ព័ត៌មានជាតិ
ខេត្តបាត់ដំបងបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២០ និងទិសដៅការងារឆ្នាំ២០២១
ក្នុងរបាយការណ៍របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ស្ដីពីសកម្មភាពនិងលទ្ធផល ដោយសង្កត់ធ្ងន់លើផលប៉ះពាល់ដោយទឹកជំនន់ កាលពីពេលកន្លងទៅនេះ ដោយបញ្ជាក់ថា ខេត្តបាត់ដំបង ទឹកជំនន់បានកើតឡើងចំនួនបីដង ធ្វើឲ្យប៉ះពាល់ដល់ស្រុកក្រុងទាំង១៤ និងឃុំសង្កាត់ចំនួន៩៩ ព្រមទាំងប៉ះពាល់ផ្ទះរបស់ប្រជាពលរដ្ឋជាង៧ម៉ឺនខ្នងផ្ទះ ស្មើនឹង៧២ ៨២០គ្រួសារ និងជម្លៀសទៅកាន់ទីទួលសុវត្ថិភាពបានចំនួន៧០ ២០៧គ្រួសារ និងធ្វើឲ្យខូចខាតស្រូវចំនួន៤២ ៥១៧ ហិកតា និងហេដ្ឋារចនាសម្ព័ន្ធ មួយចំនួនមានដូចជា ប្រព័ន្ធផ្លូវគមនាគមន៍ និងប្រព័ន្ធធារាសាស្ត្រមួយចំនួនផងដែរ។ ជាមួយគ្នានេះដែរ ទាំងគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងរដ្ឋបាលខេត្ត ក្រោមការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាពីក្រសួងមហាផ្ទៃ បានរួមគ្នា ដោះស្រាយជាបន្តបន្ទាប់ជីវភាព និងបានជំរុញកសាងជួសជុលឡើងវិញ នូវអ្វីដែលបានខូចខាត។

ដោយឡែក គណៈកម្មាធិការសមាគមអតីតយុទ្ធជន ក៏បានខិតខំប្រឹងប្រែង និងយ៉ាងសកម្ម ក្នុងការដោះស្រាយ ជូនដល់ពួកគាត់ មានដូចជា ការបើកជូនថវិកា មរណៈសង្គ្រោះ ជូនគ្រួសារសព ក្នុងឆ្នាំ ២០១៩ និងឆ្នាំ ២០២០ បានចំនួន១ ៧០៦ សព។ ការប្រគល់ផ្ទះជូន អតីតយុទ្ធជន ទីទាល់ក្រ ក្នុងឆ្នាំ ២០២០ កន្លងទៅនេះ បានចំនួន៣៣ខ្នង ក្រោមអធិបតីភាពលោក គន់ គីម ទេសរដ្ឋមន្ត្រី អគ្គលេខាធិការ សមាគមអតីតយុទ្ធជនចំនួន២៨ខ្នង និងជូនថវិកាចំនួន២០ម៉ឺនរៀល ក្នុងមួយគ្រួសារមួយគ្រួសារ។
របាយការណ៍បានបញ្ជាក់ទៀតថា តាមសំណើរបស់គណៈកម្មាធិការ សមាគមអតីតយុទ្ធជន ស្ដីពីការស្នើសុំ ដីសម្រាប់សាងសង់ លំនៅដ្ឋានជូនដល់អតីតយុទ្ធជនទីទាល់ក្រក្នុងឆ្នាំ២០២០ លោក អភិបាលខេត្តបាត់ដំបង បានចេញសេចក្តីសម្រេចប្រគល់ដីចំនួន២០០ហិកតា ដើម្បីបែងចែក នឹងធ្វើលំនៅដ្ឋាន ជូនសមាជិកសមាគមអតីតយុទ្ធជន ដែលទីទាល់ក្រ គ្មានដីគ្មានផ្ទះ នៅក្នុងស្រុកគាស់ក្រឡទៀតផង។

លោកទេសរដ្ឋមន្ត្រី គន់ គីម ទទួលបន្ទុកបេសកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំរបស់រដ្ឋបាលខេត្តបាត់ដំបង ដែលបានសហការជាមួយ កងកំលាំងទាំងបីប្រភេទរបស់ជាតិ មានចំនួនរហូតដល់ជាង៣ពាន់នាក់ ជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់រយៈពេលកន្លង ពិសេសជម្លៀសពួកគាត់មកកាន់ទីទួលសុវត្ថិភាព បានទាន់ពេលវេលា ដែលពុំមានប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយទឹកជំនន់នោះទេ។
ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ ចំពោះមន្ទីរកសិកម្មខេត្ត ក្រោយពីរាជរដ្ឋាភិបាលបានផ្ដល់ពូជស្រូវ ជូនប្រជាកសិកររួចមក ធ្វើឲ្យពួកគាត់ខិតខំបន្តបង្កបង្កើនផល រហូតដើរលើផែនការ។ ជាមួយគ្នានេះដែរ ឯកឧត្តមក៏បានជំរុញឲ្យគ្រប់វិស័យរបស់ខេត្ត ដែលបានទទួលរងការខូចខាតដោយទឹកជំនន់ មានដូចជា ប្រព័ន្ធផ្លូវគមនាគមន៍ ប្រព័ន្ធធារាសាស្ត្រ ក៏ដូចជាមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ត្រូវបន្តខិតខំ កសាងនិងជួសជុលឡើងវិញដើម្បីបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋយើង។

ដោយឡែក គណៈកម្មាធិការសមាគមអតីតយុទ្ធជន ត្រូវបន្តខិតខំបំពេញភារៈតាមលក្ខន្តិកៈរបស់សមាគម និងអនុសាសន៍ទាំង១៤ចំណុច របស់សម្ដេចតេជោ ដែលជាប្រធានសមាគមអតីតយុទ្ធជន ដោយស្មារតីទទួលខុសត្រូវខ្ពស់។ ម្យ៉ាងទៀត ដោយមានការដឹកនាំ ព្រមទាំងការជ្រោមជ្រែងគ្រប់រូបភាព ពីគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាល សមាគមអតីតយុទ្ធជន បានបង្កភាពងាយស្រួល ឲ្យគណៈកម្មាធិការ សមាគម អតីតយុទ្ធជនខេត្ត បំពេញភារកិច្ចរបស់ខ្លួនទទួលបានលទ្ធផលល្អ ជាបន្តបន្ទាប់។

ជាចុងក្រោយលោកទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់សប្បុរសជនតាមបណ្ដាមន្ទីរអង្គភាព និងតាមស្ថាប័ន ផ្សេងៗ ដែលអស់លោកលោកស្រីមានទឹកចិត្តសប្បុរស បានបរិច្ចាគធនធានផ្ទាល់ខ្លួន ជួយឧបត្ថម្ភ ទៅសម្ដេចតេជោ ជាប្រធានរបស់យើង រហូតទទួលបានថវិកាសម្រាប់សាងសង់ផ្ទះជូនអតីតយុទ្ធជនរបស់យើងបានចំនួន៥៧ខ្នង។ ក្នុងនាមខ្ញុំជាសេនាធិការខ្ញុំនឹងនាំពាក្យទាំងអស់នេះ រាយការណ៍ជូនសម្ដេច ពីការខិតខំប្រឹងប្រែង របស់បងប្អូន សម្រេចបានលទ្ធផលយ៉ាងល្អប្រសើរនេះ៕
អត្ថបទ ៖ សោ និយមរ័ត្ន


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ