Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ៖ ក្រុងអរិយក្សត្រ នឹងមិនកាត់ចូលរាជធានីភ្នំពេញ​​នោះទេ  

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីនៃកម្ពុជា គូសបញ្ជាក់ថា ក្រុងអរិយក្សត្រ នឹងមិនកាត់ចូលរាជធានីភ្នំពេញ​​នោះទេ ដោយត្រូវស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្តកណ្ដាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការគូសបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែ​ន ខាងលើនេះ បានធ្វើឡើងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ១៩ ខែមិថុនា​ ឆ្នាំ ២០២៣នេះ។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងឲ្យដឹងថា កាលពីមុនតំបន់បាក់ខែង ស្ថិតនៅក្នុងខេត្តកណ្ដាល តែក្រោយមកបានកាត់ចូលរាជធានីភ្នំពេញ តែក្រុងអរិយក្សត្រ នឹងមិនកាត់ចូលរាជធានីភ្នំពេញទៀតទេ។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «កន្លែងនេះ ពីដើមដីខេត្តកណ្ដាលទេ ដីខេត្តកណ្ដាលនៅឯគល់ស្ពានជ្រោយចង្វារណោះ ខ្ញុំកាត់មិនដឹងប៉ុន្មានដងហើយ អានេះកាត់ចុងក្រោយគេនៅតំបន់នេះ កាត់ចុងក្រោយគេ ដើម្បីដាក់ទៅក្នុងតំបន់រដ្ឋបាលក្រុងភ្នំពេញ ប៉ុន្តែឥឡូវសូមបញ្ជាក់ក្រុងអរិយក្សត្រ អត់មានឲ្យភ្នំពេញទេ​ បង្កើតក្រុងមួយឲ្យខាងខេត្តកណ្ដាលគេមានគេហៅថា ពន្ធលើអចលនទ្រព្យ នៅខាងខេត្តកណ្ដាលផង»។

តែយ៉ាងណាក៏ដោយ សម្ដេចតេជោ ហ៊ុន សែន បានបង្ហើបថា កាលពីពេលមុន មានអ្នកផ្ដល់យោបល់ថា បង្កើតក្រុងអរិយក្សត្រ ហើយកាត់ចូលរួមរាជធានីភ្នំពេញ តែត្រូវបានសម្ដេចបដិសេធ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៥ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៦ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម