ព័ត៌មានជាតិ
បណ្ឌិត យង់ ពៅ៖ ចាំបាច់ណាស់ ពលរដ្ឋត្រូវរៀនឈ្វេងយល់រាល់កិច្ចការអន្តរជាតិទាំងក្នុង និងក្រៅតំបន់
លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិតសភាកម្ពុជាបានលើកឡើងថា សាធារណជន សិស្ស-និស្សិត អ្នកនយោបាយគ្រប់រូប និងព្រះសង្ឃគ្រប់អង្គគួរតែឈ្វេងយល់និងដើរឱ្យទាន់សម័យកាល នៃការធ្វើប្រព្រឹត្តិកម្មនយោបាយការបរទេស និន្នាការប្រកួតប្រជែង ភូមិសាស្ត្រនយោបាយ និងត្រូវតាមឱ្យជាប់ជានិច្ចនូវរាល់កិច្ចការអន្តរជាតិនានាជាដើម ។
លើកឡើងនៅក្នុងបាឋកថាដែលរៀបចំដោយរាជបណ្ឌិតសភាកម្ពុជា លោកបណ្ឌិត យង់ ពៅ មានប្រសាសន៍ថា ការឈ្វេងយល់ពីកិច្ចការនយោបាយអន្តរជាតិជារឿងមួយចំបាច់បំផុត។ អ្វីគួរកត់សម្គាល់ ពលរដ្ឋមួយចំនួនតូចមិនបានឈ្វេងយល់ពីកិច្ចការអន្តរជាតិបានច្បាស់ អាចនាំឱ្យពួកគេយល់ខុសឆ្គងនូវរឿងរ៉ាវ និងសភាពការអន្តរជាតិមួយចំនួនជាដើម។
ដើម្បីឱ្យស្របតាមការលើកឡើងខាងលើនេះ បណ្ឌិត យង់ ពៅ បានលើកឧទាហរណ៍ថា៖ «ចំពោះរូបខ្ញុំផ្ទាល់ ពលរដ្ឋមួយចំនួនបានរិះគន់ថា ហេតុអ្វីត្រូវគិតអ្វីវែងឆ្ងាយម្ល៉េះ គិតពីអាមេរិកផង ថៃផង និងអាស៊ានផង បានអ្វីមកវិញ។ ប៉ុន្តែ យើងមិនដឹងទេថា កាលដែលយើងមិនដឹងពីគេ វាគឺជារឿងដែលគ្រោះថ្នាក់បំផុត»។
លោកបណ្ឌិតបន្តទៀតថា «ប្រសិនបើយើងមិនបានយល់ពីកិច្ចការអន្តរជាតិ យល់ពីនយោបាយមហាអំណាច នឹងធ្វើឱ្យខ្លួនឯងដើរចូលទៅក្នុងអន្លុងនៃសង្គ្រាម។ ដូច្នេះ មិនថាយើងជា ធុរជន អ្នកស្រាវជ្រាវ ឬអ្នករាជការផ្សេងទៀតនោះទេ ចាំបាច់ត្រូវតែឈ្វេងយល់ កិច្ចការអន្តរជាតិ ដើម្បីសម្របខ្លួន រៀបចំគោលនយោបាយឱ្យត្រូវជាមួយនិងសម័យកាល»។
បន្ថែមពីនេះ ពាក់ព័ន្ធទៅនឹងបញ្ហានយោបាយនៅក្នុងប្រទេសថៃ ជម្លោះគូប្រជែងភូមិសាស្ត្រនយោបាយរវាងចិន-សហរដ្ឋអាមេរិក, អាមេរិក-រុស្សី, រុស្សី-អ៊ុយក្រែន ពលរដ្ឋក៏ត្រូវសិក្សាស្វែងយល់ឱ្យបានច្បាស់ និងដើរឱ្យទាន់សភាពការ កិច្ចការនយោបាយអន្តរជាតិ ព្រោះប្រទេសកម្ពុជា មិនមែនរស់នៅតែម្នាក់ឯងឡើយ ទាំងសេដ្ឋកិច្ច និងកម្លាំងពលកម្ម គឺសុទ្ធសឹងតែត្រូវការពឹងពាក់គ្នាទៅវិញទៅមក។
បណ្ឌិត យង់ ពៅ បានបន្តថា កម្ពុជាត្រូវការពឹងផ្អែកគ្នាទៅវិញទៅមក ជាមួយបណ្តាប្រទេសក្នុង និងក្រៅតំបន់ រួមមាន ការលក់ផលិតផលទៅកាន់ប្រទេសដទៃ, ការនាំចូលវត្ថុធាតុដើមមួយចំនួន និងផលិតផលសម្រេចមួយចំនួនទៅកាន់ទីផ្សារខាងក្រៅជាដើម។ ដូចនេះ ប្រសិនបើ យើងមិនបានយល់ពីនយោបាយរបស់មហាអំណាច, នយោបាយក្នុងពិភពលោក និងនយោបាយនៅក្នុងតំបន់បានច្បាស់ទេ នោះកម្ពុជា ក៏មិនអាចធ្វើពាណិជ្ជកម្មបានដែរ៕
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់