ព័ត៌មានជាតិ
សម្ដេចតេជោ ៖ ការរៀបចំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ជាការលើកកម្ពស់គណនេយ្យភាព តម្លាភាព និងការទទួលខុសត្រូវ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នៅតែបន្តចាត់ទុកការរៀបចំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន គឺជាការលើកកម្ពស់គណនេយ្យភាព តម្លាភាព និងការទទួលខុសត្រូវ។

ការថ្លែងរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងាររបស់ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី-ខេត្ត ក្នុងអាណត្តិរាជរដ្ឋាភិបាល សម្រាប់នីតិកាលទី ៦ នៃរដ្ឋសភា និងទិសដៅបន្ត នាល្ងាចថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៣នេះ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គឺជារដ្ឋាភិបាលដែលបម្រើផលប្រយោជន៍ប្រទេសជាតិ និងប្រជាជន នៅតែបន្តចាត់ទុកការរៀបចំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន គឺជាការលើកកម្ពស់គណនេយ្យភាព តម្លាភាព និងការទទួលខុសត្រូវ រួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់គ្រាលំបាក និងគ្រប់កាលៈទេសៈ។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងបន្តថា ដូច្នេះសម្រាប់ដំណាក់កាលពីពេលនេះរហូតដល់ពេលរដ្ឋាភិបាលថ្មី ដែលកើតចេញពីការបោះឆ្នោតចូលកាន់តំណែង ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានត្រូវបន្តចុះបំពេញបេសកកម្មតាមូលដ្ឋានឲ្យបានសស្រាក់សស្រាំ តាមរយៈការពង្រឹងកិច្ចការសំខាន់ៗរួមមាន៖
-ត្រូវបន្តថែរក្សាពង្រឹងសុខសន្ដិភាព ស្ថិរភាព និងរក្សាការពារសណ្ដាប់ធ្នាប់ នៅតាមមូលដ្ឋានឲ្យបានល្អប្រសើរ ដើម្បីបន្តជំរុញការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ការលើកកម្ពស់ជីវភាពប្រជាជន។
-ត្រូវបង្កបរិយាកាសល្អប្រសើរ សម្រាប់ការបោះឆ្នោតថ្នាក់ជាតិ ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ខាងមុខ។
-ត្រូវសហការអប់រំ បំផុស លើកទឹកចិត្តប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត អញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ហើយត្រូវចូលរួមគោរពអនុវត្តឲ្យបានត្រឹមត្រូវនូវច្បាប់ បទបញ្ជា នីតិវិធីនៃការបោះឆ្នោត សំដៅរួមគ្នាធានាឲ្យមានបោះឆ្នោតខាងមុខនេះ ប្រព្រឹត្តទៅប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ ដើម្បីបន្តជំរុញ និងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត។
-ត្រូវពង្រឹង និងចាត់វិធានការស្របតាមច្បាប់ដើម្បីការពារ រារាំងគ្រប់សកម្មភាពដែលប៉ុនប៉ងបំផ្លាញដល់ដំណើរការបោះឆ្នោត ដែលនឹងប្រព្រឹត្តទៅនាពេលឆាប់ៗខាងមុខនេះ។
-ត្រូវខិតខំរួមគ្នាធានាប្រក្រតីភាព និរន្តភាព និងប្រសិទ្ធភាព ការងារនៅតាមក្រសួងស្ថាប័ន និងរដ្ឋបាលគ្រប់ថ្នាក់នៅថ្នាក់ក្រោមជាតិ ដើម្បីជំរុញការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ប្រកបដោយចីរភាព ដោយបង្កើនការយកចិត្តទុកដាក់ក្នុងការផ្ដល់សេវាសាធារណៈ ជាមួយនឹងការដោះស្រាយសំណូមពរនានារបស់ប្រជាពលរដ្ឋ ក៏ដូចជាបញ្ហាប្រឈមនៅតាមមូលដ្ឋាន ប្រកបដោយតម្លាភាព ប្រសិទ្ធភាព រហូតដល់រាជរដ្ឋាភិបាលថ្មី ដែលកើតចេញពីការបោះឆ្នោតចូលកាន់តំណែង៕

-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត