ព័ត៌មានជាតិ
រោងចក្រប្រព្រឹត្តកម្មទឹកស្អាត បាក់ខែង ជំហានទី ២ គ្រោងបញ្ចប់ការសាងសង់នៅដើមឆ្នាំក្រោយ
លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាត បាក់ខែង ជំហានទី ១ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនា ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា ការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ជំហានទី ២ អាចនឹងបញ្ចប់ទៅ នៅខែមករា ឆ្នាំ ២០២៤។

លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងបន្តថា ដោយលក្ខខណ្ឌអំណោយផល នៃសុខភាពសាធារណៈ និងសុខសន្តិភាព បានផ្ដល់លទ្ធភាពឱ្យការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាត បាក់ខែង ជំហានទី២ អាចនឹងបញ្ចប់ទៅនៅខែមករា ឆ្នាំ២០២៤ ខាងមុខ ដោយមានសមត្ថភាពផលិតទឹកស្អាត ១៩ម៉ឺន ៥ពាន់ម៉ែត្រគូប/ក្នុងមួយថ្ងៃ ស្មើគ្នានឹងរោងចក្រផលិតទឹកស្អាត ជំហានទី១។

លោក ចម ប្រសិទ្ធ បានបញ្ជាក់ថា រោងចក្រផលិតទឹកស្អាតបាក់ខែងទាំង ២ជំហាន មានសមត្ថភាពផលិតទឹកស្អាត ដល់ ៣៩ម៉ឺនម៉ែត្រគូប/ក្នុងមួយថ្ងៃ។ នេះជាសមត្ថភាពដ៏ធំមហិមាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រ នៃការកសាងរោងចក្រផលិតទឹកស្អាត នៅក្នុងប្រទេសកម្ពុជា។

ជាមួយគ្នានេះ ចំណុចដែលកម្ពុជាមិនដែលមានពីមុនសោះ និងជាកំណត់ត្រាប្រវត្តិសាស្ត្រថ្មីក្នុងវិស័យទឹកស្អាត គឺការដ្ឋានសាងសង់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតថ្មីនេះ បានដាក់បំពង់មេនាំទឹកខ្នាតធំជាងគេបំផុត ដែលមានអង្កត់ផ្ចិតទំហំរហូតដល់ ២ ០០០ មិល្លីម៉ែត្រ (២ម៉ែត្រ) ដែលមានអាយុកាលយូរអង្វែងលើសពី ៥០ឆ្នាំ។

គួររំលឹកថា ក្នុងឱកាសបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ដល់អនុសាសន៍ណែនាំ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងក្រុមហ៊ុនវាំងស៊ី (VINCI Construction Grands Projets) ពន្លឿនការងារសាងសង់ ដើម្បីដោះស្រាយបញ្ហាទឹកស្អាតជូនប្រជាជនជាង ៤ ម៉ឺនគ្រួសារ នៅរាជធានីភ្នំពេញ និងតំបន់ជាយក្រុង ដែលកំពុងមានបញ្ហាប្រឈមនឹងកង្វះទឹកស្អាត៕

-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល