ព័ត៌មានជាតិ
និស្សិតសាកលវិទ្យាល័យភូមិន្ទកសិកម្មឈ្នះពានរង្វាន់ត្នោតមាស លើការស្រាវជ្រាវត្រីប្រហុកខ្មែរ
ក្រុមនិស្សិតមកពីសាកលវិទ្យាល័យភូមិន្ទកសិកម្មបានឈ្នះពានរង្វាន់ត្នោតមាសប្រចាំឆ្នាំ២០២៣លើការស្រាវជ្រាវត្រីប្រហុកខ្មែរ បន្ទាប់ពីបានធ្វើការប្រកួតប្រជែងយ៉ាងស្វិតស្វាញជាមួយនិស្សិតផ្សេងៗទៀតអស់រយៈពេលជាច្រើនខែរួចមក។

ចំណែកក្រុមជាប់ចំណាត់ថ្នាក់លេខ២ និងលេខ៣បានទៅលើក្រុមនិស្សិតមកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្នុងចំណោមបេក្ខជនចូលរួមប្រកួតចំនួន៣៩ក្រុម មកពីគ្រឹះស្ថានឧត្តមសិក្សាចំនួន៧។
ពិធីប្រកាសជ័យលាភីនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី១៧ខែ មិថុនាឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក សេន សុវណ្ណ រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
លោក ហ្វីលីព ម៉ូណាំង ប្រធានគណៈមេប្រយោគកម្មវិធីប្រកួតពានរង្វាន់ Thnot d’Or ២០២៣ បានមានប្រសាសន៍ថា ការប្រឡងប្រជែងស្នាដៃអត្ថបទស្រាវជ្រាវដណ្តើមពានរង្វាន់ត្នោតមាសឬ Thnot d’Or ២០២៣ ក្រោមប្រធានបទ ៖ «ការបង្កើនគុណតម្លៃបន្ថែមនៃប្រហុក ជាពិសេសគឺដើម្បីធ្វើឱ្យផលិតផលប្រហុកក្លាយទៅជាផលិតផលនាំចេញ» បានចាប់ផ្តើមជាផ្លូវការនូវការងារស្រាវជ្រាវនៅថ្ងៃទី២៨ កុម្ភៈ ហើយថ្ងៃទី១១ មេសា គឺជាថ្ងៃដែលគណៈមេប្រយោគប្រកាសលទ្ធផលក្រុមនិស្សិតចំនួន១០ក្រុម ដែលឈានទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ។ ដោយមានបេក្ខជនចូលរួមរហូតដល់៣៩ក្រុម មកពីគ្រឹះស្ថានឧត្តមសិក្សាចំនួន៧។

ជាលទ្ធផលបានរកឃើញជយលាភីចំណាត់ថ្នាក់លេខ១ បានទៅលើក្រុមនិស្សិតមកពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងចំណាត់ថ្នាក់លេខ២ និងលេខ៣ បានទៅលើក្រុមនិស្សិតមកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា, ដោយពាន់រង្វាន់ចំណាត់ថ្នាក់លេខ១ ទទួលបានទឹកប្រាក់ចំនួន ៤ លានរៀល ពានរង្វាន់លេខ២ ទទួលបានទឹកប្រាក់ ២ លានរៀល និងពានរង្វាន់លេខទី៣ មានទឹកប្រាក់ ១លានរៀល។
លោកឧកញ៉ា ឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានមូលនិធិគីណាល់ និងជាប្រធានអគ្គនាយកសហគ្រាសផលិតឱសថប៉េប៉េអឹម និងក្រុមហ៊ុនខនហ្វីរេល បានមានប្រសាសន៍ថា ត្រីប្រហុកដែលជាប្រធានបទសម្រាប់ ពានរង្វាន់ត្នោតមាស ២០២៣ គឺជាផ្នែកមួយនៃមរតកដែលបន្សល់ទុកដោយដូនតាខ្មែរ។ ប្រហុកក៏មិនខុសពីស្ករត្នោតដែរ គឺជាអត្តសញ្ញាណខ្មែរ ជាគ្រឿងផ្សំមួយយ៉ាងសំខាន់ ដែលមិនអាចខ្វះបានសម្រាប់ម្ហូបខ្មែរ។

លោកឧកញ៉ា បានបន្តថា មូលនិធិគីណាល់បានបង្កើតពានរង្វាន់ត្នោតមាស នេះឡើងកាលពីឆ្នាំ២០១៧ ក្រោមការឧបត្ថម្ភគាំទ្រពីសំណាក់ក្រុមហ៊ុនខនហ្វីរេល និងសហគ្រាសផលិតឱសថប៉េប៉េអឹម គឺក្នុងគោលបំណងជំរុញលើកទឹកចិត្តយុវនិស្សិតផ្នែកក្សេតសាស្រ្ត និងផ្នែកផលិតចំណីអាហារឲ្យធ្វើការសិក្សាស្រាវជ្រាវ និងបង្កើតគំនិត ច្នៃប្រឌិត ដើម្បីចូលរួមអភិវឌ្ឍជនបទ តាមរយៈការផ្តល់ ដល់អ្នកប្រើប្រាស់នូវផលិតផលខ្មែរសុទ្ធសាធប្រកបដោយគុណភាពខ្ពស់ និងដែលអាចឈរជើងនៅលើទីផ្សារអន្តរជាតិ។ ក្រៅពីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចហើយ ក៏មានបំណងអភិរក្ស និងផ្ទេរមរតកដូនតាយើងដែលបានបន្សល់ទុកទៅមនុស្សជំនាន់ក្រោយផងដែរ។
លោក សេន សុវណ្ណ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានមានប្រសាសន៍ថា ការចូលរួមរបស់មូលនិធិគីណាល់វាជាសក្ខីភាពនៃការគាំទ្រសកម្មភាពការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល និងផ្តល់ឱកាសដល់និស្សិតប្រើបញ្ញរបស់ខ្លួនចូលរួមនៅក្នុងការស្រាវជ្រាវនិងធ្វើការកែឆ្នៃផលិតផលកសិកម្មរបស់កម្ពុជាដ៏សម្បូរបែប។

លោករដ្ឋលេខាធិការសង្ឃឹមថានៅឆ្នាំបន្តបន្ទាប់ទៀតមូលនិធិគីណាល់នឹងរៀបចំការប្រកួតប្រជែងនេះដើម្បីរកឱ្យឃើញអ្នកស្រាវជ្រាវពូកែបន្ថែមទៀតដើម្បីចូលរួមអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជាកាន់តែរីកចំរើនបន្ថែមទៀត៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៤ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម២២ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់