ព័ត៌មានជាតិ
មន្រ្តីជំនាញទទូចឲ្យពលរដ្ឋជាពិសេសអ្នកនេសាទចូលរួមការពារអភិរក្សសត្វជ្រូកទឹកសមុទ្រ ដែលសព្វថ្ងៃនៅសល់ប្រមាណតែ៥ ទៅ១០ក្បាលប៉ុណ្ណោះ
មន្រ្តីជំនាញ និងអ្នកអភិរក្សសត្វកម្រនៅតែទទូចស្នើសុំឲ្យប្រជាពលរដ្ឋទាំងអស់ ជាពិសេសអ្នកនេសាទត្រូវចូលរួមថែរក្សាការពារអភិរក្សសត្វជ្រូកទឹកសមុទ្រដែលជាសត្វកម្រជិតផុតពូជ ដែលសព្វថ្ងៃនេះសត្វជ្រូកទឹកសមុទ្រនៅសល់ប្រមាណតែ ៥ ទៅ ១០ ក្បាលប៉ុណ្ណោះ។
នាថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៣ មានប្រជាពលរដ្ឋនៅខេត្តកែបបាននិយាយប្រាប់អ្នកសារព័ត៌មានថា កាលពីចុងសប្តាហ៍មុន មានករណីលក់សាច់ជ្រូកទឹកសមុទ្រនៅក្នុងផ្សារកែប។ មន្ត្រីជំនាញជលផលខេត្តកែប លោក ចក់ សុីនាថ នាយផ្នែករដ្ឋបាលជលផលដំណាក់ស្តេច បានដឹកនាំក្រុមការងារចុះទៅឃាត់ភ្លាមៗហើយបានឱ្យធ្វើកិច្ចសន្យាឱ្យបញ្ឈប់ធ្វើសកម្មភាពបន្តទៅទៀត។
សត្វដ៏កម្រឃើញជាជ្រូកទឹកសមុទ្រ ត្រូវបានក្រុមអ្នកអភិរក្សបានឃើញមានបណ្តែតខ្លួនមកលើផ្ទៃទឹកនៅសមុទ្រខេត្តកែបជាញឹកញប់ច្រើនដង ប៉ុន្តែនាប៉ុន្មានឆ្នាំចុងក្រោយនេះ ស្រាប់តែជ្រូកទឹកសមុទ្រនេះបានបង្ហាញខ្លួន ត្រូវបានប្រជាពលរដ្ឋរាយការណ៍មកថា ត្រូវបាត់បង់ជីវិតជារៀងរាល់ឆ្នាំ គឺដោយសារតែជាប់មងអ្នកនេសាទដោយមានចេតនាមិនចង់លែងទៅវិញដោយកត្តាផ្សេងៗផងដែរ។
បើតាមសម្តីអ្នកស្រី ហ៊ុន សារិត មានអាយុ៥០ឆ្នាំ ដែលមានទីលំនៅក្នុងភូមិកែប សង្កាត់កែប ក្រុងកែប ខេត្កកែប ជាអ្នកប្រកបមុខរបលក់ត្រីនៅផ្សារកែបបាននិយាយចំពោះមុខសមត្ថកិច្ចថា នៅវេលាម៉ោង៦ព្រឹកអ្នកស្រីបានទិញសាច់ជ្រូកទឹកសមុទ្រនេះមានទម្ងន់ប្រមាណ៣គីឡូក្រាម ពីអ្នកលក់នៅតាមផ្លូវជិតសាលាសង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។ បើតាមប្រភពព័ត៌មានដែលបានទទួលច្បាស់ការថា សាច់ជ្រូកទឹកដែលត្រូវបានអ្នកលក់ខាងលើកាប់ជាដុំៗ ហើយបានដាក់លក់ឲ្យអ្នកដែលទទួលទានទាំងនោះ មានមិនក្រោម១០គីឡូនោះទេ។
បើតាមកញ្ញា ថាប់ រចនា នាយកប្រតិបត្តិអង្គការអភិរក្សសមុទ្រកម្ពុជា ដែលកំពុងធ្វើកិច្ចការងារអភិរក្សសត្វសមុទ្រ នៅខេត្តកែប ដែលបានបង្ហាញការសោកស្តាយចំពោះករណីជ្រូកទឹកសមុទ្រនេះ។ កញ្ញា ថាប់ រចនា បានបញ្ជាក់ថា ទោះបីមានការចុះណែនាំ និងជួបប្រជុំជាមួយបងប្អូនប្រជានេសាទជាច្រើនដង ច្រើនលើកយ៉ាងណាក៏ដោយ អ្នកនេសាទ និងពលរដ្ឋ នៅតែមិនយល់ពីតម្លៃនៃការរក្សាវត្តមានសត្វដ៏កម្រឃើញទាំងនោះឲ្យមាននៅក្នុងសមុទ្រ ហើយនៅតែមានការបន្តធ្វើបែបនេះដដែលៗ។
ជាមួយគ្នានេះដែរលោក ថឹង បូរិន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកែប លើកឡើងហើយបានបញ្ជាក់ថា ជ្រូកទឹកដែលមាននៅក្នុងសមុទ្រកែបយើងមានប្រមាណជា៥ ទៅ១០ក្បាល។ ហើយលោកកំពុងធ្វើការស្រាវជ្រាវស្វែងរកមុខសញ្ញាអ្នកដែលប្រព្រឹត្តល្មើសដើម្បីយកមកឲ្យទទួលទោសទៅតាមផ្លូវច្បាប់។ ហើយកន្លងមកក៏មានលេចឮព័ត៌មានលួចលាក់លក់តាមបណ្ដាញងងឹត តែមន្ត្រីបានខិតខំស្វែងរកដែរតែមិនទាន់ជួប ទើបតែក្នុងសប្ដាហ៍មុននេះ មន្ត្រីយើងបានតាមទាន់ករណីលក់នៅផ្សារកែប។
លោកបន្តថា ជ្រូកទឹកជាសម្បតិធម្មជាតិដ៏កម្រដែលត្រូវការពារដោយច្បាប់ វាក៏អាចទាក់ទាញទេសចរណ៍ចង់ឃើញ និងស្គាល់វាផងដែរ។ ហើយថ្ងៃក្រោយវត្តមានជ្រូកទឹកនៅសមុទ្រ នឹងនាំផលប្រយោជន៍ដល់អ្នកនេសាទតាមរយៈអ្នកទេសចរ។
មន្រ្តីជំនាញ និងអ្នកអភិរក្សទាំងអស់ នៅតែទទួចឱ្យប្រជាពលរដ្ឋនាំគ្នាចូលរួមជួយថែរក្សាការងារ ជាពិសេសអ្នកនេសាទដែលជាអ្នកចុះផ្ទាល់នៅសមុទ្រ សូមមេត្តាចូលរួមថែរក្សាការពារធនធានសមុទ្រដ៏កម្រឃើញរបស់យើងឲ្យបាននៅគង់វង្ស៕
អត្ថបទ៖ សឹង រ៉ាត់
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ចរាចរណ៍៥ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ