ព័ត៌មានជាតិ
ក្រោយការបោះឆ្នោត ៤ថ្ងៃ សម្ដេចតេជោ ហ៊ុន សែន នឹងបន្តជួបសំណេះសំណាលជាមួយកម្មករ-កម្មការនី បន្តទៀត
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា នៅក្រោយការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ ចំនួន ៤ថ្ងៃ គឺសម្ដេច នឹងបន្តជួបសំណេះសំណាល និងសួរសុខជាមួយទុក្ខកម្មករ-កម្មការនី បន្តទៀត ហើយបើតាមគម្រោងនឹងជួបចំនួន ១០លើកទៀត។
ការបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន ខាងលើនេះ បានធ្វើឡើងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៣នេះ។
សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា នៅក្រោយការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ សម្ដេច នឹងបន្តជួបសំណេះសំណាល និងសួរសុខទុក្ខកម្មករ-កម្មការនី នៅក្នុងវិស័យកាត់ដេរបន្តទៀត ខណៈអំឡុងពេលយុទ្ធនាការបោះឆ្នោត ត្រូវផ្អាកមួយរយៈពេលខ្លីសិន។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «ប៉ុន្តែក្រោយបោះឆ្នោត ខ្ញុំនឹងចុះ ១០កន្លែងទៀតៗ ខ្ញុំដាក់ក្នុងកម្មវិធីហើយ បោះឆ្នោតនៅថ្ងៃទី ២៣ ខែកក្កដា ខ្ញុំដាក់កម្មវិធីថ្ងៃទី ២៧ ខែកក្កដា ខ្ញុំនឹងចាប់ផ្ដើមជួបកម្មករ-កម្មការនីបន្តទៀត នៅ ១០ដងទៀត ដែលកម្មករប្រមាណម្ដងជាង ១ម៉ឺន ក្នុងចន្លោះ ១ម៉ឺន ៥ពាន់ឡើងលើ»។
សម្ដេចតេជោ ហ៊ុន សែន បានបន្តថា សម្ដេច នឹងផ្អាកជួបសំណេះសំណាល និងសួរសុខទុក្ខកម្មករ-កម្មការនី នៅក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោត ហើយក្រោយការបោះឆ្នោត ៤ថ្ងៃ សម្ដេច នឹងបន្តចុះជួបសំណេះសំណាល និងសួរសុខទុក្ខបន្តទៀត ដើម្បីពិនិត្យមើលនូវសមិទ្ធផលដែលកើតចេញពីជុំទីមួយ ដែលសម្ដេចបានជួបកន្លងមក៕
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជាជនជាតិចិន ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត