជធានីខេត្ត ​បញ្ចប់​ចុះ​​តាមដាន​ការ​អនុវត្ត​យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

ព័ត៌មានអន្ដរជាតិ៣៦ នាទីutes មុន

អ៊ីស្រាអែល​​សម្លាប់​មនុស្ស​ជិត ៩០០​នាក់ ចាប់​តាំង​ពី​​​លែង​អនុវត្ត​​បទ​ឈប់​បាញ់​នៅ​តំបន់ហ្គាហ្សា

ព័ត៌មានជាតិ៥០ នាទីutes មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម