Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អរគុណជប៉ុន បារាំង និងសហភាពអឺរ៉ុប ដែលផ្ដល់ថវិកាសម្រាប់បង្កើតរោងចក្រប្រព្រឹត្តកម្មទឹកស្អាត

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុន រដ្ឋាភិបាលបារាំង និងសហភាពអឺរ៉ុប​ ដែលបានផ្ដល់ថវិកាកម្ចីសម្រាប់ដោះស្រាយបញ្ហាការផ្គត់ផ្គង់ទឹកស្អាត នៅរាជធានីភ្នំពេញ។ នៅក្នុងនោះដែរ សម្ដេចតេជោ ហ៊ុន សែន លើកឡើងដែរថា នៅរាជធានីភ្នំពេញ បើមិនឲ្យកម្ពុជាពឹងជប៉ុន ពឹងបារាំង និងសហភាពអឺរ៉ុប ថាតើឲ្យកម្ពុជាពឹងអ្នកណា?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការថ្លែង និងលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែ​ន ខាងលើនេះ បានធ្វើឡើងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ១៩ ខែមិថុនា​ ឆ្នាំ ២០២៣នេះ។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «ខ្ញុំអាចនិយាយនូវពាក្យដែលហ៊ាននិយាយថា នៅទីក្រុងភ្នំពេញ បើមិនឲ្យខ្ញុំពឹងជប៉ុន បើមិនឲ្យខ្ញុំពឹងបារាំង បើមិនឲ្យខ្ញុំពឹងសហភាពអឺរ៉ុប​ តើឲ្យខ្ញុំទៅពឹងអ្នកណា? អានេះគឺជារឿងពិតៗ ដែលបានកើតឡើងនៅក្នុងប្រវត្តិនៃការផ្គត់ផ្គង់ទឹក នៅក្នុងទីក្រុងភ្នំពេញ»។​

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុន រដ្ឋាភិបាលបារាំង​ និងសហភាពអឺរ៉ុប ដែលបានផ្ដល់ថវិកាកម្ចីសម្រាប់ដោះស្រាយបញ្ហាការផ្គត់ផ្គង់ទឹកស្អាត នៅក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល។

យ៉ាងណាក៏ដោយ សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា​ អតុល្យភាពរវាងតម្រូវ និងការផ្គត់ផ្គង់ទឹកនៅតែមាន។ ដូច្នេះហើយ ទើបរាជរដ្ឋាភិបាលកម្ពុជា បន្តសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាត ជាបន្តបន្ទាប់ទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

មិនត្រឹមគ្រោះធម្មជាតិ តែរដ្ឋកាលីហ្វ័រញ៉ា ត្រូវជួបវិបត្តិសុខភាពទៀត

ព័ត៌មានជាតិ៤ នាទីutes មុន

សហគមន៍ទុរេនកំពង់ចាមរំពឹងផលិតទុរេនបានបន្លោះពី ២ ពាន់ ទៅ ២ ពាន់ ៥ រយ តោន ផ្គត់ផ្គង់លើទីផ្សារនៅឆ្នាំនេះ

សន្តិសុខសង្គម៨ នាទីutes មុន

អយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ នឹងស្រាវជ្រាវលើពាក្យចចាមអារ៉ាម ដោះលែងអ្នកផលិតកាំបិតត្រឡប់ទៅផ្ទះ ជាថ្នូរនឹងប្រាក់ ៥ ៥០០ ដុល្លារ

ជីវិតកម្សាន្ដ៨ នាទីutes មុន

មរតកបន្សល់ពី សាន់ឆាយ នៅតែចម្រូងចម្រាសរវាងប្ដីមុននិងក្រោយ រួមទាំងកូនតូចៗទាំង២

សេចក្ដីជូនដំណឹង១៥ នាទីutes មុន

មន្ទីរពេទ្យអន្តរជាតិបំរុងរ៉ាត់និងមន្ទីរពេទ្យ អុីនធ័រឃែរ បានប្រកាសពីការចាប់ដៃគូយុទ្ធសាស្ត្រដើម្បីលើកស្ទួយវិស័យសុខាភិបាលនៅកម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

សន្តិសុខសង្គម៦ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ-បាវិត​​ វឌ្ឍនភាព​​​សម្រេច​​​បាន​​ជាង ៥%

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

កូរ៉េខាងជើងគំរាមសងសឹក ក្រោយនាវាមុជទឹក​នុយក្លេអ៊ែរ​អាមេរិក​ចូលចតនៅ​កំពង់ផែប៊ូសាន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ហេតុការណ៍បំផ្ទុះ​គ្រាប់បែក​អត្តឃាត​​កក្រើក​ឡើង​ជាថ្មី​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​

Sokha Hotels

ព័ត៌មានពេញនិយម