ព័ត៌មានជាតិ
អ្នកសារព័ត៌មានប្រមាណ ៨០០នាក់ហើយ ត្រូវបាន គ.ជ.ប សម្រេចផ្ដល់បណ្ណសម្គាល់ចូលរួមយកព័ត៌មាន
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចផ្ដល់បណ្ណសម្គាល់ជាផ្លូវការជូនអ្នកសារព័ត៌មានជាតិ-អន្តរជាតិ ប្រមាណ ៨០០នាក់ហើយ ដើម្បីចូលរួមយកព័ត៌មានក្នុងដំណើរការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ ឆ្នាំ ២០២៣នេះ។

លោក សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យ គ.ជ.ប បានឲ្យដឹងនៅព្រឹកថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៣ នេះថា គិតត្រឹមថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២៣ គ.ជ.ប បានផ្ដល់បណ្ណសម្គាល់ខ្លួនជាផ្លូវការជូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ចូលរួមយកព័ត៌មានក្នុងដំណើរការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ ចំនួន ៨០៣នាក់។
លោក សោម សូរីដា បានឲ្យដឹងបន្តថា សម្រាប់អ្នកសារព័ត៌មានជាតិ គ.ជ.ប សម្រេចផ្ដល់បណ្ណសម្គាល់ជាផ្លូវការចំនួន ៧៤២នាក់។ ចំណែកអ្នកសារព័ត៌មានអន្តរជាតិ គ.ជ.ប សម្រេចផ្ដល់បណ្ណសម្គាល់ជាផ្លូវការចំនួន ៦១នាក់។ ក្នុងនោះដែរ គ.ជ.ប កំពុងពិនិត្យលើពាក្យស្នើសុំរបស់អ្នកសារព័ត៌មានជាតិ-អន្តរជាតិចំនួន ១៨នាក់ផងដែរ។
សូមជម្រាបថា ការទទួលពាក្យសុំចុះឈ្មោះជាអ្នកសារព័ត៌មានជាតិ ចាប់ពីថ្ងៃទី ១ ខែមេសា ដល់ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២៣។ រីឯការទទួលពាក្យសុំចុះឈ្មោះជាអ្នកសារព័ត៌មានអន្តរជាតិ ចាប់ពីថ្ងៃទី ១ មេសា ដល់ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៣។
ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣។ ការបោះឆ្នោតថ្នាក់ជាតិលើកទី ៧នេះ មានគណបក្សនយោបាយចំនួន ១៨ ចូលរួមប្រកួតប្រជែង ស្វែងរកការគាំទ្រពីប្រជាពលរដ្ឋម្ចាស់ឆ្នោត៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ