លោក​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច ​ចុះ​ពិនិត្យ​ទីតាំង​សម្រាប់​សាងសង់​មណ្ឌល​សុខភាព តាម​ការ​ស្នើ​សុំ​ – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

លោក​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច ​ចុះ​ពិនិត្យ​ទីតាំង​សម្រាប់​សាងសង់​មណ្ឌល​សុខភាព តាម​ការ​ស្នើ​សុំ​

Published

on

​លោក​ វង សូត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវ​នីតិ​សម្បទា ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ និង​ឃុំ​ជា​ច ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង បាន​ជំរុញ​ឲ្យ​ក្រុម​ការងារ​ចុះ​ជាប់​ជាមួយ​ក្រុម​ជាង​ដែល​កំពុងតែ​បំហាប់ដី​ឲ្យ​បានល្អ​។ ក្នុង​នោះ ដើម្បី​សាងសង់​មណ្ឌល​សុខ​ភាព និង​ទីចាត់ការ​វិទ្យាល័យ​ជា​ច​ ឲ្យ​មាន​គុណភាព​ និង​សោ​ភ័ណ​ភាព​។

បន្ថែមពីនោះ ​ដើម្បី​កសាង​ចុះ​ពិនិត្យ​ក្រុម​ជាង​ត្រាស​សេ​ដី​ សាងសង់​មណ្ឌល​សុខ​ភាព និង​ទីចាត់ការ​វិទ្យាល័យ​ជា​ច​។

លោក ​វង សូត ថ្លែង​នូវ​ការ​ជំរុញ​បែបនេះ​ ខណៈ​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ​ការសាងសង់​មណ្ឌល​សុខ​ភាព និង​ទីចាត់ការ​វិទ្យាល័យ​ជា​ច​ តាម​ផែនការ​។​

​លោក ​វង សូត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច ​បាន​ថ្លែង​ថា​ ក្រោយពី​មានការ​គិតគូរ​ខ្ពស់​របស់​រាជរដ្ឋា​ភិបា​ល និង​សាមី​ក្រសួង ព្រមទាំង​អង្គការ​សប្បុរសធម៌​នានា​រួចមក ​លោក​ និង​ក្រុមការងារ​ បាន​ចុះ​ពិនិត្យ​ទី​តាំង​សម្រាប់​សាងសង់ អគារ​មណ្ឌល​សុខភាព និង​វិទ្យាល័យ​ ដើម្បី​ស្របតាម​ការ​ស្នើ​សុំ​របស់​លោក​គ្រូ ​អ្នកគ្រូ​ សម្រាប់​ថែទាំ និង​បណ្ដុះបណ្ដាល​ធនធានមនុស្ស​។​

​ពិត​ណាស់ ​រាជរដ្ឋាភិបាល​កម្ពុជា ​ក្រោម​ការដឹកនាំ​របស់​ សម្ដេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​គិតគូរ​ខ្ពស់​ដល់​ពលរដ្ឋ​ក្រីក្រ ​ជន​ពិការ កុមារ ជន​ងាយ​រងគ្រោះ​ ដោយ​មិនឲ្យពួកគេ​នៅ​ឯកោ​នោះ​ឡើយ។ រាជរដ្ឋាភិបាល ​ក៏​ដូច​ថ្នាក់ដឹកនាំ​ក្រសួង​បាន​សម្របសម្រួល​ឲ្យ​ជនពិការ​ភាព ជនក្រីក្រ និង​កុមារ​ ទទួល​បាន​ការ​គាំទ្រ​នានា។​ សំដៅ​ដល់​ការ​លើក​កម្ពស់​ជីវភាព​របស់​ជន​ពិការ​ភាព ជន​ក្រីក្រ កុមារ​តែម្ដង​ ដែល​ពួកគេ ​ត្រូវ​ជំនួយ​ចាំបាច់​បំផុត​៕

អត្ថបទ ៖ វិមាន​

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម