ព័ត៌មានជាតិ
វាយឪពុក២ដំបងស្លាប់ ខឹងស្តីឲ្យខ្លួនថា ដេកយូរ
កម្លាំងសមត្ថកិច្ចស្រុកស្រីស្នំ សហការគ្នា តាមស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ដែលត្រូវជាកូនបង្កើត បានវាយឪពុក២ដំបង បណ្តាលឲ្យរបួសធ្ងន់ ហើយស្លាប់ ខណៈបញ្ជូនដល់មន្ទីរពេទ្យ។

ហេតុការណ៍ឃាត់ខ្លួននេះធ្វើឡើងកាលពីព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅភូមិល្វា ឃុំមោង ស្រុកស្រីស្នំ ខេត្តសៀមរាប។
លោកឧត្ដមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា នគរបាលស្រុកស្រីស្នំ បានសហការគ្នា ស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ធឿន ធីន ភេទប្រុស អាយុ៣៧ឆ្នាំ នៅភូមិល្វា ឃុំមោង ស្រុកស្រីស្នំខេត្តសៀមរាប។ ក្នុងនោះ ពីបទឃាតកម្ម ប្រព្រឹត្តនៅភូមិល្វា ឃុំមោង ស្រុកស្រីស្នំ ខេត្តសៀមរាប។

លោកបន្តថា ហេតុការណ៍វាយនេះកើតឡើងកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង៩និង៣០នាទី ជនរងគ្រោះ ឈ្មោះ ថូ ធឿ ភេទប្រុស អាយុ៦១ឆ្នាំ ត្រូវជាឪពុកបង្កើត របស់ជនសង្ស័យមានមុខរបរកសិករ នៅភូមិកើតហេតុខាងលើ។ ជនរងគ្រោះ បានស្លាប់ ខណៈពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ស្រុកក្រឡាញ់។ ចំពោះសាកសព ត្រូវបានក្រុមគ្រួសារដឹកយកមកធ្វើបុណ្យនៅឯភូមិកំណើតវិញ។
បន្ថែមពីនោះ កាលពីថ្ងៃ ខែ ឆ្នាំកើតហេតុ ខាងលើ ជនសង្ស័យ បានខឹងឪពុកស្តីឲ្យថា ម្តេចក៏ដេកយូរម្ល៉េះ។ ជនសង្ស័យឮ ក៏ស្ទុះយកដំបងឈើជ្រុងទៅវាយឪពុកពីក្រោយ ចំនួន២ដំបង សន្លប់នៅនឹងកន្លែងកើតហេតុ។ ជនរងគ្រោះ ត្រូវបានដឹកទៅមណ្ឌលសុខភាពមោង ឃុំមោង ស្រុកស្រីស្នំ ខេត្តសៀមរាប ហើយក៏បញ្ជូនបន្តទៅសង្គ្រោះមន្ទីរពេទ្យបង្អែកស្រុកក្រឡាញ់ ខេត្តសៀមរាប។ រហូតដល់វេលាម៉ោង១០និង៣០នាទី ទើបដាច់ខ្យល់ស្លាប់។ ចំណែកឯជនសង្ស័យ បានរត់គេចខ្លួនបាត់។

ប្រភពដដែលបន្ថែមថា ក្រោយមក សមត្ថកិច្ច បានបើកការស្រាវជ្រាវ រហូតដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ កម្លាំងប៉ុស្តិ៍រដ្ឋបាលមោង ដឹកនាំប្រជាការពារ និងសហការ កងរាជអាវុធហត្ថស្រុក រុករកបានជួបជនសង្ស័យ នៅត្រង់ចំណុចខាងកើតភូមិកើតហេតុចម្ងាយ១០០០ម៉ែត្រ ហើយក៏ឃាត់ខ្លួនកាលពីវេលាម៉ោង៧និង៣០នាទី ថ្ងៃទី៣០តុលានេះតែម្ដង។

ជាមួយនោះ ផ្អែកតាមចម្លើយសារភាពរបស់ជនសង្ស័យ ឈ្មោះ ធឿ ធីន ថា ខ្លួន បានវាយឪពុកបង្កើត ឈ្មោះ ថូ ធឿន ស្លាប់ពិតប្រាកដមែន។
បច្ចុប្បន្ន កម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កំពុងកសាងសំណុំរឿងនេះចាត់ការតាមផ្លូវច្បាប់៕
អត្ថបទ ៖ កុសល

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី