ព័ត៌មានជាតិ
អ្នកជំនាញណែនាំឱ្យទិញផ្ទះ ឬដីធ្លីទុកចំណេញ ខណៈតម្លៃបច្ចុប្បន្នងាយស្រួលចរចា
បច្ចុប្បន្នទីផ្សារអចលនទ្រព្យ មានស្ថានភាពមិនសូវល្អប្រសើរនោះទេ ខណៈគម្រោងជាច្រើនត្រូវបានជាប់គាំង។ ទន្ទឹមនឹងនេះ អ្នកជំនាញអចលនទ្រព្យ បានណែនាំថា សម្រាប់ពលរដ្ឋដែលមានថវិកា អាចទិញអចលនទ្រព្យ ដូចជា ផ្ទះ ឬដីធ្លី ដើម្បីទុកចំណេញនាពេលខាងមុខ ព្រោះទិញនៅពេលនេះ គឺល្អបំផុត និងងាយស្រួលក្នុងការចរចាតម្លៃបានធូរថ្លៃ។

លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយកក្រុមហ៊ុនខ្មែររៀលអ៊ីស្ទេត បានលើកឡើងថា ប្រសិនបើមានលុយទិញនាពេលនេះ គឺល្អបំផុត ព្រោះពេលនេះ ជាពេលដែលតម្លៃដីធ្លី ផ្ទះសម្បែងធូរថ្លៃ ជ្រើសរើសបានរបស់ល្អៗជាច្រើន។ លោកឧកញ៉ា បានបន្តដូច្នេះថា«យោបល់ខ្ញុំ មានលុយគួរទិញពេលណឹង អត់មានចាំពេលណាទៀតទេ ព្រោះជាទូទៅឡើងចុះជារឿងធម្មតា ប៉ុន្តែឥឡូវនេះវាចុះយើងរើសបានច្រើន ដល់ពេលឡើងយើងលក់បានថ្លៃ»។

ដូចគ្នានេះដែរ លោក ច្រឹក សុខនីម ប្រធានក្រុមហ៊ុន Century 21 Mekong បានលើកឡើងថា បើពលរដ្ឋមានលទ្ធភាពទិញអចលនទ្រព្យនាពេលនេះ គឺជារឿងល្អ ព្រោះងាយស្រួលក្នុងការចរចា ជាពិសេសគឺបានតម្លៃធូរថ្លៃ សម្រាប់ទុកលក់វិញចំណេញក្នុងរយៈពេល ពីរទៅបីឆ្នាំខាងមុខ។
ដើម្បីស្តារវិស័យអចលនទ្រព្យឱ្យមានកំណើនឡើងវិញ លោក ច្រឹក សុខនីម បានគូសបញ្ជាក់ថា ជាយន្តការដែលអាចដោះស្រាយបញ្ហាដ៏ល្អបំផុតនោះ គឺរាជរដ្ឋាភិបាល គួរចាក់ទុនមួយចំនួនធំ ទៅលើធនាគារពាណិជ្ជ ដោយផ្តល់នូវចម្ចីបន្ថែមដល់ម្ចាស់បុរី និងបន្ធូរបន្ថយទៅលើអត្រាការប្រាក់សម្រាប់វិស័យសំណង់ និងអចលនទ្រព្យ នោះនឹងជួយឱ្យវិស័យនេះ ទទួលបាននូវភាពរឹងមាំមានកំណើននៃការទិញលក់កើនឡើងវិញ។

លោកឧកញ៉ា គីម ហ៊ាង រំពឹងថា ក្រោយបោះឆ្នោត វិស័យអចលនទ្រព្យ នឹងមានអ្នកវិនិយោគទុនវិលត្រឡប់មកច្រើនឡើងវិញ។ លោកថា វិស័យអចលនទ្រព្យកម្ពុជា មានកំណើនឡើងវិញ គឺអាស្រ័យលើសេដ្ឋកិច្ចពិភពលោក ជាពិសេសសេដ្ឋកិច្ចនៅចិន និងអាមេរិក។ ស្ថានភាពសេដ្ឋកិច្ចចិន និងអាមេរិកសព្វថ្ងៃកំពុងរងគ្រោះ នៅពេលដែលប្រទេសធំៗទាំងពីនេះ មានបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច កម្ពុជា ក៏រងគ្រោះដូចគ្នា ជាពិសេសផ្នែកអចលនទ្រព្យ។
ស្ថានភាពសេដ្ឋកិច្ចមិនសូវល្អប្រសើរនេះ បង្កឱ្យពលរដ្ឋមួយចំនួនដែលទិញផ្ទះបង់រំលស់សងត្រឡប់មិនទាន់ពេលវេលា ត្រូវម្ចាស់បុរីរឹបអូសផ្ទះ ដោយអ្នកខ្លះមិនបានសំណងអ្វីទាំងអស់ ឯអ្នកខ្លះទៀតបានមកវិញបន្តិចបន្តួចប៉ុណ្ណោះ។ ពាក់ព័ន្ធនឹងបញ្ហានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានជួយអន្តរាគមន៍ ដោយអំពាវនាវដល់ម្ចាស់បុរី បញ្ឈប់ការរឹបអូសផ្ទះអតិថិជន ហើយសម្រួលគ្នាទៅតាមលទ្ធភាពដែលអាចទទួលយកបាន។ លើសពីនេះទៀត សម្តេចតេជោ បានចាត់តាំងក្រុមការងារពាក់ព័ន្ធ ធ្វើការស្រាវជ្រាវរកទិន្នន័យចំនួនអ្នកទិញដែលកំពុងជួបបញ្ហាជាមួយម្ចាស់បុរីឱ្យបានច្បាស់លាស់ ដើម្បីដោះស្រាយបញ្ហានេះ ឱ្យបានទាន់ពេលវេលា៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ