Connect with us

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន ៖ មានថ្ងៃគុណ ៧មករា ទើបកម្ពុជាមានថ្ងៃនេះ

បានផុស

នៅ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ គណបក្សចុះមូលដា្ឋនខេត្តស្វាយរៀង បានថ្លែងថា មានថ្ងៃគុណ ៧មករា ទើបកម្ពុជាមានថ្ងៃនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះ ខណៈពេលអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សឆមាសទី ១ និងលើកទិសដៅសម្រាប់អនុវត្តឆមាសទី ២ ឆ្នាំ​ ២០២៣ របស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង កាលពីរសៀលថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៣។

នៅក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះលោក-លោកស្រីប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុង-ស្រុក លោកប្រធានគណបក្សខេត្ត លោក-លោកស្រីជាក្រុមការងារគ្រប់ថ្នាក់ រួមជាមួយថ្នាក់ដឹកនាំគណបក្សគ្រប់ថ្នាក់ ដែលបានយកចិត្តទុកដាក់យ៉ាងសកម្ម សហការបំពេញភារកិច្ចសម្រេចបានជោគជ័យជាបន្តបន្ទាប់។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងថា កម្ពុជាមានថ្ងៃនេះ គឺដោយសារមានថ្ងៃគុណ ៧មករា ហើយជាថ្ងៃកំណើតទី ២របស់ប្រជាជនកម្ពុជាគ្រប់ៗរូប ដែលបានរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត។ សរុបមកគុណ ៧មករា បានមកពីការលះបង់សាច់ស្រស់ឈាមស្រស់ របស់យុទ្ធជនកងទ័ពរំដោះជាតិ ដែលនាំមកដោយសម្តេចទាំងទ្វេរ គឺសម្តេចពញ្ញាចក្រី ហេង សំរិន និងសម្តេចតេជោប្រធានគណបក្សប្រជាជនកម្ពុជាតែម្ដង ទើបប្រទេសកម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍមកដល់បច្ចុប្បន្ន​។

ជាទីបញ្ចប់ សម្តេចកិត្តិសង្គហបណ្ឌិត បានជំរុញឲ្យសមាជិក-សមាជិកានៅទូទាំងខេត្តស្វាយរៀង ត្រូវយកឈ្នះការបោះ ឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី ៧ នៃរដ្ឋសភា ឆ្នាំ ២០២៣ ដែលនឹងប្រព្រឹត្តទៅខែកក្កដា ឆ្នាំ ២០២៣ខាងមុខជូនបក្សឲ្យបាន ព្រោះនេះជាការបោះឆ្នោតដ៏សំខាន់ ជួយឲ្យដណ្ដើមបានជោគជ័យជូនគណបក្ស និងអាចបន្តការអភិវឌ្ឍជូនជាតិ និងបន្តជួយប្រជាពលរដ្ឋឲ្យកាន់តែមានជីវភាពបានល្អប្រសើរថែមទៀត៕

អត្ថបទ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម