ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន កំពុងព្រាងរៀបចំក្រុមការងាររចុះមូលដ្ឋានអាណត្តិថ្មី ថាតើមន្ត្រីរូបណាត្រូវចុះទៅខេត្តណាខ្លះ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា សម្ដេច កំពុងរៀបចំសេចក្ដីព្រាង ដើម្បីរៀបចំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានអាណត្តិថ្មី ថាតើមន្ត្រីរូបណា ត្រូវចុះទៅខេត្តណាខ្លះ នៅក្រោយការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧។
ការថ្លែងរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងាររបស់ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី-ខេត្ត ក្នុងអាណត្តិរាជរដ្ឋាភិបាល សម្រាប់នីតិកាលទី ៦ នៃរដ្ឋសភា និងទិសដៅបន្ត នាល្ងាចថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៣នេះ។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «ក្នុងចំណុចនេះ កំពុងតែព្រាងដាក់ថា តើអ្នកណានឹងចុះទៅខេត្តណា ក្រោយការបោះឆ្នោតនឹងត្រូវរៀបចំឡើងវិញ ព្រោះអ្នកខ្លះនឹងបន្ត អ្នកខ្លះមិនបន្ត ហើយបើទោះបីជារដ្ឋាភិបាលនៅក្នុងក្រុមធីមចាស់បន្ត ក៏ត្រូវរៀបចំក្រុមធីមថ្មីក៏ត្រូវរៀបចំៗ ដើម្បីធ្វើម៉េចឲ្យមានសមាជិករដ្ឋាភិបាលចុះជួយតាមខេត្តនានាបន្តទៀត ដែលជាការផ្សារភ្ជាប់ខ្លួនជាមួយនឹងដំណើរការទាំងមូលរបស់ជាតិ ហើយជាពិសេសផ្សារភ្ជាប់ខ្លួនជាមួយនឹងមូលដ្ឋាន ដើម្បីជំរុញអនុវត្ត»។
សម្ដេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ដែរថា នាពេលខាងមុខនេះ យុទ្ធសាស្រ្ដចតុកោណដែលបានអនុវត្ត ៤ដំណាក់កាលរួចមកហើយនោះ នឹងត្រូវផ្លាស់ប្ដូរទៅជាយុទ្ធសាស្រ្ដបញ្ចកោណ ដែលមានមុំ ៥៕
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ
-
ចរាចរណ៍៤ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាក់ស្ពាននៅប្រេស៊ីល ធ្លាក់រថយន្តផ្ទុកអាស៊ីដស៊ុលផួរិច លេចធ្លាយសារធាតុគីមីពេញទន្លេ