ព័ត៌មានជាតិ
គ្រោងទិញស្ករត្នោត១៥០តោនដើម្បីកែឆ្នៃនាំចេញទៅក្រៅប្រទេស
សម្រាប់ឆ្នាំ២០២៣នេះក្រុមហ៊ុនខនហ្វីរេល នឹងទិញស្ករត្នោតចំនួន១៥០តោនពីប្រជាកសិករដើម្បីធ្វើការកែឆ្នៃនាំចេញទៅលក់នៅក្រៅប្រទេស។

ថ្លែងប្រាប់អ្នកសារព័ត៍មាននៅក្នុងពិធីប្រគល់ពានរង្វាន់ស្ករត្នោតឆ្នាំ២០២៣ កាលពីល្ងាច ថ្ងៃទី១៧មិថុនា លោកឧកញ៉ា ឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានមូលនិធិគីណាល់ និងជាប្រធានអគ្គនាយកសហគ្រាសផលិតឱសថប៉េប៉េអឹម និងក្រុមហ៊ុនខនហ្វីរេលបានមានប្រសាសន៍ថា គម្រោងទិញស្ករត្នោត១៥០តោននេះ គឺយើងទិញពីប្រជាពលរដ្ឋច្រើនមុខមិនមែនទិញស្ករត្នោតស្ងួតទាំងអស់នោះទេ គឺមានទិញជាសេរ៉ូ និងទឹកត្នោតដើម្បីធ្វើការកែឆ្នៃបន្ថែមទៅជាស្ករសូកាឡាត្នោត ឬផ្លែឈើផ្សេងៗទៀតប្រើស្ករត្នោតសម្រាប់នាំចេញលក់នៅជប៉ុន វៀតណាម និងបារាំងជាដើម។
លោកបានបន្តថា ពីមុនស្ករត្នោតមិនសូវមានតម្លៃប៉ុន្មានទេ ពោលគឺ១គីឡូតែ៥០០រៀលប៉ុណ្ណោះ ថោកជាងស្ករសរទៅទៀត ប៉ុន្តែចាប់តាំងពីយើងបានទិញពីឆ្នាំ២០០១មកឃើញថា ផលិតផលស្ករត្នោតមានហាងឆេង និងលក់បានតម្លៃខ្ពស់ដែលបច្ចុប្បន្ននេះ១គីឡូតម្លៃជិត១ម៉ឺនរៀល។

លោកបានបន្តទៀតថា «យើងបានផ្សព្វផ្សាយស្ករត្នោតមុនគេ និងបានទូលំទូលាយ និងត្រូវបានគេទទួលស្គាល់ទាំងថ្នាក់ជាតិ និងអន្តរជាតិរហូតទទួលបានពានរង្វាន់ហើយយើងបានបន្តជំរុញការផ្សព្វផ្សាយផលិតផលម្រេចផលិតផលស្វាយនិងផលិតផលប្រហុកដល់អន្តរជាតិជាបន្តបន្ទាប់ហើយសុទ្ធតែទទួលបានការគាំទ្រពីកម្រិតជាតិនិងអន្តរជាតិផងដែរ»។
លោកបានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរជួយគាំទ្រផលិតផលខ្មែរ និងខិតខំថែរក្សាផលិតផលដែលដូនតាបានបន្សល់ទុកឱ្យបានគង់វង្សដូចជាប្រហុកខ្មែរដែលតាំងពីដូនតាសម័យអង្គរមកមិនដែលនឹកឃើញចាប់អារម្មណ៍ និងលើកតម្កើងដើម្បីកែឆ្នៃផលិតផលប្រហុកនេះទេ។

លោកបានបញ្ជាល់ថា ប៉ុន្តែបច្ចុប្បន្ននេះយើងគ្រោងធ្វើការកែឆ្នៃផលិតផលប្រហុកទៅជាផលិតផលទំនើបដើម្បីអន្តរជាតិទទួលស្គាល់ និងជាកម្មសិទ្ធបញ្ញារបស់ខ្មែរផងដែរហើយនាពេលខាងមុខនេះយើងគ្រោងនឹងកែឆ្នៃប្រហុកខ្មែរនាំចេញទៅលក់នៅក្រៅប្រទេសផងដែរដែលនឹងជួយលើកស្ទួយដល់សេដ្ឋកិច្ចប្រជាកសិករ និងសេដ្ឋកិច្ចជាតិកាន់តែរីកចំរើនថែមទៀត៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ