ព័ត៌មានជាតិ
ក្រសួង២ កំពុងជ្រើសរើសអ្នកចូលបម្រើការងារក្នុងតួនាទីផ្សេងៗជាច្រើននាក់
ក្រសួងបរិស្ថាន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំពុងប្រកាសជ្រើសរើសធនធានមនុស្សចូលបម្រើការងារជាច្រើនរូបតាមតួនាទីផ្សេងៗគ្នា។

ក្រសួងបរិស្ថាន បានប្រកាសជ្រើសរើសនិស្សិតស្ម័គ្រចិត្ត ដែលមានបំណងចង់ធ្វើការងារជាមួយនឹងក្រសួងបរិស្ថានចំនួន១០នាក់ ចូលបម្រើការងារស្ម័គ្រចិត្តជាមួយក្រសួងតាមតួនាទីផ្សេងៗរយៈពេល៦ខែ ទៅ ១ឆ្នាំ។ ក្នុងសេចក្តីប្រកាសរបស់ក្រសួងកាលពីថ្ងៃទី១៩ ខែមិថុនា ក្រសួងប្រកាសរើសនិស្សិតស្ម័គ្រចិត្តចំនួន១០នាក់ នៅក្នុងនាយកដ្ឋានព័ត៌មាន និងផ្សព្វផ្សាយបរិស្ថាន នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ៣ផ្នែក មានដូចជា ផ្នែកសារព័ត៌មានចំនួន០៥នាក់ ផ្នែករដ្ឋបាលចំនួន០២នាក់ និងផ្នែកព័ត៌មានវិទ្យាចំនួន០៣នាក់ (IT)។
សម្រាប់និស្សិតដែលមានចំណាប់អារម្មណ៍ អាចធ្វើការចុះឈ្មោះដោយផ្ទាល់នៅក្រសួងបរិស្ថាន ដែលស្ថិតនៅខណ្ឌចំការមន រាជធានីភ្នំពេញ។ ឈប់ទទួលពាក្យនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣។ ក្រោយពីបញ្ចប់ការងារស្ម័គ្រចិត្តនេះ ក្រសួង ក៏មានចេញជាវិញ្ញាបនបត្របញ្ចាក់ពីក្រសួងបរិស្ថានផងដែរ។
ចំពោះការប្រកាសរបស់អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ. គ. ហ.) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី២០ ខែមិថុនាវិញ គឺបានប្រកាសជ្រើសរើសមន្ត្រីជំនួយការគណនេយ្យ០១រូប ដែលមានគុណសម្បត្តិដូចខាងក្រោម៖
- មានកម្រិតវប្បធម៌ផ្នែកបរិញ្ញាបត្រគណនេយ្យ ឬ សញ្ញាបត្រប្រហាក់ប្រហែល
- បទពិសោធន៍ការងារផ្នែកគណនេយ្យ និងហិរញ្ញវត្ថុយ៉ាងតិច២ឆ្នាំ
- មានជំនាញកុំព្យូទ័រ MS Excel, MS Word, MS PowerPoint
- មានជំនាញផ្នែកកុំព្យូទ័រគណនេយ្យ ឬ ប្រើប្រាស់ប្រព័ន្ធ Peachtree Accounting System
- ស្ទាត់ជំនាញក្នុងការសរសេរ និយាយ ភាសាខ្មែរ និងអង់គ្លេស។

សម្រាប់បេក្ខជន បេក្ខនារី ដែលមានចំណាប់អារម្មណ៍ អាចដាក់ពាក្យដោយភ្ជាប់ជាមួយ ប្រវត្តិរូបសង្ខេប និង Cover Letter ជាភាសាអង់គ្លេស។ សញ្ញាបត្របញ្ជាក់ពីការសិក្សាថតចម្លង លិខិតបញ្ជាក់ពីបទពិសោធន៍ការងារ និងឯកសារពាក់ព័ន្ធនានា ចំពោះអ្នកធានា គឺ២រូប។
យ៉ាងណាមិញ ការជ្រើសរើសត្រូវធ្វើដោយមានវិញ្ញាសារសរសេរ និងការសម្ភាសន៍ផ្ទាល់មាត់។ បេក្ខជន បេក្ខនារី ដែលមានចំណាប់អារម្មណ៍ អាចដាក់ពាក្យបានតាមរយៈ Email ([email protected]) ផុតកំណត់នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣។ អ. គ. ហ. ទទួលពាក្យស្នើសុំចុះឈ្មោះតាមរយៈប្រព័ន្ធអនឡាញតែប៉ុណ្ណោះ។ លោកអ្នកអាចអានព័ត៌មានលម្អិតតាមរយៈ https://www.pfm.gov.kh/…/TOR%20Accounting%20Assistant.pdf ៕

-
KPT+១ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល