Connect with us

ព័ត៌មានជាតិ

ទម្លាយ​ឯកសារ​លោក ឡេង ណាវ៉ាត់ត្រា​ ឡើង​ងារ​ឧកញ៉ា​នៅ​ឆ្នាំ ២០១៨

បានផុស

នៅ

អតីតពលករ​និង​ថៅកែផ្ទះល្វែង​និង​ដីឡូត៍ ឡេង ណាវ៉ាត់ត្រា បាន​ឡើង​ងារ​ជា​ឧកញ៉ា​តាំង​ពី​ឆ្នាំ ២០១៨។ នេះ​បើ​តា​ម​ឯកសារ​របស់​ក្រុម​ឧកញ៉ា ដែល​ត្រូវ​ប្រកាស​តែងតាំង​ដោយ​ព្រះរាជក្រឹត្យ។

តាម​ឯកសារ លោក​ឡេង ណាវ៉ាត់ត្រា​ដែលមាន​ឈ្មោះ​ដើម ឡេង ភក្រា ត្រូវ​បាន​មហាក្សត្រ​ផ្តល់គោរមងារ​ជា​ឧកញ៉ា​នៅ​ថ្ងៃ ០៦ កក្កដា ឆ្នាំ ២០១៨។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឧកញ៉ា​ឡេង ណាវ៉ាត់ត្រា​ ថ្មីៗ​នេះ​​ត្រូវ​បាន​ប្រមុខ​រដ្ឋាភិបាល​ស្នើ​ព្រះមហាក្សត្រ​ដំឡើង​ងារ​ពី​ឧកញ៉ា​ឡើង​ដល់​កម្រិត​អ្នក​ឧកញ៉ា។

លោក ឡេង ណាវ៉ាត់ត្រា មាន​ប្រវត្តិ​ជាពលករ​នៅ​ប្រទេស​កូរ៉េ ជា​ឧកញ៉ាវ័យក្មេង​ដែល​រកស៊ី​ជំនួញ​លើ​វិស័យ​អលចនទ្រព្យ​ដ៏​លេចធ្លោ​មួយ​រូប។ ក្រៅពី​ជា​ចូលចិត្ត​ធ្វើ​ជំនួញ លោកក៏​ស្រលាញ់​ចូលចិត្ត​ផ្នែក​សិល្បៈ​ ហើយ​ក៏ធ្លាប់​វិនិយោគ​ការផលិត​ភាពយន្ត។ លោក​ក៏​បាន​បង្កើត​ផលិតកម្ម​ចម្រៀងមួយ ក៏​មាន​កំពូល​តារា​ចម្រៀង​​ប្រចាំ​ប្រទេស​លោក ព្រាប សុវត្ថិ​ ចូលរួមដែរ។

ក្រៅពី​ជំនួញ និង​ចូលចិត្ត​កម្សាន្ត​ជាមួយសិល្បៈ សេដ្ឋី​មានប្រាក់រាប់​លាន​នេះ ក៏​គេ​ស្គាល់ជា​មនុស្សសមញ្ញ តែងតែ​លេច​មុខ​ក្នុង​កម្មវិធី​សប្បុរសធម៌​ដូចជា កាកបាទក្រហម ការ​ផ្តល់​ថវិកា​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា ហើយថ្មីៗ​នេះបាន​​ចូលរួម​ថវិកា ១ លាន​ដុល្លារ ដើម្បី​ទិញ​វ៉ាក់សាំង​កូវីដជាមួយ​រដ្ឋាភិបាល។

ក្រៅពី​ឡើង​ងារ​ជា​អ្នក​ឧកញ៉ា បង​ប្អូន ០៣ នាក់​ទៀត​របស់​លោក​​ឡេង ណាវ៉ាត់ត្រា មាន​លោក ឡេង និមល ឡេង​ ប្រុស និង​ឡេង បញ្ចពណ៌ ​ក៏​ទើប​ព្រះមហាក្សត្រ​ផ្តល់គោរមងារ​ជា​ឧកញ៉ា​ដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ខេត្តប៉ៃលិន
ព័ត៌មានជាតិ៦ នាទីutes មុន

អភិបាលខេត្តប៉ៃលិន៖ រាជរដ្ឋាភិបាលនីតិកាលទី​៧​ បានបង្កើនភាពអង់អាចរបស់ស្ត្រី និងក្មេងស្រី នៅគ្រប់វិស័យជាអាទិភាព

ឯកឧត្ដម ហ៊ុន ម៉ានី
ព័ត៌មានជាតិ៣៥ នាទីutes មុន

ឯកឧត្ដម ហ៊ុន ម៉ានី៖ សុខសន្តិភាព បានផ្តល់ឱកាសនៃការជួបជុំ និងផ្សារភ្ជាប់ជាមួយជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ

សង្រ្គាមពាណិជ្ជកម្មអាមេរិកខាងជើង
ព័ត៌មានអន្ដរជាតិ៣៦ នាទីutes មុន

សង្រ្គាមពាណិជ្ជកម្មអាមេរិកខាងជើងផ្ទុះជាថ្មី ក្រោយ​ពន្ធ ត្រាំ លើ​កាណាដា និង​ម៉ិកស៊ិក ចូលជាធរមាន

កីឡា៥៥ នាទីutes មុន

គ្រូ​ប្រដាល់​ល្បីឈ្មោះ​លើ​វិថីគុន​ខ្មែរ​ លោក​ ធន់​ សុភា​ ខ្ចី​ធនាគារ​ខ្ទង់​ ៤ម៉ឺន​ដុល្លារ​បង្គ្រប់​ថ្លៃ​សាងសង់​ក្លឹប​

ព័ត៌មានអន្ដរជាតិ៥៩ នាទីutes មុន

ប្រទេសមួយទៀតចេញមុខ គាំទ្រអង់គ្លេស ហើយចង់បញ្ជូនទ័ពទៅអ៊ុយក្រែន ធ្វើជាកងរក្សាសន្តិភាពដែរ

Sokha Hotels

ព័ត៌មានពេញនិយម