ព័ត៌មានជាតិ
រដ្ឋមន្រ្តីក្រសួងបរិស្ថាន បង្ហាញសកម្មភាព ៥ ចំណុច ឆ្លើយតបការប្រែប្រួលអាកាសធាតុ
លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានលើកឡើងពីសកម្មភាពចំនួន ៥ ចំណុច ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុក្នុងប្រទេសកម្ពុជា។

ក្នុងកិច្ចប្រជុំលើកទី៤ ក្រុមប្រឹក្សាភិបាលប្រតិបត្តិនៃកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជាកាលពីពេលថ្មីៗនេះ លោក សាយ សំអាល់ បានចង្អុលបង្ហាញសកម្មភាព ៥ ចំណុច ដើម្បីអាចឆ្លើយតបការប្រែប្រួលអាកាសធាតុរួមមាន៖ ១. ការបញ្ជ្រាបការប្រែប្រួលអាកាសធាតុក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ, ២.ការលើកកម្ពស់គោលនយោបាយគាំពារសង្គម, ៣.ជំរុញហិរញ្ញប្បទានបៃតង កិច្ចសហការជាមួយវិស័យឯកជន, ៤.ការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តរភាព និង ទី៥.ការពង្រឹងសមត្ថភាពក្រសួង ស្ថាប័ន លើការងារប្រែប្រួលអាកាសធាតុ តាមរយៈការគិតគូរលើការបណ្ដុះបណ្ដាលមន្ត្រីពាក់ព័ន្ធ នានាជាដើម។

លោករដ្ឋមន្រ្តីបានបន្តថា ការគិតគូរពីបរិស្ថាន និងការប្រែប្រួលអាកាសធាតុជារបៀបវារៈដ៏សំខាន់ក្នុងការរួមចំណែកនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនាពេលបច្ចុប្បន្ននេះ។

លោករដ្ឋមន្ត្រីក្រសួងបរិស្ថានក៏បានស្នើដល់ក្រុមការងារពាក់ព័ន្ធទាំងអស់ ត្រូវទទួលយករាល់មតិយោបល់របស់អន្តរក្រសួង និងដៃគូអភិវឌ្ឍន៍ ដើម្បីបង្កើនប្រសិទ្ធភាពនិងនិរន្តរភាព នៃការអនុវត្តគម្រោង ព្រមទាំងការរៀបចំគោលនយោបាយ សំដៅលើកកម្ពស់ជីវភាពពលរដ្ឋ និងធានានៅការអភិវឌ្ឍន៍ប្រកបដោយចិរភាព៕

-
សន្តិសុខសង្គម៩ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៩ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច