ព័ត៌មានជាតិ
រដ្ឋបាលខណ្ឌចំការមន ប្រកាសបើកយុទ្ធនាការ១ម៉ឺនរៀល ១ម៉ឺននាក់ សម្រាប់មូលនិធិមន្ទីរពេទ្យគន្ធបុប្ផា
ដើម្បីចូលរួមចំណែក និងក្ដីស្រឡាញ់ដល់កុមារនៅកម្ពុជា រដ្ឋបាលខណ្ឌចំការមន បានប្រកាសកៀរគរធ្វើយុទ្ធនាការ១ម៉ឺនរៀល ១ម៉ឺននាក់ សម្រាប់មូលនិធិមន្ទីរពេទ្យគន្ធបុប្ផា និងអំពាវនាវឲ្យសប្បុរសជនចូលរួមបរិច្ចាគឱ្យបានផុសផុល។

រដ្ឋបាលខណ្ឌចំការមន ក៏បានស្នើឲ្យគ្រប់ក្រសួង-ស្ថាប័ន ក្រុមហ៊ុនឯកជន និងសប្បុរសជននានា ជាពិសេសសារព័ត៌មានជាតិ-អន្តរជាតិទាំងអស់ មេត្តាចូលរួមសហការផ្សព្វផ្សាយអំពីយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់ ” និងចូលរួមបរិច្ចាគឱ្យបានផុសផុល ដើម្បីជួយសង្រ្គោះកុមារ នៅកម្ពុជា។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣នេះ ក្រុមការងាររដ្ឋបាលខណ្ឌ បានប្រគល់QR មូលនិធិសម្រាប់មន្ទីរពេទ្យគន្ធបុប្ផា ជូនរដ្ឋបាលសង្កាត់ទាំង៥ ក្នុងមូលដ្ឋានខណ្ឌ ដើម្បីធ្វើការផ្សព្វផ្សាយដល់សប្បុរសជននានា ដែលមានបំណងចង់រួមជាមួយរដ្ឋបាលខណ្ឌចំការមន។ ជាមួយគ្នានេះ រដ្ឋបាលខណ្ឌក៏បានបង្ហាញនូវតំណរភ្ជាប់ដូចខាងក្រោម៖

សូមស្កែន KHQR CODE ខាងក្រោមនេះ ឬចុចតំណរនេះដើម្បីបរិច្ចាគ
https://bit.ly/3LadoxO (តំណទៅកាន់ KH QRCODE)
https://bit.ly/3XBzbDn (តំណទៅកាន់លេខគណនី)៕
អត្ថបទ៖ សុខុម






-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
ជីវិតកម្សាន្ដ១៩ ម៉ោង ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព