ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ាណែតលើកឡើងថា សន្ដិភាពកើតឡើងយ៉ាងលំបាក ប៉ុន្តែអាចផុយស្រួយគ្រប់ពេលវេលា
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល មានប្រសាសន៍ថា ក្នុងនាមជាប្រជាជនកម្ពុជា និងជាសកម្មជនយុវជនបក្សត្រូវមានភក្តីភាពចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ដែលនេះគឺជាឆន្ទៈដ៏ស្មោះត្រង់របស់សមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជាគ្រប់ៗរូប។
![](https://www.kampucheathmey.com/wp-content/uploads/2023/06/photo_2023-06-19_16-30-52-1024x683.jpg)
ឯកឧត្តម ហ៊ុន ម៉ាណែត ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់ នៅថ្ងៃ ទី១៩ ខែមិថុនា ឆ្នាំ២០២៣។
ឯកឧត្តមបានបន្តថា យើងត្រូវគោរពផ្តល់តម្លៃចំពោះគំរូវីរភាព និងពលិកម្មរបស់អ្នកជំនាន់មុន ហើយថែរក្សាឱ្យបានដាច់ខាតនូវស្មារតីនៃការស្រឡាញ់សន្តិភាព និងការបង្រួបបង្រួមជាតិ។ ហើយថា ពាក្យស្រឡាញ់សន្តិភាព អាចត្រូវបានឮជាញឹកញាប់ រហូតដល់អ្នកខ្លះអាចមើលស្រាលចំពោះតម្លៃនៃសន្តិភាព។
![](https://www.kampucheathmey.com/wp-content/uploads/2023/06/photo_2023-06-19_16-31-40-1024x682.jpg)
យ៉ាងណាក៏ដោយ សូមចងចាំថា សន្តិភាព ដែលយើងទាំងអស់គ្នាកំពុងទទួលបានដូចបច្ចុប្បន្ននេះ គឺបានកើតឡើងដោយលំបាកបំផុត ប៉ុន្តែអាចនឹងបាត់បង់ទៅវិញយ៉ាងផុយស្រួយគ្រប់ពេលវេលា តួយ៉ាងដូចជា ព្រឹតិ្តការណ៍ ១៨ មីនា ១៩៧០ ដែលបានអូសទម្លាក់កម្ពុជាទៅក្នុងភ្នក់ភ្លើងសង្គ្រាមស៊ីវិល ហើយដែលបានបន្តអូសបន្លាយរាប់ទសវត្សរ៍នៅលើមាតុភូមិដ៏កំសត់មួយនេះ។
ឯកឧត្តម ហ៊ុន ម៉ាណែតបានបន្តថា ក្នុងនាមជាជំនួយការរបស់បក្ស យុវជនគណបក្សមានភារកិច្ចបំផុសចលនាយុវជន ឱ្យគាំទ្របុព្វហេតុដ៏ត្រឹមត្រូវរបស់បក្ស ហើយចំពោះមុខនេះ គឺយើងទាំងអស់គ្នាត្រូវខិតខំធ្វើយ៉ាងណាឱ្យបក្សឈ្នះលើសលប់នៅក្នុងសមរភូមិប្រជាធិបតេយ្យ ដោយនេះ គឺជាការវាស់ស្ទង់នូវអ្វីដែលគណបក្សយើងបានខិតខំបម្រើប្រជាពលរដ្ឋក្នុងរយៈកាលប្រមាណជាង ៤០ ឆ្នាំកន្លងមកហើយ ជាពិសេសក្នុងអាណត្តិ ២០១៨-២០២៣ នេះ គឺការសង្គ្រោះអាយុជីវិតរបស់ប្រជាជនកម្ពុជាចាស់ក្មេង ឱ្យឆ្លងរួចផុតពីមាត់ជ្រោះមរណៈនៃជំងឺកូវីដ-១៩។
![](https://www.kampucheathmey.com/wp-content/uploads/2023/06/photo_2023-06-19_16-32-17-1024x643.jpg)
គោលដៅនៃបេសកកម្មរបស់យុវជនបក្ស និងគណបក្ស គឺរួមគ្នាយកបេះដូងប្រជាពលរដ្ឋឱ្យបានច្រើនលើសលប់នៅក្នុងសមរភូមិប្រជាធិបតេយ្យ ដើម្បីឱ្យបក្សមានឱកាសបន្តបម្រើប្រជាពលរដ្ឋ ដោយប្រើប្រាស់វិធីសាស្ត្រចំនួន ៤ ជាអាទិ៍៖ ទី១. រៀបចំកម្លាំងតាមរយៈការពង្រឹងរចនាម្ព័ន្ធ-អង្គការចាត់តាំង និងបែងចែកភារកិច្ចឱ្យបានច្បាស់លាស់។
ទី២. ហ្វឹកហ្វឺនបំប៉នស្មារតីជាប្រចាំ តាមរយៈការអប់រំបណ្តុះបណ្តាល និងថែទាំសតិអារម្មណ៍
ទី៣. បំពាក់មធ្យោបាយ-សម្ភារ តាមរយៈការចែករំលែកជួយគ្នាតាមគ្រប់លទ្ធភាពពីលើដល់ក្រោម
ទី៤. រៀបចំផែនការសកម្មភាពឱ្យបានគ្រប់ជ្រុងជ្រោយដើម្បីធានាបានប្រសិទ្ធភាព និងប្រសិទ្ធផល ព្រមជាមួយនឹងការវិភាគក្តាប់សភាពការណ៍ឱ្យបានសុក្រឹត និងទាន់ពេលវេលា៕
![](https://www.kampucheathmey.com/wp-content/uploads/2023/06/photo_2023-06-19_16-30-58-1024x682.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត