Connect with us

ព័ត៌មានជាតិ

រោងចក្រផលិតស្បែកជើងមានសមត្ថភាពផលិតបាន៣លានគូ ក្នុងមួយឆ្នាំ បើកដំណើរការនៅខេត្តកំពង់ស្ពឺ

បានផុស

នៅ

ក្រុមហ៊ុន អល វីន ស៊ូ (ខេមបូឌា) បោះទុនវិនិយោគជាង ៦.៤លានដុល្លារ បានបើកដំណើរការរោងចក្រផលិត​ស្បែកជើងសុវត្ថិភាព និងស្បែកជើងសម្រាប់រដូវរងាស្តង់ដារអន្តរជាតិ ដែលមានសមត្ថភាពផលិតបានប្រមាណ ៣លានគូ ក្នុងមួយឆ្នាំ នៅខេត្តកំពង់ស្ពឺ ថ្ងៃទី ១៩ មិថុនានេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហ៊ូ ឆាវហួយ អគ្គនាយកក្រុមហ៊ុន អល វីន ស៊ូ (ខេមបូឌា) បានលើកឡើងថា រោងចក្រនេះ ផលិតស្បែក​ជើងសុវត្ថិភាព និងស្បែកជើងសម្រាប់រដូវរងាស្តង់ដារអន្តរជាតិ បម្រើឱ្យការប្រើប្រាស់ក្នុងផ្ទះ ក្នុងឧស្សាហកម្ម ពាណិជ្ជកម្ម និងដើម្បីនាំចេញទៅលក់នៅទីផ្សារសហរដ្ឋអាមេរិក។

នាឱកាសនោះដែរ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ការវិនិយោគរបស់ក្រុមហ៊ុននេះ ជាការវិនិយោគថ្មីមួយទៀត សម្រាប់ការផលិតនាំចេញស្បែកជើង ទាំងស្បែកជើង​សុវត្ថិភាព និងស្បែកជើងសម្រាប់រដូវរងាស្តង់ដារអន្តរជាតិ។ លោកបានបន្តទៀតថា នេះជាការបន្ថែមឱកាស​ការងារដល់កម្មករនិយោជិតក្នុងស្រុកជាច្រើនសន្ធឹកសន្ធាប់ បង្កើតប្រាក់ចំណូល និងលើកកម្ពស់ជីវភាព​រស់នៅទាំងកម្រិតបុគ្គល និងកម្រិតសហគមន៍ផងដែរ។

លោករដ្ឋមន្រ្តីក៏បានកោតសរសើរររដ្ឋបាលខេត្តកំពង់ស្ពឺ ដែលកន្លងមកបានយកចិត្តទុកដាក់ដល់កម្មករនិយោជិត និងនិយោជកនៅក្នុងខេត្ត ជាពិសេសការចូលរួមអនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល​ក្នុងការជំរុញ​ទាក់ទាញវិនិយោគិនឱ្យចូលមកបណ្តាក់ទុនបង្កើតរោងចក្រ សហគ្រាស ដើម្បីបង្កើតការងារ និងមុខរបរជូន​ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

លើសពីនេះទៀត លោកបានបញ្ជាក់ថា សមិទ្ធផលនេះ គឺជាជោគជ័យនៃគោលនយោបាយទាក់ទាញវិនិយោគ ការប្រែក្លាយតំបន់ដីចម្ការមីន ដីគ្មានប្រជាពលរដ្ឋរស់នៅ តំបន់អតីតសមរភូមិ តំបន់ជម្លោះព្រំដែន ទៅជាតំបន់សន្តិភាព សហប្រតិការ និងការអភិវឌ្ឍ ក្លាយទៅជាតំបន់ប្រជុំជន មានហេដ្ឋារចនាសម្ពន្ធផ្លូវ ថ្នល់ ស្ពាន មានផ្សារ សាលារៀន មន្ទីរពេទ្យ វត្តអារាម មានរោងចក្រពង្រាយរហូតដល់តាមបណ្តាខេត្ត ប្រជាពលរដ្ឋមានការងារធ្វើ មានមុខរបរចិញ្ចឹមជីវិត មានប្រាក់ចំណូល ក្រៅពីធ្វើស្រែធ្វើចម្ការ។

ជាមួយគ្នានេះ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងនាពេលថ្មីៗនេះថា បច្ចុប្បន្នខេត្តកំពង់ស្ពឺ មានរោងចក្រ សហគ្រាសចំនួន ៣៨៥កន្លែង មានកម្មករជាង១៥ម៉ឺន ៥ពាន់នាក់ វិស័យកាត់ដេរមានចំនួន១៩១កន្លែង មានកម្មករសរុបជាង១៤ម៉ឺន៥ពាន់នាក់។ លោកបន្តទៀតថា ចំណូលជាមធ្យមរបស់ខេត្ត ៤០លានដុល្លារ ក្នុងមួយខែ និង ៤៨១លានដុល្លារក្នុងមួយឆ្នាំ៕

អត្ថបទ៖ ផល ធារិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

​មន្ត្រី​យោធាកំពូល​ពីរ​រូប​​របស់​អាមេរិក ត្រូវ​​​បណ្តេញ​ចេញ​ពីតំណែង​​​

ក្រុមហ៊ុន Samsung
ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

បណ្ដាក្រុមហ៊ុនកូរ៉េខាងត្បូង គ្រោងបង្កើនការវិនិយោគនៅវៀតណាម

ព័ត៌មានជាតិ១០ នាទីutes មុន

បច្ចេកវិទ្យាទំនើបៗ​ចុងក្រោយរបស់​ពិភពលោក នឹង​យក​ទៅ​ប្រើប្រាស់​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ

ព័ត៌មានជាតិ១២ នាទីutes មុន

អភិបាល​ខេត្ត​ជាប់សមុទ្រ​​ទាំង ៤ កម្ពុជា​ ចុះទស្សនកិច្ច​ទីក្រុង​​ឧស្សាហកម្មសិនជិន ទាក់ទាញ​វិនិយោគិន​ចិនមកកម្ពុជា

ព័ត៌មានជាតិ១៥ នាទីutes មុន

ការអនុវត្តលក្ខខណ្ឌការងារ និងអត្ថប្រយោជន៍ផ្សេងៗ តាមសហគ្រាសគ្រឹះស្ថាន មានភាពល្អប្រសើរ

ព័ត៌មានជាតិ១៦ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ទៀ សីហា នឹងចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅម៉ាឡេស៊ីចុងខែនេះ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ក្រុមហ៊ុន KENPAX របស់​ចិន គ្រោងនឹង​សាងសង់​រោងចក្រ​បរិក្ខារ​ពេទ្យ​ដ៏​ធំ​មួយនៅក្នុងស្រុកជុំគីរី ខេត្តកំពត

ព័ត៌មានជាតិ១៦ ម៉ោង មុន

ករណីមានវិវាទជាមួយ ប.ស.ស.មិនអាចដោះស្រាយបាន ពលរដ្ឋអាចដាក់ពាក្យប្តឹងទៅកាន់និយ័តករសន្តិសុខសង្គម

ព័ត៌មានជាតិ១២ ម៉ោង មុន

ពលរដ្ឋ និង​កម្មករ​មក​ពី​ខេត្ត​កំពង់​ស្ពឺ កំពង់ចាម កំពត និងខេត្តស្វាយរៀង មិន​ចង់​ឃើញ​បាតុកម្ម​នៅ​កូរ៉េ​ក្រោម​រូបភាព​ចាញ់កលល្បិចទណ្ឌិត សម រង្ស៊ី

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ចិន ចេញមុខនិយាយអំពីដំណោះស្រាយ អាមេរិក-រុស្ស៊ី ចំពោះសង្គ្រាមនៅអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម