ព័ត៌មានជាតិ
គ.ជ.ប ព្រមានគណបក្សមួយ បើនៅតែធ្វើឲ្យប៉ះពាល់ដល់ដំណើរការចុះឈ្មោះបោះឆ្នោត នឹងមានវិធានការតាមច្បាប់
មន្ត្រីជាន់ខ្ពស់ គ.ជ.ប បានព្រមានចំពោះតំណាងគណបក្សនយោបាយ ដែលបង្ក ឬធ្វើឲ្យមានការរំខានដល់ដំណើរ ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ហើយការព្រមាននេះបានធ្វើឡើងបន្ទាប់ពីមានការជជែកគ្នាតឹងសរសៃកមួយ រវាងមន្ត្រីជាន់ខ្ពស់គ.ជ.ប នៅក្នុងកិច្ចប្រជុំកាលពីព្រឹកថ្ងៃទី ០៩ ខែតុលា ជាមួយតំណាងគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ។

ឆ្លើយតបសំណួររបស់អ្នកសារព័ត៌មាន ដែលបានលើកឡើងថា ការជជែកគ្នានៅក្នុងកិច្ចប្រជុំ មានការតឹងសរសៃក ហើយតំណាងគណបក្ស LDP បានលើក ឡើងពីការរឹតត្បិតសិទ្ធិក្នុងការ ចូលរួមសង្កេតការណ៍របស់គាត់ ចំណែកមន្ត្រីជាន់ខ្ពស់ គ.ជ.ប ក៏បានលើកឡើងអំពីដំណើរការនៃការចុះឈ្មោះបោះឆ្នោត ដែលមិនអាចប្រមូលទិន្នន័យលំអិតរបស់ប្រជាពលរដ្ឋ ដែលបង្កទៅជារឿងចារកម្មបាត់សុវត្ថិភាពរបស់បុគ្គលជាដើម តើអាចមានការដាក់ពិន័យដែរឬទេ ? លោក ហង្ស ពុទ្ធា បានអះអាងថា គ.ជ.ប ជាស្ថាប័នដែលអនុវត្តច្បាប់ ធ្វើតាមនីតិវិធីនៃការបោះឆ្នោត ដូច្នេះការរារាំង ឬការរំខានណាមួយដល់ការិយាល័យបោះឆ្នោតជាបឋម គឺមានការណែនាំ ហើយកន្លងមកក៏មានការណែនាំ អំពីយន្តការសំខាន់ៗដូចជា ការជជែកគ្នាជាលក្ខណៈប្រចាំ ដូចជាកិច្ចប្រជុំនាថ្ងៃនេះជាដើម ហើយប្រសិនបើសម័យស្ថាប័នពាក់ព័ន្ធណាមួយ មិនពេញចិត្ត ឬមិនអស់ចិត្តនៅអ្វីដែលបានលើកឡើង គឺអាចធ្វើលិខិតជាលាយលក្ខណ៍អក្សរ តាមរយៈរដ្ឋបាល ដើម្បីឲ្យ គ.ជ.ប ឆ្លើយតបវិញ ហើយបើមិនអាចទទួលយកបានទៀត គឺស្ថាប័នពាក់ព័ន្ធនោះអាចធ្វើជាពាក្យបណ្ដឹង។ លោកបន្តថា មានពេលខ្លះខាងស្ថាប័នបានចោទប្រកាន់ខាងនេះខុស ឬខាងនោះខុស តែដើមចោទមិនប្រាកដថាត្រូវ ហើយចុងចោទ ក៏មិនប្រាកដថាខុសដែរ ដូច្នេះខាងស្ថាប័នកុំទាន់អះអាងថា ខ្លួនឯងត្រូវ។

បើតាមលោក ហង្ស ពុទ្ធា “គ.ជ.ប មិនធ្វើជាដើមបណ្ដឹងទេ ប៉ុន្តែបើប្រសិនបើមានស្ថាប័នណាមួយប្តឹង គ.ជ.ប នឹងចាត់វិធានការទៅតាមច្បាប់ នេះជាទិដ្ឋភាពទីមួយ ហើយទិដ្ឋភាពទីពីរទៀត ដោយសារស្ថាប័នដែលមកចូលរួមប្រជុំនៅថ្ងៃនេះ អាចថាចុះបញ្ជីនៅក្រសួងមហាផ្ទៃ ឬក្រសួងណាមួយ គាត់មានតម្កល់លក្ខន្តិកៈរបស់ខ្លួន គាត់មានច្បាប់ដោយឡែកដូចជាច្បាប់គណបក្សនយោបាយច្បាប់របស់អង្គការសង្គមស៊ីវិល ដែលថាភិបាល អញ្ចឹងបើគាត់ធ្វើសកម្មភាពអ្វីមួយ ដែលធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ អាជ្ញាធរដែនដី ក៏មានតួនាទីចូលរួមរក្សាសណ្ដាប់ធ្នាប់សាធារណៈផងដែរ ហើយករណីទី៣ ក្រៅពីអាជ្ញាធរដែនដី គាត់នៅមានក្រសួងសាមី ដែលចុះបញ្ជីឲ្យគណបក្ស ឬអង្គការសង្គមស៊ីវិលរបស់គាត់ ដូច្នេះស្ថាប័ននេះ ក៏តាមដានមើលផងដែរ”។

ប្រសិនបើគណបក្សនយោបាយនោះនៅតែបន្តរំខាន លោកហង្ស ពុទ្ធា បានអះអាងថា “គ.ជ.ប នឹងធ្វើលិខិតព្រមាន ដល់ស្ថាប័ននោះ ដែលធ្វើឲ្យប៉ះពាល់ដល់ដំណើរការនៃការបោះឆ្នោត ឬការប្រព្រឹត្តទៅនៃការចុះឈ្មោះបោះឆ្នោត ប្រសិនបើសកម្មភាពនោះនៅតែបន្ត នឹងចាត់វិធាន ការទៅតាមច្បាប់ជាធរមាន។ នៅក្នុងមាត្រា១៤២ គ.ជ.ប និងប្រើឆន្ទានុសិទ្ធិរបស់ខ្លួន ដើម្បីដោះស្រាយនូវរាល់បញ្ហាទាំងឡាយ ដែលពាក់ព័ន្ធដល់ស្ថាប័ន ដល់ដំណើរការចុះឈ្មោះ និងការទទួល ខុសត្រូវរបស់ គ.ជ.ប ខ្លួនឯង ដូច្នេះការបង្កើតគោលការណ៍ណាមួយ ដោយគណបក្ស ឬដោយសមាគមអង្គការមិន មែនរដ្ឋាភិបាល ដោយបង្ខំឲ្យ គ.ជ.ប អនុវត្តទៅតាមអ្វីដែលខ្លួនគិតឃើញ គឺមិនអាចទៅរួចទេ”។
គួររំលឹកថា ការលើកឡើង ឬការព្រមានរបស់មន្ត្រីជាន់ខ្ពស់ គ.ជ.ប នៅពេលនេះមិនបានបញ្ជាក់ចំឈ្មោះគណបក្សណានោះទេ ប៉ុន្តែនៅក្នុងកិច្ចប្រជុំកាលព្រឹកថ្ងៃទី០៩ ខែតុលា អនុប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានជជែកគ្នាតឹងសរសៃកជាមួយមន្ត្រីជាន់ខ្ពស់ គ.ជ.ប
ទាក់ទងទៅនឹងការកត់ត្រាព័ត៌មានលំអិតអ្នកចុះឈ្មោះបោះឆ្នោត ដូចជាថ្ងៃខែឆ្នាំកំណើត ព្រមទាំងលេខឯកសារ ដែលបម្រើឲ្យការចុះបោះឆ្នោត និងការថតយកឯកសាររបស់អ្នកចុះឈ្មោះបោះឆ្នោតជាពិសេសឯកសារបញ្ជាក់អត្តសញ្ញាណជាដើម ដែលអះអាងថា ត្រូវបានអាជ្ញាធរបានចេញដោយរំលោភច្បាប់ ហើយបើទោះបីជាមានការពន្យល់ពីមន្ត្រីជាន់ខ្ពស់ គ.ជ.ប ក៏ដោយ តំណាងគណបក្សរូបនោះនៅតែបន្តជជែកតវ៉ានៅក្នុងអង្គប្រជុំដដែល។
ទាក់ទងទៅនឹងការជជែកតឹងសរសៃក នៅក្នុងអង្គប្រជុំនេះ លោកស្រី លឹម គឹមលី អគ្គនាយិការបស់អង្គការសហគមន៍គ្រួសារអភិវឌ្ឍន៍កសិកម្មបានថ្លែងថា បញ្ហាការជជែកគ្នានៅក្នុងវេទិកានេះ វាមិនត្រូវយកវេទិកា រំខានដល់ការជជែកពិភាក្សាគ្នានោះទេ។ ពីព្រោះគ.ជ.ប បានពន្យល់ក្បោះក្បាយណាស់ ហើយគណបក្សនយោបាយមកដល់ពេលនេះមានវ័យចំណាស់ហើយគួរតែយល់អំពីការងាររបស់គ.ជ.ប។
បើតាមលោកស្រី លឹម គឹមលី ដំណើរការពិនិត្យបញ្ជីឈ្មោះនិងចុះឈ្មោះបោះឆ្នោតនៅពេលនេះ គ.ជ.ប បានរៀបចំត្រឹមត្រូវហើយក្រុមប្រឹក្សា ឃុំ សង្កាត់ ដែលរង់ចាំចុះឈ្មោះបោះឆ្នោត ក៏រៀបចំបានល្អ ដោយមានពេលខ្លះ ពួកគាត់រង់ចាំលើសម៉ោងកំណត់ទៀតផង៕
អត្ថបទ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?