ព័ត៌មានជាតិ
ចុះបង្ក្រាបផ្ទះសំណាក់មួយកន្លែង ក្នុងស្រុកចំការលើ ករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន
ចុះបង្ក្រាបផ្ទះសំណាក់ខារ៉ាអូខេមួយកន្លែង ដែលបានបើកទីតាំងសម្រាប់អ្នកប្រើប្រាស់រួមទាំងជួញដូរគ្រឿងញៀនខុសច្បាប់ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ ដោយឃាត់ខ្លួនបានមនុស្ស១០នាក់ នៅក្នុងស្រុកចំការលើ។

កាលពីថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២១ វេលាម៉ោង០០និង៣០នាទីយប់ នៅចំណុចផ្ទះសំណាក់របស់ ឈ្មោះ ថៃ បូរិន ស្ថិតក្នុងភូមិស្ពឺ ( ក ) ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម ដោយបានការ អនុញ្ញាតពីឯកឧត្ដម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ចាម កម្លាំងជំនាញ ការិយាល័យប្រឆាំងគ្រឿងញៀន ខេត្តកំពង់ចាម សហការជាមួយជំនាញអធិការដ្ឋាននគរបាល ស្រុកចំការលើ និងប៉ុស្តិ៍នគរបាលរដ្ឋបាលជយោ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជីវ សេង រស់ ស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន បានបើកកិច្ចប្រតិបត្តិការចុះធ្វើរដ្ឋបាលចំហរក ឃើញករណីជួញដូររក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន០១ករណី ឃាត់ ខ្លួនជនសង្ស័យចំនួន១០នាក់ ស្រី០៦នាក់។

លោកឧត្តមសេនីយ៍ត្រី ជីវ សេងរស់ ស្នងការរងទទួលការងារប្រឆាំងគ្រឿងញៀន ខេត្តកំពង់ចាម បានឲ្យដឹងថា ជនសង្ស័យរួមមាន៖
១- ឈ្មោះ អ៊ី ទ្រេះ វ៉ា រី ភេទប្រុស អាយុ៣១ឆ្នាំ សញ្ជាតិខ្មែរ – ឥស្លាម មុខរបរកម្មករនៅភូមិអូរ ប្រាំ ២ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
២- ឈ្មោះ ឌឹក រ៉ែន ភេទស្រី អាយុ២២ឆ្នាំ សញ្ជាតិខ្មែរ មុខរបរនារីខារ៉ាអូខេ នៅភូមិត្រពាំងល្ពៅ ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម។
៣- ឈ្មោះ ស៊ីម ផល្លី ភេទប្រុស អាយុ៣១ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកម្មករ នៅភូមិថ្មី ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
៤- ឈ្មោះ អូន ស៊ីណា ហៅ ស្រីមុំ ភេទស្រី អាយុ២៨ឆ្នាំ សញ្ជាតិខ្មែរ មុខរបរនារីខារ៉ាអូខេ នៅ ភូមិ៣១ ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម ។
៥- ឈ្មោះ ឌឹក ស្រីនួន ភេទស្រី អាយុ២៨ឆ្នាំ សញ្ជាតិខ្មែរមុខរបរ នារីខារ៉ាអូខេ នៅភូមិអូរតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
៦- ឈ្មោះ អុក ចិន្ដា ភេទស្រី អាយុ៣១ឆ្នាំ សញ្ជាតិខ្មែរ មុខរបរនារីខារ៉ាអូខេ នៅខេត្តកំពត ។
៧- ឈ្មោះ រ៉េត បូរ៉ា ភេទប្រុស អាយុ២៦ឆ្នាំ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិអូរបេង ឃុំ មេសរជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
៨- ឈ្មោះ លី តូច ហៅស្រីលីន ភេទស្រីអាយុ២២ឆ្នាំ សញ្ជាតិខ្មែរ មុខរបរនារីខារ៉ាអូខេ មកស្នាក់ នៅភូមិស្ពឺ ( ក ) ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម។
៩- ឈ្មោះ ថៃ បូរិន ភេទប្រុស អាយុ៤១ឆ្នាំ សញ្ជាតិខ្មែរមុខរបរលក់ដូរ នៅភូមិស្ពី ( ក ) ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម ( ម្ចាស់ផ្ទះសំណាក់ថៃ បូរិន និង ខារ៉ាអូខេណាកាហ្សា KTV) ។
១០- ឈ្មោះ អឿ នឿន ភេទស្រី អាយុ៣៨ឆ្នាំ សញ្ជាតិខ្មែរ មុខរបរមេការ ខារ៉ាអូខេ នៅភូមិព្រែក កុយ ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម។



ដកហូតវត្ថុតាងរួមមាន ៖ ម្សៅក្រាមពណ៌ស សង្ស័យជាថ្នាំញៀនចំនួន០៣កញ្ចប់ទូរសព្ទដៃចំនួន ០៩គ្រឿង និងសម្ភារៈសេពគ្រឿងញៀនមួយចំនួន។ បច្ចុប្បន្នជនសង្ស័យរួម និង វត្ថុតាងជំនាញ បាននាំមកការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីចងក្រងសំណុំរឿងតាមនីតិវិធីច្បាប់៕
អត្ថបទ៖ ហុង ម៉ែងហៀ
សូមចុចអាន៖ ក្រសួងមហាផ្ទៃ បង្គាប់ការឱ្យស៊ើបអង្កេតលើករណីស្នងការរងខេត្តតាកែវ រឿងជំរិតយកប្រាក់

-
សន្តិសុខសង្គម៥ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?