ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ណែនាំឲ្យសិក្សាជាមួយអ្នកច្បាប់ចំពោះការរៀបចំបង្កើតច្បាប់ ស្ដីពី ប្រវត្តិសាស្រ្ដយោធា
សម្ដេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស ៥ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឲ្យសិក្សាជាមួយអ្នកច្បាប់ចំពោះការរៀបចំបង្កើតច្បាប់ ស្ដីពី ប្រវត្តិសាស្រ្ដយោធា ថាតើអាចបង្កើតទៅរួចដែរឬទេ?

ការណែនាំបែបនេះ បានធ្វើឡើងក្នុងពិធីអបអរសាទរប្រារព្ធខួប ៤៦ឆ្នាំ នៃទិវានៃការចងចាំដំណើរឆ្ពោះទៅរកការផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៣) ដែលប្រារព្ធឡើងនៅក្រសួងការពារជាតិ នាព្រឹកថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៣នេះ។
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានស្នើសុំគោលការណ៍ពីសម្ដេចតេជោ ហ៊ុន សែន អំពីការរៀបចំបង្កើតច្បាប់ ស្ដីពី ប្រវត្តិសាស្រ្ដយោធា។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ចំពោះការស្នើឲ្យរៀបចំបង្កើតច្បាប់ ស្ដីពី ប្រវត្តិសាស្រ្ដយោធា គឺសម្ដេចណែនាំឲ្យសិក្សាជាមួយអ្នកច្បាប់ ថាតើអាចបង្កើតទៅរួចដែរឬទេ? បើតាមសម្ដេចតេជោ ហ៊ុន សែន កម្រិតត្រឹមចេញអនុក្រឹត្យ ស្ដីពី ការរៀបចំតំបន់ប្រវត្តិសាស្រ្ដយោធា គឺអាចធ្វើទៅបាន។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «ប៉ុន្តែចំណុចទី ៣ ទាក់ទិននឹងស្នើបង្កើតច្បាប់ ស្ដីពី ប្រវត្ដិសាស្រ្ដយោធា ខ្ញុំឲ្យសិក្សា ស្នើឲ្យសិក្សាជាមួយអ្នកច្បាប់ ថា យើងអាចធ្វើទៅរួចឬទេ? កម្រិតចេញអនុក្រឹត្យ ស្ដីពី ការរៀបចំតំបន់ប្រវត្តិសាស្រ្ដយោធា គឺយើងអាចធ្វើទៅបាន»៕

-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?