Connect with us

ព័ត៌មានជាតិ

កម្ពុជា គ្រោងកែច្នៃប្រហុកខ្មែរ នាំចេញទៅលក់ នៅក្រៅប្រទេស

បានផុស

នៅ

កម្ពុជា គ្រោងនឹងធ្វើការកែច្នៃផលិតផលប្រហុក ដើម្បីនាំចេញទៅលក់នៅក្រៅប្រទេសនាពេលខាងមុខនេះ ដើម្បីជួយលើកស្ទួយដល់សេដ្ឋកិច្ចប្រជាកសិករ និងសេដ្ឋកិច្ចជាតិកាន់តែរីកចម្រើន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយពិធីប្រគល់ពាន់រង្វាន់ត្នោតមាសប្រចាំឆ្នាំ២០២៣ កាលពីល្ងាចថ្ងៃទី ១៧មិថុនា លោកឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានមូលនិធិគីណាល់ និងជាប្រធានអគ្គនាយកសហគ្រាសផលិត​ឱសថប៉េប៉េអឹម មានប្រសាសន៍ថា «តាំងពីកកើតប្រហុកមកយើង មិនដែលបានធ្វើការកែឆ្នៃផលិតផលប្រហុកនេះទេ។ អីចឹងនេះជាលើកទី១ដែលយើងបានឱ្យនិស្សិតបានស្គាល់ និងស្រាវជ្រាវលើផលិតផលប្រហុកហើយ​សហគ្រាសខន​ហ្វីរេលយើង បានស្រាវជ្រាវដូចគ្នាដែរ រហូតដល់ពេលនេះយើងបានដាក់ផលិតផលប្រហុកនេះ ជាកម្មសិទ្ធបញ្ញា​ថ្នាក់អន្តរជាតិ។ លោកជឿជាក់ថា ប្រហុកខ្មែរ នឹងមានអនាគតវែងឆ្ងាយធ្វើឱ្យមុខរបរ​ប្រហុកមាន​តម្លៃនិងមាន​តម្រូវការនាំចេញទៅប្រទេសក្រៅច្រើន»។

លោកឧកញ៉ា បានបន្តថា នឹងបន្តជួយគាំទ្រនិស្សិតដែលមានស្នាដៃជាប់ជយលាភីពានរង្វាន់ត្នោតមាសប្រចាំឆ្នាំ២០២៣ ក្នុងការស្រាវជ្រាវ ព្រោះក្រុមហ៊ុនត្រូវការកម្លាំងនិងធនធានមនុស្សក៏ដូចជាទេពកោសល្យ​សម្រាប់កែឆ្នៃប្រហុក​នាំទៅក្រៅ​ប្រទេស។

លោកឧកញ៉ា បានបន្ថែមថា «យើងបានសាកល្បងជាមួយជនជាតិបរទេសមួយចំនួនរួចហើយឃើញថាពីមុនប្រហុក​មួយគីឡូប្រើមិនអស់ទេ១ខែឥឡូវនេះ១ទៅ២ខែប្រើអស់៣០គីឡូ។ ទីផ្សារមានហើយ។ ប៉ុន្តែយើងត្រូវធ្វើម៉េចកែឆ្នៃបន្ថែម ដើម្បីឱ្យផលិតផលប្រហុក មានការគាំទ្រទាំងក្នុងស្រុក និងក្រៅស្រុក»។

បើតាមលោកឧកញ៉ា ហៃ លីអ៊ាង ប្រហុកខ្មែរ មានរសជាតិឆ្ងាញ់ និងមានគុណភាព ប៉ុន្តែមានបញ្ហាមួយគឺក្លិនខ្លាំង។ បរទេសមិនស៊ាំនឹងក្លិនស្អុយមានការលំបាក និងរូបរាងប្រហុកមិនសូវទាក់ទាញពេលកាន់ស្អុយជាប់ដៃ ហើយធំក្លិន​ស្អុយហើយមានជាតិអំបិលច្រើនប៉ះពាល់ដល់សុខភាព។

លោកសង្កត់ធ្ងន់ថា បញ្ហានេះ ត្រូវដោះស្រាយឱ្យបានដោយធ្វើឱ្យប្រហុកលែងមានក្លិន។ដោយមានប្រហុក៣​ប្រភេទរួមមាន ប្រហុកមានក្លិនស្រាល ក្លិនបន្តិចបន្តួច និងប្រហុកក្លិនធម្មតា។

លោកឧកញ៉ា បានបញ្ជាក់ទៀតថា នៅពេលកម្ពុជា នាំចេញប្រហុកទៅបរទេសផ្លូវការនឹងជួយកសិករច្រើនដូចជា បង្កើតការងារ បង្កើនប្រាក់ចំណូលបន្ថែម ខណៈពីមុនកសិករធ្វើប្រហុកសម្រាប់តែគ្រួសារ ឥឡូវអាចធ្វើ​សម្រាប់​លក់ប្រៀបបីដូចជាបង្កើតរោងចក្រតាមជនបទមិនចាំបាច់មានឡានដឹកកម្មករទេ ពេលត្រូវការ​ថវិកាអាចលក់ប្រហុក​បានភ្លាមៗហើយក្រៅពីនេះដូចជាក្បាលត្រី ឬអាចម៍ត្រីអាចបង្កើត​ទៅជាផលិត​ផលមានតម្លៃផ្សេងទៀត ដូចជា រំងាស់ធ្វើជាទឹកត្រី ជាដើម៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម