ព័ត៌មានជាតិ
នាំខ្លួនជនអន្តោប្រវេសន៍១គ្រួសារទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រោយរកឃើញរស់នៅមិនស្របច្បាប់
ជនអន្តោប្រវេសន៍១គ្រួសារដែលមានសមាជិក៤នាក់ ត្រូវបានសមត្ថកិច្ចជំនាញកំពុងរៀបចំបែបបទបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ខណៈដែលពួកគេមករស់នៅក្នុងខេត្តបាត់ដំបង មិនស្របច្បាប់។
លោក ដាញ់ អេងប៊ុនចាន់ ស្នងការរងទទួលផែនការងារអន្តោប្រវេសន៍ នៃស្នងការខេត្តបាត់ដំបងបានឲ្យដឹងថា ការនាំខ្លួនជនអន្តោប្រវេសន៍១គ្រួសារខាងលើនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២៤ខែមករា ឆ្នាំ២០២១នេះ បន្ទាប់ពីកម្លាំងផ្នែកសន្តិសុខ ដឹកនាំដោយលោកវរសេនីយត្រី ទឹម វិឆ័យ បានចុះធ្វើបច្ចុប្បន្នភាព និងពិនិត្យមើលភាពស្របច្បាប់ទៅលើជនបរទេស(ជនជាតិវៀតណាម) មិនមានឯកសារត្រឹមត្រូវស្របតាមច្បាប់អនុញ្ញាត ខណៈកំពុងរស់នៅចំណុចផ្ទះជួលស្ថិតក្នុងភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។
លោកស្នងការរងបញ្ជាក់បន្ថែមថា ជនអន្តោប្រវេសន៍១គ្រួសារ ដែលមានសមាជិកចំនួន៤នាក់រួមមាន១/ឈ្មោះវីង វាំងដូង ភេទប្រុស អាយុ៣៥ឆ្នាំ ២/ឈ្មោះវិន វ៉ា ភេទស្រីអាយុ៣១ឆ្នាំ ៣/ឈ្មោះវីងទីងដាក ភេទប្រុសអាយុ១៤ឆ្នាំ ៤/ឈ្មោះវីង ធីធិនទែង ភេទស្រីអាយុ២ឆ្នាំ។
នេះជាករណីទី២ហើយ ដែលកម្លាំងទទួលផែនការងារអន្តោប្រវេសន៍នៃស្នងការខេត្តបាត់ដំបង បាននាំខ្លួនជនអន្តោប្រវេសន៍សរុបចំនួន១២នាក់ បញ្ជូនទៅកាន់ប្រទេសកំណើតវិញចាប់តាំងពីដើមខែមករា ឆ្នាំ២០២១មក៕
អត្ថបទ ៖ សៅសារិទ្ធ
-
វប្បធម៌ ជំនឿ១ សប្តាហ៍ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
«ភូមិទៀមលើ» មានប្រវត្តិជូរចត់ កើតចេញពីចម្បាំងរវាងកុលសម្ព័ន្ធ និងកុលសម្ព័ន្ធជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
ចរាចរណ៍៣ ថ្ងៃ ago
មួយថ្ងៃទី៩ធ្នូនេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៤នាក់ និងរបួស៧នាក់