ព័ត៌មានជាតិ
ប្រតិភូកាយរឹទ្ធិជាតិកម្ពុជា នឹងចូលរួមបោះជំរំកាយរឹទ្ធិពិភពលោក នៅសាធារណរដ្ឋកូរ៉េ
នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០២៣នេះ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការ នៃសមាគមកាយឫទ្ធិនារីកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងផ្តល់អនុសាសន៍ដល់ប្រតិភូកាយរឹទ្ធិជាតិកម្ពុជា ចំនួន ៤៧នាក់ ដែលនឹងត្រូវចូលរួមបោះជំរំកាយរឹទ្ធិពិភពលោកលើកទី២៥ នៅសាធារណរដ្ឋកូរ៉េ នៅខែសីហា ឆ្នាំ ២០២៣ ខាងមុខនេះ។

បណ្ឌិត ពេជ ចន្ទមុន្នី បានឱ្យដឹងថា ការបោះជំរំពិភពលោកនេះ ហៅថា ការបោះជំរំ ជែមប៊ូរី ដែលការបោះជំរំនេះ ធ្វើឡើងសម្រាប់ក្មេងជំទង់ អាយុពី១៤ ទៅ១៧ឆ្នាំ។ ក្នុងនាមជាឧត្តមទីប្រឹក្សារបស់សមាគមកាយរឹទ្ឋជាតិកម្ពុជា បណ្ឌិត ពេជ ចន្ទមុន្នី មានប្រសាសន៍ថា ការបោះជំរំនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់ក្មួយៗ ជាពិសេសបានផ្លាស់ប្តូរបទពិសោធន៍ ឱ្យគ្នាទៅវិញទៅមក ដោយបេសកកម្មនេះគឺមានគោលបំណងអភិវឌ្ឍ និងផ្តល់ថាមពលដល់យុវជនទាំងអស់ ដើម្បីក្លាយជាសសរទ្រូង សម្រាប់ប្រទេសជាតិនៅថ្ងៃក្រោយ។

បណ្ឌិត ពេជ ចន្ទមុន្នី បញ្ជាក់ថា សមាគមកាយឫទ្ឋិនារីកម្ពុជា បានផ្តល់ទិសដៅដូចគ្នាទៅលើ កុមារី និងយុវតី ដើម្បីបំពេញឱ្យគ្នាទៅវិញទៅមក។ ថ្មីៗនេះសមាគមកាយរឹទ្ធិជាតិ ក៏បានធ្វើការបោះជំរំនៅខេត្តកំពង់ធំ ដែលបានអនុញ្ញាតឱ្យ សមាគមកាយឫទ្ធិនារីកម្ពុជា បានចូលរួមផ្លាស់ប្តូរយកបទពិសោធន៍។

បណ្ឌិត ពេជ ចន្ទមុន្នី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសមាជិកកាយរឹទ្ឋជាតិកម្ពុជា ដែលបានផ្តល់ឱកាស និងការទុកចិត្ត បោះឆ្នោតគាំទ្រលោកជំទាវ ជាឧត្តមទីប្រឹក្សារបស់សមាគមកាយរឹទ្ឋជាតិកម្ពុជា ក្នុងការចូលបរួមណ្តុះបណ្តាលយុវជនជំនាន់ក្រោយ ឱ្យក្លាយជាពលរដ្ឋល្អនៅក្នុងសង្គម។

នៅក្នុងកម្មវិធីនៃការជួបសំណេះសំណាលនេះដែរ លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិកា នៃក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានកាយរឹទ្ឋិជាតិកម្ពុជា បានចូលរួមស្វាគមន៍យ៉ាងកក់ក្តៅ និងស្និទ្ធស្នាល ដោយលោកស្រី បានបញ្ជាក់ថា ការបោះជំរំកាយរឹទ្ធិ គឺការប្រមូលផ្ដុំកុមារ-យុវជន ជាសមាជិក នៃចលនាកាយរឹទ្ធិជាតិដ៏ច្រើនកុះករ មកពីគ្រប់ទិសទី ដើម្បីធ្វើសកម្មភាពរួមគ្នា។

លោកស្រី គឹម សេដ្ឋានី មានប្រសាសន៍ថា គោលបំណង គឺរួមចំណែកក្នុងការអភិវឌ្ឍ កុមារ និងយុវជន ឱ្យមានសក្ដានុពលភាពពេញលេញខាង ផ្លូវកាយ ផ្លូវបញ្ញា ផ្លូវសង្គម ផ្លូវចិត្ត និងផ្លូវអារម្មណ៍ ដើម្បីឱ្យក្លាយទៅជាពលរដ្ឋមានការទទួលខុសត្រូវ និងទៅជាសមាជិកក្នុងសហគមន៍ តាមមូលដ្ឋានរស់នៅសហគមន៍ជាតិ និងអន្តរជាតិ។

គួរបញ្ជាក់ថា បច្ចុប្បន្ន កាយរឹទ្ធិជាតិកម្ពុជា មានសមាជិកសរុបចំនួន ១៧១ ១៣៥ នាក់ ស្រី ៤៩ភាគរយ៕


-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព២០ ម៉ោង ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក