ព័ត៌មានជាតិ
៥ ខែ ឆ្នាំ ២០២៣ នេះ កម្ពុជា-ចិន មានទំហំពាណិជ្ជកម្មជាង ៥ ពាន់លានដុល្លារ
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ក្នុងរយៈពេល ៥ ខែ ឆ្នាំ ២០២៣ នេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិន មានទឹកប្រាក់ប្រមាណជាង ៥ ០០០ លានដុល្លារអាមេរិក។

ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការអគារតាំងលក់រថយន្តទំនើបរបស់ក្រុមហ៊ុនចិនមួយ កាលពីដើមសប្ដាហ៍នេះ លោករដ្ឋមន្ត្រី បានបន្តថា ក្នុងចំណោមទឹកប្រាក់ជាង ៥ ០០០ លានដុល្លារ ក្នុងនោះ កម្ពុជា បាននាំចេញទៅចិននូវទំនិញសក្ដានុពលមួយចំនួន មានដូចជា សម្លៀកបំពាក់ ស្បែកជើង សម្ភារៈធ្វើដំណើរ និងកាបូប ព្រមទាំងកសិផល។ល។ រីឯ ចិន បាននាំចូលមកកម្ពុជានូវទំនិញសំខាន់ៗ ដូចជា យានយន្ត គ្រឿងម៉ាស៊ីន គ្រឿងអេឡិចត្រូនិក សំបកកង់ ផលិតផលប្លាស្ទិក និងផលិតផលជាច្រើនទៀត។

លោកបានបន្តថា ភាពរីកចម្រើនរបស់កម្ពុជាពិតជាមិនអាចកាត់ផ្ដាច់ពីការចូលរួមរបស់មិត្តចិនបានឡើយ ហើយតាមរយៈការផ្ដល់ជំនួយ និងកិច្ចសហប្រតិបត្តិការល្អនានារបស់មិត្តចិន បានធ្វើឲ្យប្រទេសទាំងពីរសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន ដែលបានចូលជាធរមាន កាលពីថ្ងៃទី ០១ ខែមករា ឆ្នាំ ២០២៣ នេះ។ តាមរយៈកិច្ចព្រមព្រៀងនេះ យើងសង្ឃឹមថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិន និងការវិនិយោគចិននៅកម្ពុជា នឹងបន្តកើនឡើងជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ ស្របជាមួយនឹងចក្ខុវិស័យការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្រោមកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន ជាពិសេសក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រដែលភាគីកម្ពុជា-ចិន បានឯកភាពគ្នាបង្កើតឡើង កាលពីខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅ។

លោករដ្ឋមន្ត្រី បានបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជា ក៏បានលើកទឹកចិត្តឲ្យបណ្ដាក្រុមហ៊ុន ធ្វើការវិនិយោគលើការផលិត និងដំឡើងរថយន្តឲ្យបានច្រើននៅកម្ពុជា ដើម្បីធានាដល់ការឈរជើងយូរអង្វែងរបស់ក្រុមហ៊ុនផ្ទាល់ផង និងដើម្បីជួយប្រជាជនកម្ពុជាឲ្យមានលទ្ធភាពប្រើប្រាស់ផង។

លោករដ្ឋមន្ត្រី បានកត់សម្គាល់ថា ការបណ្ដាក់ទុនរបស់ក្រុមហ៊ុនធំៗ នៃប្រទេសចិន បានទាក់ទាញឲ្យក្រុមហ៊ុនចិនផ្សេងៗទៀត ងាកមកចាប់អារម្មណ៍ និងសម្រេចចិត្តធ្វើធុរកិច្ចនៅកម្ពុជា ជាក់ស្ដែងដូចជាគម្រោងវារីអគ្គិសនី គម្រោងសាងសង់ព្រលានយន្តហោះថ្មីនៅខេត្តសៀមរាប គម្រោងសាងសង់ផ្លូវល្បឿនលឿន និងគម្រោងផ្សេងៗជាច្រើនទៀត តួយ៉ាងដូចជា គម្រោងរបស់ក្រុមហ៊ុនវ័នរ៉ូដ គ្រុប និងវ័នរ៉ូដ ហ្គ្រេតវ៉ល ដែលយើងទាំងអស់គ្នាបាន និងកំពុងឃើញនៅថ្ងៃនេះជាដើម៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់